បុរស​ម្នាក់​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្លាំង​និង​ចម្លែក ដល់​ថ្នាក់​មេរោគ​អេដស៍​ធ្វើ​អ្វី​មិន​កើត​

3/06/2015 0 Comments A+ a-

លោក​ Steve Crohn ដែល​មេរោគ​អេដស៍​ធ្វើ​អ្វី​មិន​កើត (លោក​ធ្វើ​អត្តឃាត​កាលពី​ឆ្នាំ​២០១៣)ប្រភព៖​ The New York Times
នៅ​ក្នុង​លោក​នេះ​មាន​មនុស្ស​ម្នាក់​ដែល​បាន​ឆ្លង​មេរោគ​អេដសន៍​ចូល​ក្នុង​ខ្លួន​ហើយ បែរ​ជា​មេរោគ​អេដស៍​មិន​អាច​បំបែក​ខ្លួន​​និង​មិន​អា​ចបៀតបៀន​ដល់​អាយុ​ជីវិត​របស់​គាត់​ទាល់​តែ​សោះ​។ លោក​ស្ទីវក្រូន (Steve Crohn) ជា​ជន​ជាតិ​អាមេរិក កើត​នៅ​ថ្ងៃ​ទី​៥ កញ្ញា ១៩៤៦ ត្រូវ​គេ​ប្រសិទ្ធិនាម​ថា «បុរស​មេរោគ​អេដស៍​ធ្វើ​អ្វី​មិន​កើត The Man Who Can’t Catch AIDS»។

លោក​ជា​អ្នក​រស់​នៅ​រដ្ឋ​ញូយ៉ក សហរដ្ឋ​អាមេរិក ត្រូវ​អ្នក​វិទ្យាសាស្ត្រ​បូម​ឈាម​យក​ទៅ​ពិនិត្យ​ក្នុង​អតិសុខុមទស្សន៍ ដើម្បី​រក​មូលហេតុ​ពិត ដែល​មេរោគ​អេដស៍​មិន​អាច​ធ្វើ​អ្វី​លោក​កើត។ ឈាម​របស់​លោក​ផ្ទុក​សារធាតុ​មួយ​ប្រភេទ ដែល​មេរោគ​អេដស៍​មិន​អាច​ធ្វើ​សកម្មភាព ឬ​ចាប់​តោង​កោសិកា​នៅ​ក្នុង​កោសិកា​ឈាម​ដើម្បី​រស់ និង​បំបែក​ខ្លួន។

​កាលពី​ពេល​កន្លង​មក សារព័ត៌មាន​ចុះ​ផ្សាយ​ថា​មាន​ករណី​អ្នក​ខ្លះ​ធម្មជាតិ​របស់​គាត់​ជួយ​ឲ្យ​គាត់​មិន​ឆ្លង​មេរោគ​អេដស៍​ចូល​ក្នុង​ឈាម​ទេ។ ដោយឡែក ករណី​លោក​ស្ទីវក្រូន (Steve Crohn) ខុស​ពី​គេ។ លោក​បាន​ឲ្យ​ដឹង​ថា​ករណី​លោក​ស្ទីវក្រូន គឺ​មេរោគ​អេដស៍​បាន​ឆ្លង​ចូល​ក្នុង​សរសៃ​ឈាម ប៉ុន្តែ​នៅ​ក្នុង​ឈាម​របស់​លោក​មាន​ប្រព័ន្ធ​ការពារ​យ៉ាង​ក្រាស់ឃ្មឹក ដែល​អាច​ផ្សាំ​ខ្លួន​ និង​ស្គាល់​ចំណុច​ខ្សោយ​របស់​មេរោគ​អេដស៍​ច្បាស់។ ហេតុនេះ​ហើយ ទើប​មេរោគ​អេដស៍​​​​ធ្វើ​អ្វី​លោក​​មិន​កើត។


បណ្ឌិត Bill Paxton បាន​ធ្វើ​ពិសោធ ដោយ​កាត់​កោសិកា​សេដេកាត់ (CD4) ដែល​ជា​មុខ​សញ្ញា​សម្រាប់​មេរោគ​អេដស៍​ចាប់​តោង​និង​បំផ្លាញ។ បន្ទាប់​មក​លោក​យក​សេដេកាត់​របស់​លោក​ស្ទីវក្រូន​ ទៅ​ចាក់​បញ្ចូល​មេរោគ​អេដស៍​។ មេរោគ​អេដស៍​ពេល​ចូល​ក្នុង​ឈាម​លោក​ស្ទីវក្រូន​ហើយ បែរ​ជា​មិន​អាច​ភ្ជាប់​ខ្លួន​វា​ទៅ​តោង​ចាប់​កោសិកា​សេដេកាត់ (CD4) ព្រោះ​​​នៅ​ក្នុង​ឈាម​របស់​លោក​ស្ទីវក្រូន មាន​សារធាតុ​មួយ​ប្រភេទ​ឈ្មោះ chemokines។ លោក​ស្ទីវក្រូន​ស្លាប់​កាលពី​ឆ្នាំ២០១៣ ដោយ​អំពើ​អត្តឃាត (suicide)៕

​ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ The Independent , The Telegraph, The New York Times , The Daily Mail