គ្រួសារអ្នកជិះក្នុង MH370 មិនទាន់ទទួលបានសំណងទេ
ក្រោយឧបទ្ទវហេតុបាត់យន្តហោះដឹកអ្នកដំណើរ MH370 កាលពីថ្ងៃ៨ មីនា ២០១៤ មក ក្រុមគ្រួសារអ្នកជិះនៅក្នុងយន្តហោះបានបង្កើតជាសមាគមមួយដែលមានឈ្មោះថា Voice370។
នៅក្នុងថ្ងៃព្រហស្បតិ៍ម្សិលមិញនេះតែម្ដង Voice370 បានឲ្យដឹងថា កន្លងមកអស់លោកបានទទួលការសន្យាផ្ដល់ប្រាក់ជាលក្ខណៈ «បុរេប្រទាន» ចំនួន ៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិកសិនសម្រាប់ជាសំណងដល់អ្នកជិះក្នុងយន្តហោះម្នាក់ៗ។ នេះជាការសន្យា ប៉ុន្តែសាច់ប្រាក់ពិតប្រាកដ គឺអស់លោកមិនទាន់បានទទួលនៅក្នុងដៃនៅឡើយទេ។
Apple គ្រោងបន្ថែមរន្ធ USB, Keyboard និង Mouse នៅលើ iPad អេក្រង់យក្ស
ក្រុមហ៊ុន Malaysia Airlines បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងទាក់ទងទៅក្រុមគ្រួសារអ្នកដែលបានជិះយន្តហោះ MH370 ដើម្បីចរចាគ្នារឿងសំណង។ ក្រុមហ៊ុនឲ្យដឹងទៀតថា ក្រុមហ៊ុនសូមធានាថាសំណងនឹងប្រគល់ជូនស្មើៗគ្នាមិនឲ្យលើសខ្វះ ហើយក៏មិនផ្ដល់ឲ្យតិចពេកដែរ (fair and reasonable compensation) ដោយអនុលោមទៅតាមច្បាប់។
Voice370 បានប្រៀបធៀបករណី MH370 ទៅនឹងករណីធ្លាក់យន្តហោះរបស់ TransAsia របស់តៃវ៉ាន់ជើងហោះហើរ ATR-72-600 ដែលក្រុមហ៊ុន TransAsia បានសន្យាផ្ដល់សំណងម្នាក់ៗជាង ៤៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ចំនួនផ្ដល់ជូននេះ នៅតែក្រុមគ្រួសារជនរងគ្រោះខ្លះមិនទាន់សម្រេចយ៉ាងណានៅឡើយផង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ មករា ២០១៥ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសជាផ្លូវការ និងជាលាយលក្ខណ៍អក្សរថាអ្នកជិះក្នុងយន្តហោះបានស្លាប់ទាំងអស់ និងយន្តហោះនេះជាគ្រោះថ្នាក់ធ្លាក់សុទ្ធសាធ លែងចាត់ទុកជាករណីបាត់ដានអ្វីទៀតហើយ។ ប៉ុន្តែខាងក្រុមគ្រួសារអ្នកជិះក្នុងយន្តហោះ មិនចង់ស្ដាប់ ឬមិនចង់ឮពាក្យថាស្លាប់ទេ ហើយគេនៅតែសង្ឃឹមថាថ្ងៃណាមួយមនុស្សជាទីស្រឡាញ់របស់គេ នឹងវិលទៅរកគេមិនខាន។
នាង Nana ធ្វើឲ្យអ្នកគាំទ្រលង់នឹងសម្រស់
តាមពិត សេចក្ដីប្រកាសរបស់រដ្ឋាភិបាល ដើម្បីឲ្យក្រុមគ្រួសារអ្នកជិះក្នុងយន្តហោះទទួលបានសំណងទៅតាមនីតិវិធីច្បាប់ ព្រោះក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជាក្រុមហ៊ុន Malaysia Airlines សន្យាផ្ដល់សំណង ប្រសិនបើរដ្ឋាភិបាលប្រកាសជាផ្លូវការបែបណាម្យ៉ាង។ សួរថា តើ MH370 ឥឡូវនេះយ៉ាងណាទៅហើយ? គឺគ្មានអ្នកណាដឹងពិតប្រាកដយ៉ាងណានោះទេ៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ Channel News Asia