Sony ប្រកាសចេញ Speaker ឆ្លាតវៃបច្ចេកវិទ្យា Bluetooth ចេះទទួលបញ្ជាពីមនុស្ស តម្លៃ ៣៣០ដុល្លារ
ក្រុមហ៊ុន Sony ថ្មីៗនេះបានណែនាំឧបករណ៍បំពងសំឡេងស៊េរីថ្មីបច្ចេកវិទ្យា Bluetooth ជាមួយការរចនារូបរាងស្អាតទាន់សម័យ សំឡេងច្បាស់ល្អ ជូនដល់សាធារណជនដែលចូលរួមទស្សនាក្នុងសមាជទូរស័ព្ទពិភពលោក MWC ឆ្នាំ២០១៥នេះ។ ក្រុមហ៊ុនអេឡិចត្រូនិករបស់ជប៉ុននេះ ថែមទាំងបានបញ្ចូលនូវមុខងារពិសេសដោយបានហៅឧបករណ៍បំពងសំឡេងនេះថាជា Smart Bluetooth Speaker ម៉ូដែល “Sony BSP60”។
លក្ខណៈពិសេសនៅលើឧបករណ៍បំពងសំឡេងឆ្លាតវៃ (Smart Speaker) ដែលមានកម្រិតថាមពល 2.5W នេះ គឺអាចឱ្យគេកំណត់ម៉ោងរោទ៍បាន ព្រមជាមួយមុខងារ voice assistant។ Sony BSP60 អាចភ្ជាប់ប្រើជាមួយកម្មវិធី Voice Control Extension app របស់ Sony បាន វាអាចប្រតិបត្តិការនូវមុខងារដូចជា៖ កំណត់ម៉ោងរោទ៍ (alarm) និងកំណត់ម៉ោងរាប់ថយក្រោយ (timer), ធ្វើការខលទូរស័ព្ទ (making phone call), ឆែកមើលអាកាសធាតុ (checking the weather) និងមុខងារជាច្រើនទៀត។
នៅលើ Speaker នេះបានបំពាក់មកជាមួយអេក្រង់ស្រាប់ ហើយមានប៊ូតុងចំនួន៤ សម្រាប់គ្រប់គ្រងសំឡេង។ នៅពេលអ្នកចង់បើកវាប្រើ គឺគ្រាន់តែនិយាយឃ្លា “OK, Speaker” នោះត្រចៀកសងខាងរបស់វានឹងត្រដាងចេញមកក្រៅដូចរូប។ BSP60 ក៏អាចឆែក notification នៅលើស្មាតហ្វូនរបស់អ្នកបានផងដែរ ដោយនឹងបញ្ហាមកលើអេក្រង់ Speaker។
ឧបករណ៍បំពងសំឡេង BSP60 របស់ Sony នេះ បានភ្ជាប់មកជាមួយបច្ចេកវិទ្យា NFC ដើម្បីជួយសម្រួលដល់ការភ្ជាប់ឬប្រើជា conference call ថែមទៀត។ ក្រុមហ៊ុន Sony នឹងលក់ Speaker ឆ្លាតវៃនេះនៅអំឡុងត្រីមាសទី២ ជាមួយតម្លៃ ២៩៩អឺរ៉ូ ឬប្រហែល ៣៣០ដុល្លារអាមេរិក៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ gsmarena