​អាជ្ញាធរ​​អូស្ត្រាលី​រំពឹង​ថា​ MH370 ​នឹង​​រក​ឃើញ​ឆាប់​ៗ​នេះ​

3/07/2015 0 Comments A+ a-

តំបន់​រុក​រក​នា​ពេល​បច្ចុប្បន្ន​ប្រភព៖​ worldairlinenews.com
​​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​​ទៅ​ហើយ​​​ដែល​យន្តហោះ​របស់​ក្រុមហ៊ុន​ Malaysia ​Airlines ​ជើង​ហោះហើរ​ MH370 ​​បាន​បាត់​ខ្លួន​ ខណៈ​ដែល​បេសកកម្ម​រុក​រក​នៅ​តែ​បន្ត។ ​មន្ត្រី​ជំនាញ​របស់​អូស្ត្រាលី​ បាន​បង្ហាញ​ជំហរ​ថា​​​ យន្ត​ហោះ​នេះ​នឹង​ត្រូវ​​រក​ឃើញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

​​​អ្នក​ស្រី​ Judith Zielke ​ប្រធាន​សម្រប​សម្រួល​​​មជ្ឈមណ្ឌល​ JACC របស់​ប្រទេស​អូស្ត្រាលី​ បាន​ថ្លែង​ប្រាប់​​សារព័ត៌មាន​ ChannelNewsAsia ថា​ ​អ្នក​ស្រី​មាន​ទំនុក​ចិត្ត​ថា​ ក្រុម​​អ្នក​រុក​រក​​​កំពុង​តែ​​​រុក​រក​នៅ​ទីតាំង​ដែល​យន្តហោះ​ ធ្លាក់​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា​ ឆ្នាំ​២០១៤។ ​អ្នក​ស្រី បាន​ថ្លែង​ដូច្នេះ​ថា​ ៖«​ខ្ញុំ​មាន​ជំនឿ​​ថា​ យើង​នឹង​រក​ឃើញ​យន្តហោះ​នោះ»

​​​​​សូម​បញ្ជាក់​ថា​ ក្នុង​បេសកកម្ម​រុក​រក​​​យន្តហោះ​រយៈ​ពេល​​ជិត​មួយ​ឆ្នាំ​​មក​នេះ​ បាន​ចំណាយ​លុយ​អស់​រាប់​លាន​ដុល្លារ។ ​​​កប៉ាល់​ចំនួន​បួន​​ត្រូវ​បាន​ប្រើ​ក្នុង​បេសកកម្ម​រុក​រក​ ហើយ​​ក្រុម​អ្នក​រុក​រក​បាន​រុក​រក​ទំហំ​ ២៦ ០០០​គីឡូម៉ែត្រ​ការ៉េ​ គឺ​ស្មើ​នឹង​ ៤០%​នៃ​​តំបន់​​អាទិភាព​ដែល​ត្រូវ​រុក​រក៕ ​​​​