Facebook ស្ងួត​មុខ​ដោយសារ​​អ្នក​ប្រើ​បណ្ដាញ​សង្គម​​ខ្លួន ប្រឆាំង​​ការ​ប្រើសញ្ញា​បង្ហាញ​អារម្មណ៍​ ‘Feeling Fat’

3/12/2015 0 Comments A+ a-

ថ្មីៗ​នេះ​ក្រុមហ៊ុន Facebook បាន​លុប​ចោល​នូវ​ការ​ប្រើ​ពាក្យសំដី​សំដែង​អារម្មណ៍​ធាត់ ‘feeling fat’ ដោយសារ​រង​មតិ​រិះគន់​ពី​អ្នក​ប្រើ​រាប់ពាន់​នាក់។ អ្នក​ប្រើ​បាន​ត្អូញត្អែរ​ថា ការ​ប្រើ ‘feeling fat’ នេះ​គឺ​អាច​បង្កើត​ជា​ក្ដី​អាម៉ាស់​សម្រាប់​អ្នក​ប្រើ​ទៅវិញ​ទេ ហើយ​ក៏​គ្មាន​អ្វី​ជា​ចាំបាច់​ក្នុង​ការ​ប្រើ​អារម្មណ៍​បែប​នេះ​ដែរ។

851720-Fatnotafeeling-1426092882-603-640x480

លោក​អ្នក​ដែល​កំពុង​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook និង​ដែល​ធ្លាប់​ប្រើ​អារម្មណ៍ ‘feeling fat’ នឹង​មើល​ឃើញ​មាន​រូប​សញ្ញា​ពិសេស​បង្ហាញ​អារម្មណ៍​ធាត់ (feeling fat)។ សញ្ញា​អារម្មណ៍​នោះ​គឺ​ជា​រូប ថ្ពាល់​ធំ​មូល ជាមួយ​ស្នាម​ផ្នត់​នៅ​លើ​ចង្កា ដើម្បី​ប្រើ​ជាមួយ status របស់​អ្នក​ប្រើ កន្លង​ទៅ។ យ៉ាងណា​បន្ទាប់ពី​មាន​ការ​ប្រមូល​​ញត្តិ​មិន​ពេញចិត្ត​តាម​អនឡាញ​ជាង ១៦០០០នាក់​រួច​មក ឥឡូវ​​នេះ Facebook បាន​ដក​ជម្រើស​សញ្ញា​បង្ហាញ​អារម្មណ៍ (emoji) ‘feeling fat’ ពី status ហើយ​ជំនួស​​មក​វិញ​នូវ​ការ​ប្រើ (emoji) ‘feeling stuffed’។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​ពី​គេហទំព័រ telegraph។


មតិ​ប្រមូល​ផ្ដុំ​នៅ​លើ​គេហទំព័រ change.org ដែល​ជា​ការ​លើកឡើង​ដោយ​លោកស្រី Catherine Weingarten និង​ក្រុម Endangered Bodies បាន​ជជែក​ពិភាក្សា​លើ​ប្រធានបទ មិន​គាំទ្រ​ដល់​ការ​រំលេច​​នូវ​ភាព​អាម៉ាស់​លើ​រាងកាយ​របស់​អ្នក​ប្រើប្រាស់។ អ្នក​ទាំងនោះ​បាន​លើកឡើង​ថា “ធាត់” គឺ​ពុំ​មែន​ជា​អារម្មណ៍ “feeling” នោះ​ទេ ទោះបី​វា​ជា​ផ្នែក​នៃ​រូបរាង​ពិត​របស់​អ្នក​ក៏​ដោយ ប៉ុន្តែ​មនុស្ស​រាល់គ្នា​សម​នឹង​ទទួល​បាន​​​ការ​គោរពជាង៕

​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ pcmag, telegraph, neowin, tribune