ក្រុមហ៊ុនផលិតឱសថធំៗបំផុតទំាង១០ នៅលើពិភពលោកដែលលោកអ្នកមិនបានដឹង
នៅលើពិភពលោកនេះ មានក្រុមហ៊ុនជាច្រើនដែលផ្ដោតសំខាន់លើវិស័យវេជ្ជសាស្ត្រ ព្រោះវិស័យនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការដោះស្រាយបញ្ហាសុខភាពរបស់មនុស្ស។ ខាងក្រោមនេះ គឺជាក្រុមហ៊ុនផលិតឱសថ ដែលធំជាងគេបំផុតចំនួន១០៖
១) ក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិក USA
បង្កើតឡើងតាំងពីឆ្នាំ១៨៤៩ ហើយមានមូលដ្ឋាននៅក្នុងទីក្រុងញូយ៉ក (New York) សហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១៣ Pfizer ទទួលបានប្រាក់ចំណូលដុលសរុប ៥២,៦៧ ពាន់លានដុល្លារ និង ទទួលបានប្រាក់ចំណេញប្រមាណ ២២ ពាន់លានដុល្លារ។ គិតរហូតមកទល់នឹងពេលនេះ មានបុគ្គលិកសរុបប្រមាណ ៧៧ ៧០០នាក់។

ឱសថរបស់ក្រុមហ៊ុនPfizer របស់សហរដ្ឋអាមេរិក USA (ប្រភព៖ meetthetomkos.com)
២) ក្រុមហ៊ុន Novartis របស់ស្វីស
បង្កើតឡើងនៅឆ្នាំ១៩៩៦ មានមូលដ្ឋាននៅទីក្រុង Basel ប្រទេសស្វីស។ កាលពីឆ្នាំ ២០១៣ ក្រុមហ៊ុន Novartis ទទួលបានប្រាក់ចំណូលដុលសរុប ៥៧,៩ ពាន់លានដុល្លារអាមេរិក និងទទួលបានប្រាក់ចំណេញសរុប ៩,២ ពាន់លានដុល្លារអាមេរិក។ ម្យ៉ាងវិញទៀត ក្រុមហ៊ុននេះមានបុគ្គលិកសរុបប្រមាណ ១៣៥ ៦៩៦ នាក់ (ជាង ១៣ ម៉ឺន)។

ក្រុមហ៊ុន Novartisរបស់ស្វីស (ប្រភព៖ www.imedicalapps.com)
៣) ក្រុមហ៊ុន Sanofi របស់បារាំង
បង្កើតឡើងឡើងក្នុងឆ្នាំ ១៩៩៤ មានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីស។ កាលពីឆ្នាំ ២០១៣ក្រុមហ៊ុន Sanofi ទទួលបានចំណូលសរុបប្រមាណ ៤៣,៧៥ ពាន់លានដុល្លារអាមេរិក និងទទួលបានប្រាក់ចំណេញសុទ្ធក្រោយទូទាត់ថ្លៃចំណាយផ្សេងៗ (net profit) សរុប ៤,៩ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះ មានបុគ្គលិកសរុបប្រមាណ ១១២ ១២៨ នាក់ (ជាង ១១ ម៉ឺន)។

ក្រុមហ៊ុនSanofi របស់បារាំង (ប្រភព៖ www.lehighvalleylive.com)
៤) ក្រុមហ៊ុន Roche Holding របស់ស្វីស
ក្រុមហ៊ុននេះបង្កើតឡើងនៅឆ្នាំ ១៨៩៦ មានមូលដ្ឋាននៅទីក្រុង Basel។ Roche Holding កាលពីឆ្នាំ ២០១៣ ទទួលបានចំណូលសរុបប្រមាណ ៥០,៤៦ ពាន់លានដុល្លារ ហើយទទួលបានប្រាក់ចំណេញសុទ្ធ (net profit) ១២ ពាន់លានដុល្លារ។ ក្រុមហ៊ុននេះ មានបុគ្គលិកធ្វើការសរុបប្រមាណ ៨៥ ០៨៥ នាក់។

ក្រុមហ៊ុន Roche Holdingរបស់ស្វីស (ប្រភព៖ www.marketwatch.com)
៥) ក្រុមហ៊ុនMerck & Co. របស់អាមេរិក
ក្រុមហ៊ុននេះបង្កើតឡើងកាលពីឆ្នាំ ១៨៥១ ក្នុងរដ្ឋ New Jersey។ កាលពីឆ្នាំ ២០១៣ ក្រុមហ៊ុននេះមានចំណូលសរុបប្រមាណ ៤៤,០៩ ពាន់លានដុល្លារអាមេរិក និងទទួលបានប្រាក់ចំណេញសុទ្ធ ៤,៤ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះ មានបុគ្គលិកសរុប ៧៦ ០០០នាក់។

ក្រុមហ៊ុនMerck & Co. របស់អាមេរិក (ប្រភព៖ www.businessinsider.com)
៦) ក្រុមហ៊ុន GlaxoSmithKline របស់ចក្រភពអង់គ្លេស
ក្រុមហ៊ុននេះបង្កើតឡើងកាលពីឆ្នាំ ១៩៩៩ ដោយមានទីស្នាក់ការនៅទីក្រុង Brentford។GlaxoSmithKline ទទួលបានចំណូលសរុប ៤១,៤៣ ពាន់លានដុល្លារអាមេរិក និងទទួលបានប្រាក់ចំណេញ ៨,៥ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះដែរ ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសនេះ គឺមានបុគ្គលិកសរុប ៩៩ ៤៥១នាក់។

ក្រុមហ៊ុន GlaxoSmithKline របស់ចក្រភពអង់គ្លេស (ប្រភព៖ www.telegraph.co.uk)
៧) ក្រុមហ៊ុនAstraZenecaរបស់ចក្រភពអង់គ្លេស
ក្រុមហ៊ុននេះបង្កើតឡើងឆ្នាំ ១៩៩៩ ដោយមានមូលដ្ឋាននៅក្នុងទីក្រុងឡុង។ កាលពីឆ្នាំ ២០១៣ ក្រុមហ៊ុន AstraZeneca ទទួលបានប្រាក់ចំណូលសរុប ២៥,៦៩ ពាន់លានដុល្លារអាមេរិក និងទទួលបានប្រាក់ចំណេញ ២,៦ ពាន់លានដុល្លារអាមេរិក។ AstraZeneca មានបុគ្គលិកសរុប ៥១ ៥០០ នាក់។

ក្រុមហ៊ុនAstraZenecaរបស់ចក្រភពអង់គ្លេស (ប្រភព៖ www.philly.com)
៨) ក្រុមហ៊ុនEli Lilly & Co. របស់អាមេរិក
ក្រុមហ៊ុននេះបង្កើតឡើងកាលពីឆ្នាំ ១៨៧៦ មានមូលដ្ឋាននៅរដ្ឋ Indiana។ កាលពីឆ្នាំ ២០១៣ ក្រុមហ៊ុនEli Lilly & Co. ទទួលបានចំណូលសរុប ២៣,១១ ពាន់លានដុល្លារអាមេរិក និងទទួលបានប្រាក់ចំណេញ ៤,៧ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកសរុប ៣៧ ៩២៥ នាក់។

ក្រុមហ៊ុនEli Lilly & Co. របស់អាមេរិក (ប្រភព៖uohherald.commuoh.in)
៩) ក្រុមហ៊ុន Abbott Laboratories របស់សហរដ្ឋអាមេរិក
បង្កើតឡើងនៅឆ្នាំ ១៨៨៨ មានទីស្នាក់ការនៅរដ្ឋ Illinois។ ក្រុមហ៊ុននេះទទួលបាននូវប្រាក់ចំណូលសរុប ២១,៨៥ ពាន់លានដុល្លារអាមេរិក និងប្រាក់ចំណេញសរុបប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៣។ Abbott Laboratories មានបុគ្គលិកសរុប ៦៩ ០០០នាក់។

ក្រុមហ៊ុនAbbott Laboratories របស់សហរដ្ឋអាមេរិក (ប្រភព៖ www.lawyerherald.com)
១០) ក្រុមហ៊ុន McKessonរបស់អាមេរិក
ក្រុមហ៊ុននេះបង្កើតឡើងកាលពីឆ្នាំ ១៨៣៣ មានទីស្នាក់ការនៅរដ្ឋ California។ កាលពីឆ្នាំ ២០១៣ ទទួលបានប្រាក់ចំណេញសរុប ១៣០,០៩ ពាន់លានដុល្លារ និង ប្រាក់ចំណេញសរុប ១,២ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះមានបុគ្គលិកសរុប ៤៣ ៥០០នាក់។

ក្រុមហ៊ុន McKessonរបស់អាមេរិក (ប្រភព៖ www.mauricebergmanarchitect_demo.websiteworks.com)
ប្រែសម្រួល៖ រស្មី
ប្រភព៖ www.pharmaceutical-technology.com