នេះជាយន្តហោះចម្បាំងចាស់ថ្មីដ៏មានសក្ដានុពលចំនួន ១១ ប្រភេទ ដែលអាមេរិកកំពុងដាក់ប្រតិបត្តិការនៅពេលបច្ចុប្បន្ន
ពិភពលោកទទួលស្គាល់រួចហើយថា អាមេរិកជាមហាអំណាចទាំងយោធា និង សេដ្ឋកិច្ច ដែលកំពុងលេចធ្លោជាងគេនៅលើឆាកអន្តរជាតិ។ បើក្រឡេកទៅមើលវិស័យយោធាវិញ បានបោះជំហានទៅមុខគ្មានគូប្រៀបនៅពេលបច្ចុប្បន្ននេះ ដូចមានបង្ហាញពីអនុភាពយន្តហោះ និង ឧទ្ធម្ភាគចក្រស៊េរីចាស់ថ្មីៗជាច្រើនប្រភេទដែលកំពុងប្រតិបត្តិការនៅខាងក្រោមនេះ។
១) F-35 គឺជាយន្តហោះចម្បាំងដែលមានសមត្ថភាពអាចចុះចត ហោះសំកាំង វាយប្រហារ គ្រប់គោលដៅបំពាក់ដោយបច្ចេកវិទ្យាសព្វាវុធទំនើបៗ។
២) យន្តហោះចម្បាំង F-16 ដែលអាចហោះហើរឆ្លងកាត់ ២៥ ប្រទេស។
៣) Bell AH-1 Cobra គឺជាឧទ្ធម្ភាគចក្រវាយប្រហារដ៏មានប្រសិទ្ធភាពគ្រប់គោលដៅ និង បត់បែនយ៉ាងរហ័សក្នុងសមរភូមិសង្គ្រាម។
៤) Bell Boeing V-22 Osprey អាចវាយប្រហារបំពេញបេសកកម្មវាយប្រហារដូចឧទ្ធម្ភាគចក្រយោធាទំនើបៗជាច្រើនទៀតដែរ។
៥) ជាមួយសមត្ថភាពអាចផ្ទុកអាវុធនុយក្លេអ៊ែរ ១៦ គ្រាប់ និង គេចផុតពីរ៉ាដា យន្តហោះបំបាំងកាយ B-2 អាចហោះហើរជុំវិញពិភពលោកបាន។
៦) យន្តហោះ F-18 Super Hornet ក៏មានវត្តមាននៅពេលបច្ចុប្បន្នផងដែរ ហើយអាចប្រកួតប្រជែងជាមួយយន្តហោះចម្បាំងចិន និង យន្តហោះចម្បាំងរុស្ស៊ីជំនាន់ថ្មីបាន។
៧) Black Hawk គឺជាជម្រើសដ៏ល្អប្រសើរសម្រាប់កងទ័ពជើងគោកអាមេរិក ត្បិតអីវាអាចហោះហើរក្នុងកម្ពស់ទាបៗ និង អាចបត់បែនគ្រប់កាលៈទេសៈបានយ៉ាងឆាប់រហ័ស។
៨) F-22 Raptor ក៏ជាយន្តហោះចម្បាំងមានសក្ដានុពលមួយទៀតរបស់កងទ័ពជើងអាកាសអាមេរិក(United States Air Force) សម្រាប់បេសកកម្មវាយប្រហារ ជួយអន្តរាគមន៍ និង ឈ្លបការណ៍ជាដើម។
៩) មាន Black Hawk មិនគ្រប់គ្រាន់ទេ ដូច្នេះឧទ្ធម្ភាគចក្រប្រយុទ្ធ Apache helicopter គឺជាជម្រើសមួយទៀតសម្រាប់កងទ័ពជើងគោកអាមេរិក។
១០) ថ្វីត្បិតតែ A-10 Warthog ដាក់ឲ្យប្រើប្រាស់តាំងពីទសវត្សវត្សទី ៧០ ក៏ពិតមែន តែវាក៏យន្តហោះចម្បាំងដ៏មានសក្ដានុពលនៅពេលនោះ ហើយកំពុងប្រើប្រាស់រហូតដល់បច្ចុប្បន្នផងដែរ។
១១) ងាកមកមើល The Lockheed AC-130 វិញក៏មិនត្រូវបានយោធាអាមេរិកទាត់ចោលនោះដែរ បើទោះបីជាវាត្រូវបានដាក់ឲ្យប្រើប្រាស់តាំងពីចុងទសវត្សទី ៦០។ វាប្រៀបបានជានាវាចម្បាំងមួយនៅលើអាកាសដែលបំពាក់កាណុងផ្លោងធុនធ្ងន់សម្រាប់បាញ់ពីលើមកដីវិញ៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ businessinsider