មួយខែៗមិនសូវសល់លុយសម្រាប់សន្សំទុកមែនទេ? គន្លឹះទាំងនេះអាចជួយអ្នកបាន!
១) ដោះបំណុលឲ្យរួច
គ្រាន់តែចំណាយពេលគិតទៅលើការចំណាយរបស់អ្នកជារៀងរាល់ខែលើបំណុលដែលមានស្រាប់ អ្នកនឹងដឹងថា ការដោះបំណុលឲ្យកាន់តែរហ័សគឺកាន់តែធ្វើឲ្យអ្នកមានសេរីភាពហិរញ្ញវត្ថុអាចសន្សំប្រាក់បានកាន់តែច្រើន។ អ្នកមិនត្រូវសន្សំប្រាក់មុនដោះបំណុលរបស់អ្នកឲ្យរួចនោះឡើយ ព្រោះថាអត្រាការប្រាក់លើប្រាក់បំណុលមិនឆាប់ថយចុះដែលនេះប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់អ្នក។ ប្រសិទ្ធភាពមួយដែលធ្វើឲ្យអ្នកគេចផុតពីប្រាក់បំណុលគឺ បង្កើតទឹកប្រាក់បន្ទាន់ (Emergency Fund) សម្រាប់ចំណាយលើស្ថានភាពចាំបាច់ណាមួយ។ ផ្ទុយទៅវិញ បើលោកអ្នកគ្មានប្រាក់បន្ទាន់សម្រាប់ត្រៀមទុកនោះទេ ត្រូវតែឆាប់សន្សំវាឲ្យបានភ្លាមៗទៅ។
២) រៀបចំគម្រោងចំណាយដើម្បីសន្សំប្រាក់
អ្នកត្រូវមានគម្រោងសន្សំសម្រាប់ការចំណាយក្នុងរយៈពេលខ្លី និងរយៈពេលវែង។ អ្នកត្រូវដឹងថា តើអ្នកត្រូវការប្រាក់ប៉ុន្មានដើម្បីទិញសំលៀកបំពាក់ ដំណើរកម្សាន្ត ផ្ទះ រថយន្ត វិនិយោគ? ឬ តើលោកអ្នកត្រូវចំណាយប្រាក់ធ្វើអ្វីខ្លះក្នុងរយៈពេល ៥ ឆ្នាំ ១០ឆ្នាំ ឬ ២០ ឆ្នាំខាងមុខ? នៅពេលដែលអ្នកកំណត់ពេលវេលាសម្រាប់គម្រោងចំណាយនីមួយៗទាំងនោះហើយ នោះលោកអ្នកនឹងអាចចាត់ចែងកំណត់ថវិកាសម្រាប់សន្សំបាន។
៣) រក្សាប្រាក់សន្សំជាភាគរយនៃប្រាក់ចំណូលរបស់អ្នក
មិនថាប្រិយមិត្តសន្សំប្រាក់ជាភាគរយនៃប្រាក់ចំណូលប្រចាំខែ ឬ ប្រាក់ចំណូលប្រចាំថ្ងៃនោះទេ តែអ្វីដែលសំខាន់អ្នកត្រូវដាច់ខាតសន្សំប្រាក់ឲ្យបានចាប់ពីថ្ងៃនេះតទៅ។ កូនសោដ៏សំខាន់នៅពេលនេះ គឺលោកអ្នកត្រូវកំណត់ភាគរយនៃប្រាក់សន្សំពីប្រាក់ចំណូលរបស់អ្នកក្នុងចំនួនជាក់លាក់មួយ។ មនុស្សមួយចំនួនបានសន្សំប្រាក់ពី៥ទៅ១០% នៃប្រាក់ចំណូលប្រចាំថ្ងៃ ឬ ប្រចាំខែរបស់ខ្លួន។ ប៉ុន្តែបើតាមការអះអាងរបស់អ្នកជំនាញបានផ្តល់ដំបូន្មានថា ជាទូទៅការសន្សំប្រាក់ចាប់ពី១០% ឡើងទៅនៃប្រាក់ចំណូលរបស់អ្នក គឺជាចំនួនមួយសមស្របបំផុត។
៤) កត់ត្រាបញ្ជីចំណាយរបស់អ្នកជាប្រចាំ
សំណួរមួយចោទសួរដល់ប្រិយមិត្តនៅពេលនេះគឺ តើប្រាក់ចំណូល និងការចំណាយរបស់អ្នកខុសគ្នាដូចម្តេចខ្លះ? បើលោកអ្នកចំណាយច្រើនជាងចំណូល នោះជាផលវិបាកមួយហើយ។ ជាការល្អប្រសើរលើប្រសិទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុ អ្នកត្រូវកត់ត្រា និង ត្រួតពិនិត្យបញ្ជីការចំណាយប្រចាំថ្ងៃ ឬ ប្រចាំខែរបស់អ្នកឲ្យបានច្បាស់លាស់ជាប្រចាំដូចជា ថ្លៃហូបចុក សំលៀកបំពាក់ ការប្រើប្រាស់ទូរស័ព្ទ រថយន្ត បំណុល ការជួបជុំ ឬ ដំណើរកម្សាន្តជាដើម។ ការធ្វើដូចនេះ ទើបធ្វើឲ្យលោកអ្នកមានប្រសិទ្ធភាពគ្រប់គ្រងការចំណាយរបស់អ្នកបាន។
៥) កំណត់ការចំណាយរបស់អ្នក
បន្ទាប់ពីបានកត់ត្រាបញ្ជីចំណាយរួចហើយ លោកអ្នកនឹងដឹងថា តើទឹកប្រាក់ប៉ុន្មានដែលអ្នកបានចំណាយនៅពេលកន្លងមក? ចំនួនទឹកប្រាក់ដែលបានចំណាយទាំងនោះមានច្រើនហួសពីតម្រូវការជាក់ស្តែង អាចបញ្ជាក់ថា អ្នកកំពុងខ្ជះខ្ជាយហិរញ្ញវត្ថុរបស់ខ្លួន។ នេះជាដំណាក់កាលមួយដ៏លំបាកសម្រាប់អ្នក តែជារឿងមួយត្រូវតែធ្វើឲ្យបានដើម្បីសន្សំប្រាក់ទុក។ ដំណោះស្រាយដ៏ល្អ អ្នកត្រូវចំណាយអ្វីដែលចាំបាច់ និង ជាអាទិភាពសិន ពោលគឺទិញសម្ភារៈអ្វីដែលចាំបាច់ កុំទិញសម្ភារៈអ្វីដែលចង់បាន។

នៅមានវិធីសាស្ត្រល្អៗជាច្រើនទៀតដែលប្រិយមិត្តអាចរកឃើញដោយខ្លួនឯងបាន តែគន្លឹះសំខាន់ៗខាងលើនេះពិតជារឿងដែលលោកអ្នកត្រូវធ្វើជាអាទិភាព ប្រសិនបើចង់សន្សំប្រាក់ទុកមែននោះ៕
ប្រែសម្រួល៖ ខេវិន