អាកាស​យានដ្ឋាន​អន្តរជាតិ​ពីរ​​​នៅ​កម្ពុជា​នឹង​មាន​រៀប​ចំ​​បន្ទប់​សម្រាក​បន្ថែម​ទៀត​​ក្នុង​​ឆ្នាំ​២០១៥​នេះ​​

3/12/2015 0 Comments A+ a-

ទី​ធ្លា​រងចាំ​នៅ​ក្នុង​អា​កាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញប្រភព៖​ www.cambodia-airports.aero
អាកាស​យានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​ និង​សៀមរាប​នឹង​ត្រូវ​រៀប​ចំ​​រចនា​កែ​លំអ​ឲ្យ​មាន​បន្ទប់​សម្រាក​ ការ​ជួប​ប្រជុំ​និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​ នៅ​ក្នុង​អាកាស​យាន​ដ្ឋាន​ទាំង​ពីរ​​​ក្នុង​ឆ្នាំ​២០១៥​នេះ​ដែល​គម្រោង​នេះ​ត្រូវ​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​ Plaza Premium Lounge Management Limited ​។

ក្រុម​ហ៊ុន​Plaza​ Premium ​ដែល​មាន​មូល​ដ្ឋាន​នៅ​​ទីក្រុង​ហុង​កុង​នេះ​នឹង​បង្ហាញ​នូវ​​ការ​កែ​ច្នៃ​សេវាកម្ម​ថ្មី​​បន្ថែម​ទៀត​ដូច​ជា​បន្ទប់​ប្រជុំ​ បដិសណ្ឋារកិច្ច ​ស្ប៉ា​និង​បរិក្ខារ​អនាម័យ​ជា​ច្រើន​ទៀត​​ ។​ ​ប្រតិបត្តិ​ការ​នៃ​ផ្ដល់​ជូន​សេវាកម្ម​បន្ទប់​នេះ​​​រំពឹង​ថា​នឹង​ចាប់​ផ្ដើម​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៥​សម្រាប់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​និង​នៅ​បំណាច់​ឆ្នាំ​២០១៥​សម្រាប់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប​​ ។​​​​​​​​​

ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន ​Plaza Premium លោក សុង​ អ៊ៅ​ស៊ី (Song Hoi-See) លើក​ឡើង​ថា​អាកាសយានដ្ឋាន​ដែល​ជា​​​ទីក្រុង​វប្បធម៌​ទាំង​នៅ​​ភ្នំពេញ​ និង​សៀម​រាប​​គឺ​ជា​ការ​បន្ថែម​ចុង​ក្រោយ​បង្អស់​នៃ​ការ​បង្កើត​បណ្ដាញ​ទូទាំង​សាកល​លោក​របស់​ក្រុម​ហ៊ុន ​Plaza Premium​ ​នេះ​ហើយ​បន្ទប់​សម្រាក​ដោយ​គិត​រួម​គ្នា​រវាង​អាកាស​យាន​ដ្ឋាន​ទាំង​ពីរ​នេះ​មាន​​​ទំហំ​២២០០​ម៉ែត្រ​ក្រឡា​​ដែល​វា​នឹង​ផ្ដល់​ផាសុកភាព ​ភាព​ងាយ​ស្រួល​និង​គុណ​តម្លៃ​​បន្ថែម​ទៀត​សម្រាប់​អតិថិជន ។
​​​​​​
ប្រធាន​ផ្នែក​​ទីផ្សារ​នៃ​ក្រុម​ហ៊ុន​​អាកាស​យានដ្ឋាន​កម្ពុជា​ លោក​ស្រី​​ Patrine Tay ​ឲ្យ​ដឹង​ដែរ​​ថា ​​​អាកាស​យាន​ដ្ឋាន​កម្ពុជា​មាន​ភាព​​ការ​សប្បាយ​រីក​រាយ​ក្នុង​ការ​បង្កើត​​ភាព​ជា​ដៃ​គូ​ជា​មួយ​ក្រុម​ហ៊ុន ​Plaza Premium ​ដែល​​បាន​ចែក​រំលែក​បទ​ពិសោធន៍​ជា​មួយ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​យើង​​​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ប្រកប​ដោយ​គុណ​ភាព​ ​នេះ​ហើយ​​យើង​​រង់ចាំ​ស្វាគមន៍​​អ្នក​ដំណើរ​របស់​យើង​​មក​ទទួល​សេវាកម្ម​ជាមួយ​បន្ទប់​សម្រាក​ថ្មី​នេះ​សម្រាប់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ទាំង​ពីរ​នេះ​ ។​

​ក្រុម​ហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា​​​បាន​ដាក់​ឲ្យ​ដំណើរ​ការ​​​កម្មវិធី​កែ​លំអ​ឡើង​វិញ(Redevelopment Programme) ​ដោយ​​ចំណាយ​​ថវិកា​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក​កាល​ពី​ខែ​​មករា​កន្លង​ទៅ​នេះ​​​សម្រាប់​ការ​ពង្រីក​ស្ថានីយ​អ្នក​ដំណើរ​អាកាសចរណ៍​​ដែល​មាន​សមត្ថភាព​ទ្វេ​ដង​សម្រាប់​ទប់​ទល់​កំណើន​ភ្ញៀវ​​​ទេសចរណ៍ ៕​

​ដោយ​ ៖ ចាន់​ សុខ នាង
ប្រភព៖​ moodiereport​​​​​​​​