វីរីយ៉ា ចេះចំហដើមទ្រូង ព្រោះ.........!!!
ដោយសារតែអ្នកដឹកនាំរឿង បានធ្វើឱ្យស្រីស្អាត វីរីយ៉ា ក្លាយជាតារាស្រីម្នាក់និយមស្លៀកពាក់បែបសិចស៊ីចំហដើមទ្រូងរហូតមកដល់សព្វថ្ងៃ។ សាមីខ្លួនបានប្រាប់ Sabay កាលពីពេលថ្មីនេះ។
វីរីយ៉ា ប្រាប់ថា៖ “ហ៊ឹម!…ស្ទើរគ្រប់រឿងទៅហើយ ពូកគាត់តែងហៅខ្ញុំហ្នឹងថតជាតួស្លៀកពាក់សិចស៊ី និង កាចឆ្លាស់ ទៅជាទម្លាប់ហើយ”។ វីរីយ៉ា មិនបានប្រាប់ពីចំនួនរឿង ដែលអ្នកនាំតម្រូវឱ្យថតសិចស៊ីកន្លងមកនោះទេ។ ប៉ុន្តែតារារូបនេះបន្ថែមថា ការប្រឡូកនៅក្នុងសិល្បៈប៉ុន្មានឆ្នាំចុងក្រោយ គឺពោរពេញដោយការស្លៀកពាក់បែបសិចស៊ីពិតមែន។ ជាក់ស្ដែងនៅក្នុងសកម្មភាពថតMVសម្រាប់អាល់ប៊ុមចូលឆ្នាំរបស់ផលិតកម្ម រស្មីស្ទឹងសែន ប៉ុន្មានថ្ងៃមុនជាដើម។
ជាមួយគ្នានោះ វ៉រីយ៉ា បញ្ជាក់ថា៖“អឺ!..ខ្ញុំសិចស៊ីមែន ប៉ុន្តែ មិនឱ្យជ្រុលពេកទេ អញ្ចឹងហើយដូចមិនភ័យចំពោះការរិះគន់ពេកដែរ”។ ប៉ុន្តែម្ចាស់ហាងកាហ្វេម្ដុំវត្តភ្នំរូបនេះឱ្យដឹងទៀតថា នាងក៏ជាគំរូសិចស៊ីជាងគេនៅក្នុងហាងផងដែរ សម្រាប់បុគ្គលិកផ្សេងទៀត ព្រោះនេះជាផ្នែកមួយទាក់ទាញអតិថិជនមកផឹកកាហ្វេកាន់តែច្រើនឡើង។
ម្យ៉ាងទៀត មុខរបរលក់កាហ្វេចំណាយដើមទុនជិត ១ ម៉ឺនដុល្លារ ជាប្រភពចំណូលមួយសំខាន់ និង អាចផ្ដល់ការងារដល់ស្ត្រីជិត១០នាក់ផងដែរ។ ដោយឡែក វីរីយ៉ា ចាត់ទុកថា អាជីពសិល្បៈជាចំណូលបន្ទាប់បន្សំប៉ុណ្ណោះ ដែលចំណាយលើការតុបតែងខ្លួនស្ទើរមិនគ្រប់។ យ៉ាងណា នាងបង្ហាញជំហរថា មិនបោះបង់សិល្បៈនោះទេ ព្រោះជាការស្រលាញ់ ហើយយឹតយោងឱ្យមានកេរ្តិ៍ឈ្មោះរហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ៖ សំ ជំនាញ
រូបថត៖ សាមីខ្លួន
រូបថត៖ សាមីខ្លួន