ដឹងអត់ថា តារាស្រីលេចធ្លោក្នុងភាពយន្តហូលីវូដម្នាក់មានប្រភពចេញពីប្រទេសអាស៊ានយើង?
តារាសម្ដែងអាស៊ីជាច្រើនរូប ពិសេសតារាវិជ្ជាគុនដូចជា ឈិន ឡុង (Jackie Chan) និងលី លានជា (Jet Li) ជាដើមបានលេចមុខជាតួឯកក្នុងភាពយន្តហូលីវូដជាច្រើនដែលនេះបង្ហាញឲ្យឃើញពីទេពកោសល្យ និងការវិវឌ្ឈខ្លាំងនៃវិស័យភាពយន្តអាស៊ី។ ក្នុងចំណោមតារាល្បីទាំងនោះក៏មានតារាស្រីប្រទេសក្នុងតំបន់អាស៊ានយើងម្នាក់ដែរគឺ អ្នកស្រី Tan Sri Michelle Yeoh ដែលជាតារាម៉ាឡេស៊ី មានស្រុកកំណើតក្នុងទីក្រុង Ipoh រដ្ឋ Perak។

តារាវ័យ ៥២ឆ្នាំ រូបនេះជាអតីតបវរកញ្ញា ដែលចាប់ផ្ដើមអាជីពសម្ដែងដំបូងក្នុងទីក្រុងហុងកុង ដោយសម្ដែងឈុតវាយតប់ បាញ់ប្រហារដោយខ្លួនឯង។ ឈ្មោះរបស់ Yeoh ត្រូវគេស្គាល់ច្រើនតាមរយៈការសម្ដែងក្នុងរឿង “Police Story 3: Super Cop” ដែលសម្ដែងជាមួយឈិន ឡុង។ ភាពយន្តហូលីវូដដែលតារាសម្ដែងពោរពេញដោយបទពិសោធន៍រូបនេះសម្ដែងគឺរឿងស៊ើបអង្កេត “James Bond” ដែលមានចំណងជើងថា ”Tomorrow Never Dies” ជាមួយ Pierce Brosnan។ រឿងភាគហូលីវូដដែលមានវត្តមានសម្ដែងរបស់នាងផ្សេងទៀតរួមមាន “Memoirs of the Geisha”, “Crouching Tiger, Hidden Dragon”, “The Mummy: Tomb of the Dragon Emperor” និង “Kung Fu Panda 2″ ជាអ្នកបញ្ចូលសំឡេង៕