បាញ់ប្លន់យកម៉ូតូ ពីរយប់ផ្ទួនៗគ្នា នៅ ទឹកដីទួលសង្កែ ជនល្មើសជិត១០នាក់ ពេល ចេញធ្វើសកម្មភាព
សកម្មភាពប្លន់ប្រដាប់អាវុធ ហាក់បីដូចជាកក្រើកឡើងវិញ នៅតាមបណ្តារាជធានី ខេត្ត
ភ្នំពេញ ៖ រយៈពេល២យប់ជាប់គ្នា ករណី ប្លន់ប្រដាប់អាវុធ បានកើតឡើងចំនួន២ដង ក្នុងទឹកដីទួលសង្កែ ខណ្ឌ ឫស្សីកែវ ដែលក្រុម ជនល្មើស ពេលចេញធ្វើសកម្មភាពម្ដងៗមាន គ្នាជិត១០នាក់ ប្រដាប់ដោយម៉ូតូស៊េរីទំនើប និងកាំភ្លើងខ្លីក្នុងដៃ ភ្ជង់និងបាញ់គំរាមជន រងគ្រោះប្លន់យកម៉ូតូ ។
សកម្មភាពប្លន់ប្រដាប់អាវុធ ដែលបាន កើតឡើងរយៈពេល២យប់ជាប់ៗគ្នា នៅក្នុង ទឹកដីសង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ បាន កើតឡើងភាគច្រើន នៅពាក់កណ្ដាលយប់ ខណៈដែលជនរងគ្រោះជិះម៉ូតូមកពីដើរលេង ឬចេញពីធ្វើការ ។
ជាក់ស្ដែងកាលពីវេលាម៉ោង១រំលងអា ធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ បុរសម្នាក់ពេល ឌុបសង្សា របស់ខ្លួន ចេញពីផ្ទះ បងប្អូននៅម្ដុំចាក់អង្រែលើ ស្រាប់តែធ្វើ ដំណើរមកដល់ផ្លូវបេតុងលេខ៩០៧ ក្រុម៥ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សី កែវ ស្រាប់តែលេចមុខជនសង្ស័យ៨នាក់ ជិះ ម៉ូតូ៣គ្រឿង ប្រដាប់ ដោយកាំភ្លើងខ្លី កា៥៤ ជិះតាមពីក្រោយ រួចក៏បានដកកាំភ្លើងភ្ជង់ ប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ទួលសង្កែបានឱ្យដឹង ថា ជនរងគ្រោះប៉ែន ថារ៉ូ អាយុ៣៥ឆ្នាំ បាត់ ម៉ូតូម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៣ ។
មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ទៀត ថា ជនល្មើសមានចំនួន៨នាក់ ជិះម៉ូតូ៣ គ្រឿងតាមពីក្រោយជនរងគ្រោះ ហើយ ពេលមកដល់ចំណុចកើតហេតុ ក៏បំបែកបក្ខ ពួកធ្វើសកម្មភាព ដោយដកកាំភ្លើងភ្ជង់ជន រងគ្រោះ រួច ហើយប្លន់យកម៉ូតូទៅបាត់ ។
ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្ដិ៍ និងកម្លាំង នគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានចុះ ទៅជួយអន្ដរាគមន៍ នៅកន្លែងកើតហេតុ ប៉ុន្ដែ ក្រុមជនល្មើសបានគេចខ្លួនបាត់ទៅហើយ ។
ក្រោយពីមានសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ស្កុបពី ស្រាប់តែនៅវេលាម៉ោង៣រំលងអា ធ្រាត្រឈានចូលថ្ងៃទី១១ ខែ មីនា ឆ្នាំ២០១៥ ក៏មានករណីបាញ់គំរាមប្លន់យកម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ មួយ គ្រឿងទៀត ខណៈដែលជនរងគ្រោះ កំពុងធ្វើដំណើរចេញពីសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ឆ្ពោះទៅ លំនៅឋាន លុះមក ដល់សាលាបឋមសិក្សាពញាក្រែក ត្រង់ចំណុច ផ្លូវលំលេខ៩៣ ភូមិទួលសង្កែ សង្កាត់ទួល សង្កែ ក្ប៏មានហេតុការណ៍នេះតែម្ដង ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ប៉ុន្ដែទួលសង្កែបានឱ្យដឹងថា ក្នុងករណីប្លន់ ប្រដាប់អាវុធខាងលើនេះ ជនល្មើសមានគ្នា ៧នាក់ ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយកាំភ្លើង ខ្លីចំនួន២ដើម ប៉ុន្ដែមិនបាន បាញ់សំដៅ ជនរងគ្រោះនោះឡើយ ពោលគ្រាន់តែបាញ់គំរាមប៉ុណ្ណោះ រួចហើយម៉ូតូជិះគេចខ្លួនបាត់ទៅ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានបញ្ជាក់ថា “ជនល្មើសមានបក្ខពួកចំនួន ៧នាក់ ម៉ូតូចំនួន៣ គ្រឿងបាន ធ្វើសកម្មភាព ប្រដាប់ដោយអាវុធខ្លីចំនួន៣ដើម ភ្ជង់ជនរង គ្រោះ ហើយក្រោយពីធ្វើ សកម្មភាព ជនរងគ្រោះ បាន ស្រែកពេលនោះជនល្មើសបាញ់ឡើងលើចំនួន៣គ្រាប់ ” ។
មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ទៀត ថា ក្រោយពីមានហេតុការណ៍នេះកើតឡើង កម្លាំងនគរបាល ប៉ុស្ដិ៍បានចុះទៅដល់កន្លែង កើតហេតុ ប៉ុន្ដែក្រុមជនល្មើសបានគេចខ្លួន បាត់ដោយសុវត្ថិភាព ។
តាមមន្ដ្រីនគរបាលជនរងគ្រោះ ក្នុងអំពើ ប្លន់ប្រដាប់អាវុធខាងលើនេះ ឈ្មោះប៉ិច រត្ន័ មុនី អាយុ២៥ឆ្នាំ មុខរបរជាចុងភៅ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីមានហេតុការណ៍ខាង លើនេះកើតឡើង ស្នងការនគរបាលរាជធានី ភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និង ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបង្កើន វិធានការកាន់តែខ្លាំង តាមរយៈការចុះល្បាត ក្នុងមូលដ្ឋានទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់ បទល្មើសទាំងនេះ កុំឱ្យកើតមានឡើងនិង ជួយអន្ដរាគមន៍ភ្លាមៗនៅពេលដែលមាន ហេតុការណ៍កើតឡើង ។
គួរកត់សម្គាល់ថា ក្នុងរយៈពេលចុង ក្រោយនេះ សកម្មភាពប្លន់ប្រដាប់អាវុធបាន កើតឡើង មិនថាតែនៅ រាជធានី ភ្នំពេញ ប៉ុន្ដែ បានកើតឡើងនៅតាមបណ្ដាខេត្ដមួយចំនួន ក្នុងនោះនៅទឹកដីខេត្ដកំពង់ធំ ដែលក្រុមចោរ បាន ធ្វើសកម្មភាពវ៉ៃប្លន់ទូមាស ហើយក្រោយ មកទៀតប៉ុនប៉ងចូលប្លន់ទ្រព្យសម្បត្ដិរបស់ ព្រះសង្ឃនៅវត្ដបឹងធំ ក្នុងទឹកដីខេត្ដកំពង់ស្ពឺ តែត្រូវបរាជ័យ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល