ព្រឹកនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិធ្វើសិក្ខាសាលារួមគ្នានៅវិមានរដ្ឋសភា
បញ្ចូលអត្ថបទ ៖ ព្រះអាទិត្យ
ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០១៥ ម៉ោង ០៨:២២
រាជធានីភ្នំពេញ ៖ នាវេលាព្រឹកថ្ងៃទី០៩ មីនា ២០១៥ នេះ នៅវិមានរដ្ឋសភា ថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើសិក្ខាសាលារួមគ្នា ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។
ក្នុងសិក្ខានេះ ក៏មានការធ្វើបទបង្ហាញពីសេចក្តីព្រាងច្បាប់ទាំង២របស់តំណាងក្រុមការងារនៃគណបក្សទាំង២ផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព