ទេសចរ​​ស្រី​ថត​វីដេអូ​សិច​នៅ​​ប្រាសាទ​ពីរ៉ាមីត​អេហ្សីប

3/11/2015 0 Comments A+ a-

រដ្ឋាភិបាល​អេហ្សីប​​កំពុង​ដុត​ដៃ​ដុត​ជើងស៊ើប​អង្កេត​ ក្រោយ​មាន​​​​ភ្ញៀវ​ទេសចរ​បរទេស​ថត​ឈុត​វីដេអូ​អាសអាភាស​នៅ​​ជិត​ប្រាសាទ​​ពីរ៉ាមីត Giza។

លោក Mamdouh al-Damaty រដ្ឋ​មន្រ្ដី​ក្រសួង​​បូរាណ​វិទ្យា​បាន​និយាយ៖ “មាន​ឈុត​វីដេអូ​អាសអាភាស​មិន​ស្រប​ច្បាប់​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ពីរ៉ាមីត ដែល​បង្កើត​ឡើង​ដោយ​ភ្ញៀវ​ទេសចរ​ស្រី​​ម្នាក់”។

piramid

តាម​ពិត​ទៅ វីដេអូ​ស្រើបស្រាល​ដែល​មាន​រយៈពេល​១០នាទី​នោះ ត្រូវ​បាន​បង្ហោះ​តាម​អនឡាញ​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ប៉ុន្តែ​វា​ទើប​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​សប្ដាហ៍​នេះ នៅ​ពេល​ដែល​កាសែត​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ពី​រឿង​នេះ ដោយ​មាន​រូបភាព​កាត់​ចេញ​ពី​វីដេអូ​​ដោយ​បិទ​បាំង​ព្រាលៗ​លើ​ដើម​ទ្រូង​ស្រ្ដី។

កាសែត​​ដដែល​នោះ បាន​ឲ្យ​ដឹង​ថា​វីដេអូ​នោះ​បាន​បង្ហាញ​ការ​ស្រាត​ និង​ឈុត​សិច​ ដែល​សម្ដែង​ដោយ​ទេសចរ​និយាយ​ភាសា​រុស្សី នៅ​ជិត​ប្រាសាទ​ដែល​មាន​អាយុ​៤៥០០ឆ្នាំ។ យ៉ាង​ណា​ក្ដី សារព័ត៌មាន Reuters មិន​អាច​ទាក់ទង​មើល​ភាព​លម្អិត​នៃ​វីដេអូ​នោះ​បាន​ទេ។​

អេហ្សីប​ជា​ប្រទេស​មួយ​ដែល​​​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរ ពោល​គឺ​វា​ជា​ប្រភព​ចំណូល​យ៉ាង​ចម្បង​សម្រាប់​ប្រទេស​កាន់​សាសនា​ឥស្លាម​មួយ​នេះ។ យ៉ាង​ណា​ក្ដី បញ្ហា​នយោបាយ​នា​៤ឆ្នាំ​ចុង​ក្រោយ បាន​ធ្វើ​ឲ្យ​ទេសចរ​បរទេស​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ រដ្ឋាភិបាល​ប្រទេស​នេះ បាន​បញ្ជាក់​ថា​រយៈ​ពេល​២ឆ្នាំ​ទៀត ទើប​វិស័យ​ទេសចរណ៍​ឡើង​ខ្ពស់​ដូច​កាល​ពី​ឆ្នាំ​២០១១៕
 
​​
ប្រែ​សម្រួល៖ សុខ សុវត្ថិ
ប្រភព៖ Reuters