អ្នក​ភូមិ​រិះគន់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​មិន​ជួសជុល​ពេល​ផ្លូវ​ខូច​តិចតួច ទុក​ឲ្យ​ខូច​ច្រើន ទើប​នាំ​គ្នា​ធ្វើ​ទើបបាន​ចំណេញ

3/11/2015 0 Comments A+ a-

បញ្ចូល​អត្ថបទ ៖ សុធា

ខេត្ត​ប៉ៃលិន ៖ អ្នក​ភូមិ ព្រមទាំង​មហាជន រួម​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បើកបរ​ម៉ូតូ ឬ​រថយន្ត​ឆ្លងកាត់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​កន្លែង ស្ថិត​នៅ​ខាងជើង​វត្ត​ពោធិ៍​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ស្ថិត​នៅ​ភូមិ​ប៉ា​ហ៊ី​ជើង និង​ភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រិះគន់ យ៉ាង​ខ្លាំង​ទៅ​លើ​អាជ្ញាធរ​ក្រុង​\​ខេត្ត​ប៉ៃលិន​ថា ផ្លូវថ្នល់​ក្រាល​កៅស៊ូ​ខូចខាត​តិចតួច​ល្មម​ៗ​មិន ព្រម​អើពើ​ធ្វើការ​ជួសជុល​នោះ​ទេ ទុក​រហូត​ដល់​ខូចខាត​កាន់តែ​ធំ​ទៅ​ៗ ទើប​ម្នាក់​ៗ​ជួសជុល យ៉ាង​ញាប់ដៃ​ញាប់​ជើង សង្ស័យ​បាន​ចំណេញ ។​ប៉ុន្តែ​រដ្ឋ​ត្រូវ​ចំណាយ​ថ​វ​ការ​អស់​ច្រើន​នៅ​ពេល​ដែល​ទុក​ផ្លូវ​ខូច​តិចតួច​ឲ្យ​រី​ធំ​ទៅ​ៗ​នោះ ។ 
ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០១៥ ខណៈ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​មក​ពី ខេត្ត​ផ្សេង​ទៀត​លាន់មាត់​ឱ្យ​អ្នក​សារព័ត៌មាន​ឮ​ថា ផ្លូវ​ក្រាល​កៅស៊ូ​នេះ​មើលទៅ​ខូចខាត​តិច​តួ ច​ដែរ បើសិនជា​អាជ្ញាធរ​នាំ​គ្នា​ជួសជុល​ប្រហែលជា​អាច​ធ្វើ​ដំណើរ​ទៅ​មក​យ៉ាង​ងាយស្រួល ហើយ​ការ​ចំណាយ​ថវិកា​ជួសជុល ក៏​អស់​តិច​ផង​ដែរ ។ ប៉ុន្តែ​បែរជា​មិន​ព្រម​ជួសជុល​នោះ​ទេ ទំនងជា​ខាង​អាជ្ញារ​ធរ​ទុក​ឲ្យ​ខូច​កាន់តែ​ច្រើន​ទើប​ជួសជុល​ទៅ អាច​ទទួលផល​ចំណេញ​ច្រើន​ដែរ​ទេ​ដឹង ។ 
សូម​បញ្ជាក់​ថា ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ​នេះ បាន​ទទួល​រង​ការ​ខូចខាត​ជា​ច្រើន​លើក​ច្រើន សារ​មក​ហើយ ក៏​ឃើញ​ខាង​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន ទើបតែ​ធ្វើការ​ជួស ជុល​រួចរាល់​បាន​ប្រហែល​ប៉ុន្មាន​ខែ​នេះ ស្រាប់តែ​រហូត​មក​ដល់​ឥឡូវ​គេ​បើកបរ​រថយន្ត​មិន​ទាន់ សឹក​កង់​កៅស៊ូ​ផង ផ្លូវថ្នល់​នេះ​បែរជា​រង​ការ​ខូចខាត​បន្ត​ទៀត​ទៅ​វិញ ដោយ​កន្លែង​ខ្លះ​ខូច​ជា​អ ន្លើ​ៗ ខ្លះ​ទៀត​ក្រ​ឡិ​ក​ក្រឡុក​ដូច​សំបុកមាន់ ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរ​ជា​ញឹកញាប់​ផង​ដែរ  ៕ប្រភព ពីកោះសន្តិភាព