គយគន់សម្រស់តារា ម៉ូដែលនាង Shin Se Ha ពិតជា Cute Cute មែន..!
កូរ៉េ៖ តារាម៉ូដែលកូរ៉េខាងត្បូង នាង Shin Se Ha បានបង្ហាញសម្រស់ដ៏ ស្រស់ស្អាតជាមួយសម្លៀកបំពាក់ សុភាពរាបសារ បង្ហោះតាមប្រព័ន្ធអនឡាញ ទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជន ដែលនិយមលេង តាមប្រព័ន្ធអនឡាញ។
តារាម៉ូដែល សាច់សខ្ចីដូចពងទាបក រូបនេះ ធ្វើឲ្យទស្សនិកជន និងអ្នកដែលចូលរួមកម្មពិធីពិពរណ៍រថយន្តឈ្លក់វង្វេង នឹងសម្រស់របស់នាង។ រូបភាពជាច្រើនសន្លឹក ត្រូវបានគេហទំព័រកម្សាន្ត redflava ចុះផ្សាយ មានចំណងជើងថា Sunday Korean Beauty កាន់តែធ្វើឲ្យនាងទទួលការគាំទ្រ កាន់តែខ្លាំងឡើងៗ។
នាង Shin Se Ha មានស្រុកកំណើត នៅទីក្រុងសេងអ៊ូល ប្រទេសកូរ៉េខាងត្បូង, កើតនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ១៩៩០ កម្ពស់ ១,៧២ម៉ែត្រ និងទម្ងន់ ៥០ គ.ក្រ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល
