iPhone 6 មាស តម្លៃជាង 13000$ របស់សណ្ឋាគារ ផ្កាយ៧ Burj Al Arab
ស្មាតហ្វូន iPhone 6 នៃសណ្ឋាគារ Burj Al Arab មានតម្លៃខ្ពស់កប់ពពកបែបនេះ ក៏ព្រោះតែវា
ត្រូវបានផលិតឡើងអំពីមាស ហើយមានចំនួនតែ ១៥គ្រឿងប៉ុណ្ណោះ។

យើងធ្លាប់បានដឹងថា មានសណ្ឋាគារផ្កាយ ៥ ឬផ្កាយ៦ ប៉ុន្ដែ ផ្កាយ៧ គឺមានតែមួយគត់នៅក្នុង
ពិភពលោក នោះគឺសណ្ឋាគារ Burj Al Arab នៅក្រុង Dubai។ ថ្មីៗនេះ សណ្ឋាគារ Burj Al Arab
បានប្រារព្ធពិភពខួបកំណើត ១៥ឆ្នាំរបស់ខ្លួន ដោយ iPhone 6 ពិសេសបំផុត ចំនួន ១៥គ្រឿង។

ស្មាតហ្វូននេះ ត្រូវបានគេហៅថា កំណែពណ៌មាសខ្មៅ
បណ្ដាស្មាតហ្វូន iPhone 6 នេះ ដំបូងគឺមានដូចទៅនឹងផលិតផលរបស់ Apple ប៉ុន្ដែ វាត្រូវបាន
ក្រុមហ៊ុន Gold & Co London ធ្វើការច្នៃឡើងវិញ ដោយសម្បកធ្វើអំពីមាស 24K និងមានឡូហ្គូ
អនុស្សាវរិយ៍ ១៥ឆ្នាំ របស់ សណ្ឋាគារ Burj Al Arab នៅផ្នែកខាងខ្នងទូរស័ព្ទ។

សណ្ឋាគារផ្កាយ ៧ Burj Al Arab
iPhone 6 របស់ សណ្ឋាគារ Burj Al Arab មានពណ៌ចំនួនពីរ គឺ ពណ៌មាស (Yellow) និងពណ៌
មាសខ្មៅ (Black Gold)។ ប្រភពព័ត៌មានឱ្យដឹងថា គេត្រូវចំណាយពេលដល់ទៅ ៨០ម៉ោង ទើប
អាចច្នៃបាន iPhone 6 Burj Al Arab មួយគ្រឿង។

តម្លៃរបស់ស្មាតហ្វូនខាងលើនេះ គឺពិតជាខ្ពស់មិនធ្លាប់មាន ដោយសារថា វាត្រូវបានផលិតឡើង
ត្រឹមតែ ១៥គ្រឿងប៉ុណ្ណោះ នៅក្នុងពិភពលោក។ កំណែ ពណ៌មាសខ្មៅ មានតម្លៃរហូតដល់ទៅ
១៣.០០០ដុល្លារអាមេរិក (ប្រហែលជាង ៥៣.០០០.០០០រៀល) និងកំណែពណ៌មាស មានតម្លៃ
ប្រហែល ១២.២០០ដុល្លារអាមេរិក ប្រហាក់ប្រហែលនឹង ៥០.១០០.០០០រៀល។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena
ប្រភព ៖ gsmarena