ខួប ១១ឆ្នាំ​ហើយ តោះ​មក​មើល​ការ​ផ្លាស់ប្ដូរ​​​ទម្រង់​​​​ Facebookបន្តិចមើល!!!

2/06/2015 0 Comments A+ a-


លោក Mark Zuckerber ជាមួយ thefacebookប្រភព៖​ wikimedia

ប្រសិនបើ​អ្នក ជា​អ្នក​គាំទ្រ និង​បាន​ចុះ​ឈ្នះ​ប្រើ Facebook តាំងពី​បណ្ដាញ​សង្គម​នេះ​ចាប់កំណើត​ដំបូង​កាលពី​ឆ្នាំ២០០៤ រហូត​មក​ដល់​ពេល​នេះ នោះ​លោក​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​ជា​មិន​ខាន។

រយៈពេល ១១ឆ្នាំ​មក​នេះ Facebook បាន​អភិវឌ្ឍ និង​បាន​កែប្រែ​យ៉ាង​ខ្លាំង ពិសេស​ទៅ​លើ​រូបរាង Interface តែម្ដង ដើម្បី​បំពេញ​តម្រូវការ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​លើ​ពិភពលោក​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន​រហ័សឆ្លង​ទ្វីប​ឆ្លង​ប្រទេស។

ដើម​កំណើត Facebook គឺ​ចាប់​ចេញ​ពី Thefacebook.com ដែល​ត្រូវ​បាន​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Harvard គឺ​លោក Mark Zuckerberg ផ្ទាល់​តែម្ដង ជា​អ្នក​បង្កើត។ កាលនោះ​លោក​គ្រាន់តែ​បង្កើត thefacebook.com ក្នុង​គោលបំណង​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន សម្រាប់​តែ​នៅ Harvard ប៉ុណ្ណោះ។

លោក Mark Zuckerberg បាន​បង្កើត​ Facebook ដំបូង​នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០០៤ ដែល​​បណ្ដាញ​ទំនាក់ទំនង​សង្គម​នេះ មានឈ្មោះ​​​អាសយដ្ឋាន​ដំបូង​គឺ​ Thefacebook.com។

ពេល​នោះ បណ្ដាញ​សង្គម​ដំបូង​នេះ អាច​ឱ្យ​អ្នក​ប្រើ បង្កើត profile ដោយ​បញ្ចូល​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​រូបថត។ ដំបូង​ឡើយ Facebook ត្រូវ​សាធារណជន​សន្មត​ថា គ្រាន់តែ​បង្កើត​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​និស្សិត​ក្នុង​ថ្នាក់រៀន​ ប៉ុណ្ណោះ ប៉ុន្តែ​គេ​មិន​នឹក​ស្មាន​ដល់​ថា Facebook ត្រូវ​បាន​បើក​ទូលាយ​ឱ្យ​សាធារណជន​បាន​ប្រើប្រាស់​គ្រប់គ្នា​ក្នុង​ ឆ្នាំ២០០៦ និង​ល្បីល្បាញ​រហូត​ដល់​បច្ចុប្បន្ន។


ចង់ឈប់អោយ friend នៅ​លើ Facebook ហៅ​ឱ្យ​លេង​ហ្គេម​​មែនទេ? អីចឹង​​​អនុវត្ត​តាម​គន្លឹះ​នេះ​ដើម្បី​បញ្ចប់​បញ្ហា




-លោក​អ្នក​ដឹង ឬ​នៅ​ចាំ​ទេ​ថា បណ្ដាញ​សង្គម Facebook ដំបូង​ឡើយ​មាន​ឈ្មោះ Thefacebook? បណ្ដាញ​សង្គម Thefacebook បាន​ចាប់កំណើត និង​ពង្រីក​ខ្លួន​យឺត​ចេញ​ពី​សាកលវិទ្យាល័យ Harvard និង​អាច​ប្រើប្រាស់​បាន​នៅ​តាម​មហាវិទ្យាល័យ​ផ្សេងៗ​ជា​បន្តបន្ទាប់។

1

-ខាង​ក្រោម​នេះ​គឺ​ជា​ផ្ទាំង​រូបភាព​បង្ហាញ​ពី​ទម្រង់ Interface របស់ Facebook group page កាលពី​ឆ្នាំ ២០០៥។

2



-Facebook មក​ដល់​ពេល​នេះ អាយុ​បាន ១១ឆ្នាំ។ នេះ​ជា​អ្វី​ដែល Facebook ត្រូវ​បាន​កែទម្រង់ និង​ផ្លាស់ប្ដូរ Interface ទាន់សម័យ​ជាង​មុន។

3

-នេះ​ជា​ទម្រង់ thefacebook កាលពី​ឆ្នាំ​២០០៥ ​មុន​ពេល​មាន News Feed ដូច​សព្វថ្ងៃ។

4

-ជា​រូបភាព Profile របស់​លោក Mark Zuckerberg កាលពី​ឆ្នាំ​២០០៦។

5

-Facebook ចេញ News Feed ដើម្បី​ឱ្យ friend ឃើញ​នូវ​សកម្មភាព​ផ្សេងៗ​របស់ friend ដទៃទៀត​បាន​ងាយស្រួល​ជា​លក្ខណៈ single timeline កាលពី​ឆ្នាំ២០០៦។

6

-ក្រោយ​មក នៅ​ឆ្នាំ២០០៦ ដដែល Facebook ក៏​បាន​ណែនាំ Mini-Feed ក្នុង​ទម្រង់​ថ្មី​មួយ​ទៀត។

7

-ក្នុង​ឆ្នាំ​២០០៩ home page របស់ Facebook ត្រូវ​បាន​ឌីហ្សាញ​ថ្មី។

8

-នៅ​ឆ្នាំ២០១០ Facebook បញ្ចេញ notifications ដាក់​នៅ​ផ្នែក​ខាង​លើ និង​ខាង​ឆ្វេង​នៃ​ប្រអប់ Search ដើម្បី​ងាយស្រួល​មើល​សារ​បញ្ជាក់​អំពី​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ប្រើ។

9

-Facebook បាន​បញ្ចេញ​ទម្រង់​រូប profile ថ្មី​មួយ​ទៀត​ក្នុង​ឆ្នាំ២០១០ ដដែល។

10

-Facebook បាន​ចេញ News Ticker នៅ​ក្នុង​ឆ្នាំ​២០១១ ដើម្បី​ងាយស្រួល​បើក​មើល​សកម្មភាព​របស់ friend របស់​ពួកគេ​បាន​រហ័ស។

11

-Facebook Timeline ត្រូវ​បាន​ផ្លាស់ប្ដូរ​ទម្រង់​ថ្មី​ទៀត​ក្នុង​ឆ្នាំ២០១១ ដែល​អាច​ឱ្យ​អ្នក​ប្រើ​បន្ថែម​រូប Cover បាន​ទៀត។

12

-Facebook បាន​ចាប់ផ្ដើម​អភិវឌ្ឍ និង​រកស៊ី​ពី​ការ​ផ្សព្វផ្សាយ​លើ​មាតិកា​នៅ​លើ News Feed តាំងពី​ខែ​មករា ឆ្នាំ២០១២។

13

-ខាង​ក្រោម​នេះ​គឺ​ជា​ទម្រង់ News Feed មាន​នៅ​លើ Facebook សព្វថ្ងៃ។

14

-នេះ​គឺ​ជា​កម្មវិធី Facebook សម្រាប់​ប្រើ​នៅ​លើ​ទូរស័ព្ទ​ដែល​ចេញ​ដំបូង។

15

-ក្រោយ​មក​ត្រូវ​បាន​ឌីហ្សាញ​ថ្មី។

16



ភាព​អស្ចារ្យ​ទាំង ១៦ ដែល​លោក​អ្នក​មិន​បាន​ដឹង​ពី​លំនៅឋាន​​ដ៏​ស្កឹមស្កៃ​របស់​មហាសេដ្ឋី Bill Gates!


ដោយ៖ លី ឈៀន
ប្រភព៖​ businessinsider