ញាក់សាច់​! កូនកំលោះ​កូនក្រមុំ​នាំគ្នា​ចូលដេក​ក្នុង​ក្តារ​មឈូស​ក្នុង​ថ្ងៃ​រៀបការ ដោយ​ជឿថា​នាំមក​នូវ​សំណាងល្អ​

2/17/2015 0 Comments A+ a-

គូស្នេហ៍​ជាច្រើន​តែង​គិតថា ថ្ងៃ​អាពាហ៍ពិពាហ៍ គឺជា​ថ្ងៃ​ចាប់ផ្តើម​នៃ​ឆាកជីវិត​ថ្មី​របស់​ពួកគេ​រួមរស់​ជាមួយគ្នា ប៉ុន្តែ សម្រាប់​គូស្នេហ៍​ជនជាតិ​ថៃ​ទាំងនេះ​វិញ បែរជា​នាំគ្នា​ចូលដេក​ក្នុងក្ការ​មឈូស​នៅក្នុង​ថ្ងៃ​រៀប​មង្គលការ​ទៅវិញ ដោយ​ពួកគេ​និយាយថា វា​គឺ​ការសន្យា​រួមរស់​នឹង​គ្នា​យ៉ាង​មុតមាំ​អស់​១​ជីវិត ។​
25AA33C500000578-2953588-image-a-8_1423931728078​យ៉ាងណាមិញ ពិធីមង្គលការ​មិនធម្មតា​នេះ ក៏​ធ្វើឡើង​ដោយមាន​វត្តមាន​ព្រះសង្ឃ​ចូលរួម​ឲ្យ​ពរជ័យ សូម​ឲ្យ​គូស្នេហ៍​ទាំងនេះ​ចៀស​ផុតពី​សំណាងអាក្រក់ ហើយ​នាំ​មកវិញ​នូវ​សំណាងល្អ​សម្រាប់​ជីវិត​ថ្មី​ពួកគេ ។ សូមបញ្ជាក់ថា មានកូន​កំលោះ​ក្រមុំ​ក្មេង​ចាស់​ចំនួន ១០ គូ បាន​រៀប​ពិធីមង្គលការ​មិនធម្មតា​នេះ នៅឯ​អារាម​មួយកន្លែង ស្ថិតនៅ​ជាយក្រុង​បាងកក ប្រទេស​ថៃ ។​
​ក្នុង​ពិធី​នេះ គឺ​គេ​បាន​ឲ្យ​កូនកំលោះ​កូនក្រមុំ​ចូលដេក​ទន្ទឹមគ្នា​ក្នុង​ក្តារ​មឈូស​ធំ ដោយ​ដាក់​ដៃ​សំពះ​ឱប​ផ្កា​ម្នាក់​១​បាច់ ហើយ​ព្រះសង្ឃ​ក៏បាន​យក​ក្រណាត់ស​១​ផ្ទាំង មក​គ្របពីលើ​ពួកគេ ។​
​ព្រះសង្ឃ​៤​អង្គ បន្ទាប់មក បាន​អូស​ក្រណាត់ស​នោះ​ចេញ​ពីលើ​ពួកគេ ហើយ​សូត្រធម៌​ដូច​ទៅនឹង​ពិធី​បុណ្យសព​អីចឹង​ដែរ ។ ទីបញ្ចប់ ព្រះសង្ឃ​ក៏បាន​ធ្វើ​កិច្ច​បួងសួង សូម​ឲ្យ​ពួកគេ​ជួប​សំណាងល្អ​សម្រាប់​ជីវិត​ថ្មី​នេះ ។​
​ព្រះចៅអធិការ​វត្ត​ព្រះនាម Phra Kru Samu Sa-ngob Kittkayo បាន​មាន​សង្ឃដីកា​រថា នៅពេល​ក្រណាត់ស​ត្រូវបាន​អូស​ចេញពី​ពួកគេ នោះ​វា​ជា​សញ្ញា​បញ្ជាក់ថា ពួកគេ​បានចាប់ផ្តើម​ជីវិត​ថ្មី ហើយ​សំណាងអាក្រក់​ក៏បាន​ចាក​ផុតពី​ជីវិត​ពួកគេ ព្រមទាំង​ធ្វើ​ឲ្យ​ពួកគេ​រួមរស់​ជាមួយ​រហូត​ចាស់​ស្លាប់ ។​
​សូមបញ្ជាក់ថា អ​បិ​យ​ជំនឿ​ចម្លែក​នេះ ទើប​ចាំ​ផ្តើម​កើតមានឡើង​កាលពី​ឆ្នាំមុន​នេះឯង នៅពេល​ថ្ងៃ Valentine’s Day ចូលមក​ដល់ ។​
​ព្រះចៅអធិការ​វត្ត​ខាងលើ​ក៏បាន​មាន​សង្ឃដីការ​ឲ្យ​ដឹង​ទៀតថា ព្រះអង្គ​មិនមាន​គំរោង​ធ្វើ​ពិធី​នេះ​ម្តងទៀត​ទេ ប៉ុន្តែ ដោយសារ​មានកូន​កំលោះ​កូនក្រមុំ​ជាច្រើន បានមក​ស្នើ​ឲ្យ​ព្រះអង្គ​ធ្វើ​ពិធី​នេះ​សម្រាប់​អាពាហ៍ពិពាហ៍​របស់​ពួកគេ ៕​
25AA1E7300000578-2953588-image-a-11_142393175386925AA1EF000000578-2953588-image-a-12_142393175827625AA2AC000000578-2953588-image-a-9_142393173313525AA2AC700000578-2953588-image-a-10_1423931738179