តើទឹកកាមផលិតនៅឯណា?
ទឹកកាម (Sperm) គឺជាកោសិកា ភេទបុរស អភិវឌ្ឍនៅក្នុង Testes ។ វាត្រូវបានផ្ទុករយៈពេល ប្រាំមួយ ប្រាំពីរ ថ្ងៃរហូតដល់ត្រូវការ ។ Testes មានបំពង់វែងហៅ ថាបំពង់ Seminiferous ។ ទឹកកាមត្រូវបានផលិត ជាបន្តបន្ទាប់ នៅក្នុងបំពង់នេះ រួចបញ្ជូនទៅ Epididymis និងរក្សាទុកនៅក្នុង បំពង់ធំមួយ ហៅថា Vasdeferens ។
នៅទីនេះ វត្ថុរាវបន្ថែមទៅលើទឹកកាម បង្កើតបានទឹកខាប់ដូច ទឹកដោះគោ ហៅថា Seminal vesicles ។ នៅក្នុងកំឡុងពេលរួមរ័ក Seminal vesicles កន្ត្រាក់ និងបង្ខំឲ្យ ទឹកកាមចេញទៅក្រៅ ។ ហេតុការណ៍ពិត រហូតដល់ ១០០លានស្ពែម ត្រូវបានផលិត រៀងរាល់ថ្ងៃដោយ បុរស ។ ប្រសិនបើពួកគេ មិនត្រវបានបញ្ចេញទេ វាត្រូវបានខូច នៅពេលឆាប់ៗ ហើយជំនួសមកវិញ ។ ស្ពែមមានរាងដូចកូន ក្អុកជាមួយ នឹងក្បាលរាងមូល និងភ្ជាប់នឹង កន្ទុយវែង ៕
