ក្បាច់រួមភេទ សម្រាប់អ្នក មានផ្ទៃពោះ

2/13/2015 0 Comments A+ a-

ការប្រែប្រួលរូបរាង កាយពេលតាំងគភ៌ បានធ្វើឱ្យ ជីវភាពផ្លូវភេទ មានការប្រែប្រួលផងដែរ ជាពិសេសកាយវិការ ឬក្បាច់រួមភេទ នេះតែម្ដង ។ ពេលគ្មាន ផ្ទៃពោះ ឬគ្មានជំងឺផ្លូវភេទ ណាមួយ លោកអ្នកអាចមានកាយវិការ ឬជំហររួមភេទ តាមអំពើចិត្ដ ។ ប៉ុន្ដែនៅពេលមានគភ៌ ត្រូវមាន កាយវិការកំណត់ សមស្របណាមួយ ។
នៅរយៈពេលប៉ុន្មានខែដំបូងនៃគភ៌ លោកអ្នកមិនចាំបាច់ផ្លាស់ប្ដូរ កាយវិការរួមភេទនោះទេ គឺគ្រាន់តែកុំស៊កលិង្គចូលទៅ ក្នុងទ្វារមាសដល់ ទីជម្រៅខ្លាំងពេក ជាពិសេសបើស្ដ្រីមានផ្ទៃពោះ នេះធ្លាប់មានប្រវត្ដិធ្លាក់កូន ឬរលូតកូនម្ដងរួចមកហើយ។ តាំងពីខែ ទីបួនទៅស្ដ្រីចាប់ផ្ដើមមានទំហំពោះរិតតែធំ ពេលនោះកាយវិការ ឬក្បាច់ដែលអនុញ្ញាត ហើយប្រសើរបំផុតគឺក្បាច់ពីក្រោយ ក្បាច់ចំហៀង ឬក្បាច់ស្ដ្រីលើបុរស។ នៅចុងខែនៃគភ៌ ឬពេលជិតសម្រាល សុដន់ និង ទំហំពោះរីកប៉ោងជាខ្លាំង តាមការប៉ាន់ស្មាន ស្ដ្រីចូលចិត្ដការរួមភេទដែលមានក្បាច់ បុរសនៅពីក្រោម នាងជាងកាយវិការផ្សេងទៀត។ ជាពិសេសកាយវិការស្ដ្រីលើបុរស ក៏ជាកាយវិការស្រើបស្រាល និងសុខស្រួលរបស់ស្ដ្រីផងដែរ។
1. ក្បាច់ទី១ ៖ ក្បាច់រួមភេទពីក្រោយ
ក្បាច់ឬកាយវិការរួមភេទបែបនេះ អាចអនុវត្ដបានពេញរយៈពេល មានផ្ទៃពោះទាំង៩ខែ តែម្ដង។ ស្ដ្រីអាចប្ដូរកាយវិការទៅ តាមទីតាំង ឬការប្រែប្រួលរបស់ ទារកក្នុងផ្ទៃផងដែរ។ កាយវិការអាចជាលក្ខណៈដេកសណ្ដូក និងជាលក្ខណៈដេកអង្គុញជើងបួន។
នៅក្នុងក្បាច់នេះ បុរសត្រូវទ្រខ្លួនឯងដោយច្រត់ដៃ មិនត្រូវសង្កត់លើខ្លួនស្ដ្រីឡើយ។ ចំណែកស្ដ្រីក៏មិនត្រូវឱ្យពោះទ្រទម្ងន់ ខ្លួននោះទេ តែត្រូវប្រមូលទម្ងន់ទៅនៅត្រង់ត្រគាក ឬចង្កេះ។
2. ក្បាច់ទី២ ៖ ក្បាច់រួមភេទពីចំហៀង
ជំហររួមភេទនេះសមស្រប យ៉ាងពិសេសចំពោះពេល តាំងគភ៌។ ក្បាច់នេះតម្រូវឱ្យស្ដ្រីងាកដងខ្លួន ទៅរកលិង្គរបស់បុរស។ ចំពោះកាយវិការបែបនេះ បុរសហាក់ដូចជាមានសេរីភាព គ្រប់គ្រាន់ក្នុងការបបោសអង្អែលស្ដ្រីជាដៃគូ បូករួមទាំងតំបន់ប្រដាប់ភេទ ផងដែរ។ រីឯស្ដ្រីត្រូវរក្សាកាយវិការ ជើងទាំងពីរផ្អោបជាប់គ្នា ដើម្បីរក្សាខ្លួនឱ្យជាប់លាប់ ជាមួយនឹងលិង្គរបស់បុរស។
៣. ក្បាច់ទី៣ ៖ ក្បាច់រួមភេទអង្គុយពីលើ
ក្បាច់នេះតម្រូវឱ្យស្ដ្រី អង្គុយច្រកគាវ ពីលើបុរសដែលកំពុងអង្គុយដែរ នៅភ្លៅទាំងពីររបស់បុរស។ ក្បាច់នេះសមស្រប សម្រាប់ការរួមភេទពេល មានផ្ទៃពោះដំបូង ឬពេលពាក់កណ្ដាលនៃការតាំងគភ៌(នៅត្រីមាសទី១ និងត្រីមាសទី២)។ ក្បាច់នេះមិន តម្រូវឱ្យមានកាយវិការញាប់ពេក ឬខ្លាំងៗឡើយ ប៉ុន្ដែជាកាយវិការស្រួល សម្រាប់ដៃគូទាំងពីរនាក់ និងជួយសម្រាលសម្ពាធទៅលើ ពោះ ដែលមិនបង្កការប៉ះពាល់ ឬឈឺចាប់ទៅដល់ទារកក្នុងផ្ទៃឡើយ។ ស្ដ្រីអាចត្រួតត្រាជម្រៅនៃការ ស៊កលិង្គបានយ៉ាងប្រសើរ ដែល ងាយស្រួលក្នុងការគ្រប់គ្រង បញ្ហាជាយថាហេតុបាន។
ពេលធ្វើការរួមភេទ ដោយកាយវិការនេះ ស្ដ្រីត្រូវជាន់ប្រអប់ជើងរបស់ខ្លួន លើកម្រាលដើម្បីទ្រខ្លួនឯងផ្ទាល់ និងជួយ សម្រាលទម្ងន់ទៅលើបុរស ជាដៃគូបានទៀតផង។ ស្ដ្រីក៏អាចជ្រើសរើសជំហរណា ដែលសុខស្រួលបំផុត និងដែលអាចមានលទ្ធភាព បបោសអង្អែ។ រីឯបុរសវិញក្នុងក្បាច់នេះ កាយវិការរបស់ខ្លួនហាក់ដូចជា ត្រូវកម្រិតមិនឱ្យកម្រើកស្ទើរតែទាំងអស់ តែគាត់ទទួលអារម្មណ៍ស្និតស្នាល និងស្អិតរមួត គួរឱ្យគត់សម្គាល់៕