តើការប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប្រចាំ ផ្ដល់ផលអាក្រក់អ្វីខ្លះចំពោះសុខភាព?
ម៉ាស៊ីនត្រជាក់ជាឧបករណ៍បន្ទាបសីតុណ្ហភាពខ្យល់ដើម្បីធ្វើឲ្យបរិយាកាសក្នុងផ្ទៃបន្ទប់ពោរពេញទៅដោយភាពត្រជាក់ និងផាសុកភាព។ យ៉ាងណាមិញ ទន្ទឹមនឹងការផ្ដល់ភាពសុខស្រួលសម្រាប់មនុស្ស ម៉ាស៊ីនត្រជាក់ក៏ផ្ដល់ផលអវិជ្ជមានមិនតិចដែរ ទាំងបំផ្លាញស្រទាប់អូហ្សូន ដែលការពារកម្ដៅព្រះអាទិត្យ និងប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
ខាងក្រោមនេះ ជាគុណវិបត្តិចំនួនប្រាំចំណុចធំៗ ដែលមនុស្សទទួលរងដោយសារការប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប្រចាំ ដោយយោងតាមការសិក្សាស្រាវជ្រាវរបស់ទូរទស្សន៍ Global News របស់ប្រទេសកាណាដា មានសេចក្ដីដូចខាងក្រោម។
១- ជំងឺតម្កាត់គ្រប់ជំពូក និងអាការៈល្ហិតល្ហៃអស់កម្លាំង និងខ្សោះខ្លួន
អស់លោកអ្នកដែលអង្គុយនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរពេក ប្រឈមនឹងអាការៈឈឺក្បាលរ៉ាំរ៉ៃ និងល្ហិតល្ហៃ រសេះរសោះ។ ក្រៅពីនោះ លោកអ្នកអាចប្រឈមនឹងបញ្ហាខ្លាញ់សន្លាក់ និងបញ្ហាផ្លូវដង្ហើម។

Apple ក្លាយជាក្រុមហ៊ុនអាមេរិកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រមានតម្លៃទីផ្សារកើនដល់ជាង ៧០០ពាន់លានដុល្លារ
២- ស្ងួតស្បែក
ប្រសិនបើអស់លោកអ្នកអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ និងដាក់អង្សារទាបទៀតនោះ លោកអ្នកប្រឈមខ្ពស់នឹងអាការៈស្បែកស្ងួត ព្រោះស្បែកបាត់បង់ជាតិទឹក។ ដូចនេះ វិធីដោះស្រាយត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ និងលាបឡេការពារស្បែកប្រភេទឡេផ្ដល់សំណើមដល់ស្បែក (moiturizer) ពុំនោះទេ នឹងកើតជំងឺស្បែកស្ងួត (dry skin) ដោយជៀសមិនរួច។

៣- ប្រសិនបើលោកអ្នកមានអាការៈជំងឺប្រភេទខ្លះប្រចាំកាយរួចជាស្រេច លុះពេលត្រូវម៉ាស៊ីនត្រជាក់ទៀតនោះ នឹងរឹតតែប៉ះពាល់។ ម៉ាស៊ីនត្រជាក់ល្បីខាងបង្កើនឱកាសកើតជំងឺខ្សោយសំពាធឈាម (low blood pressure) និងជំងឺឈឺសន្លាក់ (athritis) និងប៉ះពាល់សរសៃប្រសាទ ។
៤- ពិបាកទ្រាំនឹងកម្ដៅថ្ងៃ
ក្រោយពេលលោកអ្នកស៊ាំនឹងម៉ាស៊ីនត្រជាក់ លោកអ្នកពិបាកទ្រាំនឹងកម្ដៅថ្ងៃ ហាក់ដូចជាក្ដៅអន្ទះអន្ទែងយកតែមែនទែន។ សម្រាប់មនុស្សទូទៅត្រឹមកំដៅល្មមៗគេអាចទ្រាំបាន ប៉ុន្តែសម្រាប់អ្នកដែលធ្លាប់រស់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ពេលប៉ះកំដៅថ្ងៃទទួលអារម្មណ៍ថាសឹងតែខ្លោចសាច់ ឬក្ដៅសឹងឆេះ។

៥- បញ្ហាដំណកដង្ហើម
ក្រៅពីបញ្ចេញអុកស៊ីហ្សែននិងធាតុត្រជាក់ចូលក្នុងបន្ទប់ ម៉ាស៊ីនត្រជាក់ក៏ពាំនាំមកជាមួយនូវប្រភេទអតិសុខុមប្រាណដ៏សម្បូរបែបចូលក្នុងបន្ទប់ផងដែរ។ តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រប្រចាំរដ្ឋល្វីសៀណា សហរដ្ឋអាមេរិកបង្ហាញថាម៉ាស៊ីនត្រជាក់ស្រូបយកមេរោគប្រភេទខ្លះដែលបណ្ដាលឲ្យកើតជំងឺគ្រុនក្ដៅ (fever) និងជំងឺរលាកសួត (pneumonia)៕

ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ ទូរទស្សន៍ Global News (កាណាដា)