វីដេអូខ្លី៣នាទីនេះ អាចឲ្យអ្នក ស្រក់ទឹកភ្នែកបាន ពីទឹកចិត្តឪពុក ដើម្បីកូនស្រី (មានវីដេអូ)
បរទេស៖ ជាការពិត ឪពុកគ្រប់រូបតែង ចង់បានឲ្យកូនប្រុស ស្រី មានសេចក្តីសុខ ទោះបីគាត់ លំបាកយ៉ាងណាក៏ដោយ។ តួយ៉ាង មានខ្សែរឿងខ្លី មួយ ដែលបង្ហាញពី ទឹកចិត្តរបស់ឪពុក មានចំពោះកូនស្រី។
ចំពោះសាច់រឿងខ្លីមួយនេះ មានចំណងជើងថា "My Dad’s Story" បានឆ្លុះបញ្ចាំង ពីបុរសម្នាក់ខំតស៊ូ ធ្វើការងារគ្រប់បែបយ៉ាង ដើម្បីកូនស្រី ទោះជាហត់ប៉ុណ្ណា ក៏គាត់មិនត្អូញត្អែរដែរ នៅតែបញ្ចេញស្នាមញញឹម រាល់ពេលនៅជាមួយកូន។ បន្ថែមពីនេះទៅទៀត គាត់តែង ធ្វើគ្រប់ សកម្មភាព ឲ្យតែកូនស្រី សប្បាយចិត្ត និងហ៊ានចំណាយលុយ ទិញរបស់របរ ដែលកូនស្រឡាញ់។ ចុះចុងក្រោយដំណើររឿង របស់ឪពុក និងកូនមួយនេះ នឹងទៅជាយ៉ាងណា?
ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
