ឆ្នាំ​មមែ​​​​​លោក ​​អូបាម៉ា ធ្លាក់​​ហុងស៊ុយ តែឡើង​ហុងស៊ុយ​​​ប្រធានាធិបតី​ចិនលោក​ ស៊ីជិនពីង​

2/19/2015 0 Comments A+ a-

លោក ស៊ីជិនពីង ប្រធានាធិបតីចិន និង លោក​អូបាម៉ា ប្រធានាធិបតីអាមេរិក​ប្រភព៖​ tpnn & rocketnews
ថ្ងៃ​ទី​១៩​នេះ​គឺ​ជា​ថ្ងៃ​ទី​មួយ​ហើយ​​នៃ​​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ តាម​បណ្ដា​ក្រុមហ៊ុន​ ធនាគារ​​រោងចក្រ​ ដែល​មាន​ថៅកែ​ឬ​ម្ចាស់​​ជា​ជនជាតិ​ចិន​ឬ​សែស្រឡាយ​ចិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក។

យ៉ាង​ណា​មិញ​​បើ​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ឆ្នាំ​​មមែ​​នេះ​គឺ​ជា​ឆ្នាំ​សំណាង​​ល្អ​សម្រាប់​លោក​ប្រធានាធិបតី​ចិន​​គឺ​លោក ស៊ីជិនពីង ប៉ុន្តែ​គឺ​ជា​ឆ្នាំ​មិន​ល្អ​សម្រាប់​លោក​ប្រធានាធិបតី​​របស់​​មហាអំណាច​​សេដ្ឋកិច្ច​ទី១ លើ​លោក​រ​គឺ​​ លោក​ បារ៉ាក់​ អូបាម៉ា​ទៅវិញ​​។ ​

យោង​តាម​គ្រូ​ហុងស៊ុយ​ដ៏​ល្បី​ឈ្មោះ​ Chen Shuaifu បាន​ទស្សន៍ទាយ​ថា​ឆ្នាំ​ថ្មី​​២០១៥​ ឬ​ឆ្នាំ​មមែ​​នេះ​​ត្រូវ​បាន​ចាត់​ទុក​ថា​​ជា​ឆ្នាំ​អាប់អួរ​សម្រាប់​ការ​រកស៊ី​ជួញដូរ​។ លោក​គ្រូ​ហុងស៊ុយ​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ឆ្នាំ​នេះ​ធុរកិច្ច​អចលនទ្រព្យ​មិន​ល្អ​នោះ​ទេ​ ហើយ​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។ ចំណែក​ឯ​​ការ​ជួញដូរ​រកស៊ី​​វិញ​នោះ​ក៏​មិន​ល្អ​ដែរ​ ប៉ុន្តែ​បើ​​សិន​ជា​ចង់​រកស៊ី​​ខ្លាំង​ត្រូវ​រងចាំ​ដល់​ពាក់​កណ្ដាល​ឆ្នាំ​សិន​។​

លោក​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា​ឆ្នាំ​មមែ​ជា​ឆ្នាំ​មិន​ល្អ​នោះ​ទេ​​សម្រាប់​​ទំនាក់ទំនង​ស្នេហា ​និង​គ្រួសារ​ ដូច្នេះ​ការ​ស្វែងរក​ទំនាក់ទំនង​​ស្នេហា​ថ្មី ​ឬ​មាន​កូនចៅ​​​​ក៏​មិន​ល្អ​ផង​ដែរ។

មួយ​វិញ​ទៀត​សម្រាប់​អ្នក​ដែល​​ត្រូវ​ទស្សន៍ទាយ​ថា​នឹង​មាន​សំណាង​ល្អ​ពេញ​មួយ​ឆ្នាំ​គឺ​អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​​ម្សាញ់​ឬ​ឆ្នាំ​ពស់​​ឬ​អ្នក​ដែល​កើត​ឆ្នាំ​ ១៩៥៣, ១៩៦៥, ១៩៧៧, ១៩៨៩, ២០០១ និង​ឆ្នាំ​២០១៣​ ដូច្នេះ​ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ដ៏​ល្អ​ផង​ដែរ​សម្រាប់​លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង​។

ផ្ទុយ​ទៅ​វិញ​​អ្នក​ដែល​កើត​ឆ្នាំ​ឆ្លូវ​ឬ​ឆ្នាំ​គោ​ ឬ​អ្នក​ដែល​កើត​ក្នុងឆ្នាំ១៩៤៩,១៩៦១,១៩៧៣,១៩៨៥, ១៩៩៧ និង​ ២០០៩​ ត្រូវ​បាន​ទស្សន៍ទាយ​​ថា​នឹង​មាន​សំណាង​មិន​ល្អ​ព្រោះ​ជា​ឆ្នាំ​ឆុង​ខ្លាំង​​នឹង​​​ឆ្នាំ​​មមែ​នេះ​​ (ឆុង​១០០​ភាគរយ​)។ ដូច្នេះ​ឆ្នាំ​នេះ​ជា​ឆ្នាំ​អាក្រក់​សម្រាប់​លោក​ប្រធានាធិបតី​​អាមេរិក​ លោក​ បារ៉ាក់ អូបាម៉ា មិន​តែ​ប៉ុណ្ណោះ​លោក​ប្រធានាធិបតី​​នឹង​ត្រូវ​​ប្រឈម​នឹង​រឿងរ៉ាវ​ជា​ច្រើន​​រួម​ទាំង​ការ​ប្រឈម​មុខ​ដាក់​ប្រទេស​រុស្សី​ផង​ដែរ​។

សម្រាប់​ប្រធានាធិបតី​​រុស្ស៊ី​​លោក វ្លាឌីមៀរ ពូទីន​ដែល​មាន​ឆ្នាំ​កំណើត​ឆ្នាំ​រោង​ឬ​ឆ្នាំ​នាគរាជ​នោះ​ក៏​ត្រូវ​បាន​លោក​គ្រូ ហុងស៊ុយ​ទស្សន៍ទាយ​​​ឱ្យ​ដែរ​ថា​​នឹង​ធ្វើ​ការងារ​​បាន​ល្អ​ច្រើន​សម្រាប់​ឆ្នាំ​​មមែ​នេះ​ដែរ​​។ លោក​គ្រូ​ក៏​បាន​ប្រាប់​ដែរ​ថា​ចំពោះ​ស្ត្រី​​​ឆ្នាំ​​មមែ​​ដែល​កើត​ក្នុងឆ្នាំ១៩៤៣,១៩៥៥,១៩៦៧, ១៩៧៩,១៩៩១ និង​ ២០០៣នឹ ង​ជួប​បញ្ហា​លំបាក​ក្នុង​ការ​ស្វែងរក​ស្នេហា​។

សម្រាប់​អ្នក​​ដែល​ចង់​បង្កើន​​លាភ​និង​សំណាង​ល្អ​ក្នុង​ឆ្នាំ​នេះ​​ត្រូវ​ស្លៀក​សំលៀក​បំពាក់​ពណ៌​ខ្មៅ​ និង​ពណ៌​ខៀវ​ ហើយ​ទុក​វត្ថុ​សក្ដិសិទ្ធិ​​ឬ​​ប្រើប្រាស់​គ្រឿង​រូប​​​​សត្វ​ពពែក​​ដើម្បី​ជួយ​បណ្ដេញ​សំណាង​អាក្រក់​ចេញ​ពី​ខ្លួន​៕​​

ប្រែ​សម្រួល​៖ សុខា នីកា