រូបស្ត្រីអាក្រាតថតនៅតាមប្រាសាទកម្ពុជាត្រូវបានរកឃើញថាចេញពីវេបសាយអាសអាភាស
រូបថតស្ត្រីម្នាក់ថតអាក្រាតផ្នែកល្វែងខាងលើនៅតាមប្រាសាទកម្ពុជាដែលត្រូវបានគេចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុកនោះត្រូវបានបញ្ជាក់ថាជារូបពិតមិនមែនជារូបកាត់តឡើយហើយរូបនេះត្រូវបានគេ Upload ចូលក្នុងវេបសាយអាសអាភាសមួយនៅប្រទេសចិន ។
តាមការផ្តល់ព័ត៌មានពីអ្នកអានព័ត៌មាន VOD ឲ្យដឹងថា វេបសាយនោះជាវេបសាយអាសអាភាសមួយដែលមានមូលដ្ឋាននៅប្រទេសចិនហើយជាទូទៅក្រុមនេះតែងតែថតរូបអាសអាភាសនៅកន្លែងល្បីៗនៅលើសកលលោករួមទាំងមហាកំពែងចិនផងដែរ ហើយរូបភាពស្រី្តស្រាតផ្នែកល្វែងខាងលើថតនៅប្រាសាទកម្ពុជាមានតាំងពីខែមករា ឆ្នាំ២០១៤ មកម្ល៉េះ ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យអាជ្ញាធរអប្សរាលោកស្រី ចៅស៊ុន កិរិយា ប្រាប់ VOD ថា ខាងអាជ្ញាធរកំពុងធ្វើការស្រាវពីបញ្ហានេះ ។ លោកស្រី អះអាងថា រូបភាពអាសអាភាសនេះពិតជាថតនៅកម្ពុជាពិតមែន ប៉ុន្តែអ្នកស្រីមិនទាន់បញ្ជាក់ថា ប្រាសាទនោះមានឈ្មោះអ្វីហើយស្ត្រីម្នាក់នោះជាជនជាតិខ្មែរឬយ៉ាងណានោះទេ ។ លោកស្រីអំពាវនាវឲ្យប្រជាពលរដ្ឋផ្តល់ព័ត៌មានជាតម្រុយមកអាជ្ញាធរដើម្បីនាំទៅរកឃើញការពិតក្នុងករណីនេះ ។
ប្រធានមជ្ឈមណ្ឌលជាតិ និងសីលធម៌សង្គមលោក ប៉ូ សំណាង យល់ថា រូបភាពអាក្រាតកាយនេះធ្វើឲ្យប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់កម្ពុជានិងវប្បធម៌ដ៏រុងរឿងរបស់ខ្មែរ ។ លោក បន្តថា បញ្ហានេះជាការធ្វេសប្រហែសរបស់អាជ្ញាធរអប្សរាដែលបណ្តែតបណ្តោយឲ្យជនខិលខូចទាំងនោះធ្វើអំពើអសីលធម៌បាន ។ លោកថា អាជ្ញាធរអប្សរាគួរតែមានវិធានការតឹងរ៉ឹង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច កុំឲ្យជនឆ្លៀតឱកាស ចូលថតរូបអាក្រាតបាន និងដើម្បីពង្រឹងសន្តិសុខបន្ថែមតទៀតផងដែរ។
បន្ទាប់ពីការបែកធ្លាយរូបភាពអាសអាភាសនេះ អាជ្ញាធរអប្សរា បានប្រកាសថ្កោលទោសនិងស្រាវជ្រាវរកការពិត ៕