ខាត់ សុឃីម សាក់​ជុំវិញ​ចង្កេះ​ហើយ ចោះ​រន្ធ​ផ្ចិត​ទៀត

2/10/2015 0 Comments A+ a-

អ្នក​នាង​ ខាត់ សុឃីម បាន​​បង្ហាញ​​ស្នាម​​សាក់​នៅ​ក្រឡឹង​ចង្កេះ​របស់​ខ្លួន មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តារា​ស្រី​ល្បី​ឈ្មោះ​ម្នាក់​នេះ​បាន​បង្ហើប​​ប្រាប់ ​ថា មាន​ចោះ​រន្ធ​ផ្ចិត​ថែម​ទៀត​ផង។


Khat-Sokhim(2)



ស្នាម​សាក់​នៅ​ក្រឡឹង​ចង្កេះ​នេះ ​​អ្នក​នាង​ ខាត់ សុខឃីម​ និយាយ​ថា បាន​សាក់​​តាំ​ងពី​​ ២០០០ លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក គ្រា​ដែល​អ្នក​នាង​ទៅ​​ច្រៀង​នៅ​ទី​នោះ។ មូលហេតុ​ដែល​នាំ​​​ឲ្យ​​សម្រេច​សាក់​​លើ​ដង​​​ខ្លួន​នេះ អ្នក​នាង បញ្ជាក់​ថា ដោយ​សារ​តែ​​ការ​​ស្រលាញ់​ចូល​ចិត្ត ហើយ​​​បងប្អូន​​របស់​អ្នក​នាង​ក៏​ស្រលាញ់​ដូច​គ្នា គឺ​ ​អ្នក​នាង ខាត់ ស្រីវង ត្រូវ​ជា​ប្អូន​ស្រី ​ក៏​មាន​​ស្នាម​​សាក់​ដូច​គ្នា​ដែរ។

អ្នក​នាង​ ខាត់ សុឃីម បាន​ប្រាប់​ទៀត​ថា មិន​ត្រឹម​តែ​សាក់​នៅ​ចង្កេះ​ខាង​ក្រោយ នឹង​ក្រោម​ផ្ចិត​ទេ សូម្បី​តែ​រន្ធ​ផ្ចិត​ក៏​អ្នក​នាង​បាន​ចោះ និង ​ពាក់​ក្រវិល​ដែរ ប៉ុន្តែ​ដោយសារតែ​កន្លង​មក​ធ្លាប់​មាន​​ផ្ទៃពោះ ក៏​ផ្អាក​ពាក់​ក្រវិល​មួយ​រយៈ​សិន​ទៅ។

កន្លង​មក​ស្នាម​សាក់​នេះ​ អ្នក​នាង​ខាត់ សុឃីម ប្រាប់​ថា ឧស្សាហ៍​បញ្ចេញ​ណាស់​ ប៉ុន្តែ មិន​ត្រូវ​បាន​សារព័ត៌មាន​ចាប់អារម្មណ៍​​ឡើយ ដូច​នេះ​ មហាជន​មួយ​ចំនួន​ក៏​មិនបាន​ដឹង​រឿង​នេះ​ដែរ។ តារា​ចម្រៀង​មាន​​ដើម​កំណើត​មក​ពី​ជើង​ភ្នំ​បាសិត​លើក​ឡើង​ថា បច្ចុប្បន្ន​វ័យ​កាន់​តែ​ច្រើន​ហើយ អីចឹង​ភាព​សិច​ស៊ី ក៏​មិន​សូវ​​​បញ្ចេញ​ទេ យូរៗ​បាន​បញ្ចេញ​ម្ដង ត្រូវ​ធ្វើ​ឲ្យ​សិច​ស៊ី​បន្តិច​ហើយ​សូម​កុំ​ប្រកាន់ ព្រោះ​អ្នក​នាង​ជា​អ្នក​សិល្បៈ ត្រូវ​ធ្វើ​អ្វី​ដែល​ប្លែក​ដើម្បី​បម្រើ​​អារម្មណ៍​ទស្សនិកជន។


Khat sokhim with her dacing group3



Khat sokhim Tatoo


ចំពោះ​សំនួរ​ថា ប្រពៃណី​ខ្មែរ​មិន​គាំទ្រ​​ឡើយ​ស្រី​ដែល​មាន​ស្នាម​សាក់​លើ​ដង​ខ្លួន ត្បិត​អី​មនុស្ស​ដែល​សាក់​គេ​តែង​ថា ជា​​មនុស្ស​​កាច​សាហាវ  ឬ អ្នក​លេង​ជា​ដើម? ត្រង់​ចំណុច​នេះ អ្នក​នាង​ខាត់ សុឃីម បញ្ជាក់​ប្រាប់​ថា យល់​ច្បាស់​ណាស់​ពី​បញ្ហា​នេះ។ អ្នក​នាង​បន្ត​ថា មែន​ទែន​ទៅ​ដូច​អ្នក​នាង​បាន​លើក​ឡើង​ខាង​លើ ព្រោះ​ការ​សាក់​នេះ​ គឺ​ជា​ ចំណង់ចំណូលចិត្ត  ហើយ​ស្នាម​សាក់​នេះ​ក៏​ជា​សិល្បៈ​មួយ​ផង​ដែរ ព្រោះ​អ្នក​នាង​ជា​អ្នក​សិល្បៈ។

អ្នក​នាង​ខាត់ សុឃីម បាន​បន្ត​ជា​ចុង​​ក្រោយ​ថា មនុស្ស​មួយ​ចំនួន​ដែល​មិន​មាន​ស្នាម​សាក់ ចិត្ត​សាហាវ​ជាង​អ្នក​មាន​ស្នាម​សាក់​ទៅ​ទៀត ដូច​នេះ​សូម​ទស្សនិកជន​​កុំ​ចាប់​អារម្មណ៍​លើ​រឿង​នេះ​ជា​រឿង​សំខាន់៕




អត្ថបទ៖ ខុត សីហា