ដើមទ្រូង អូន ម៉ី រងការរិះគន់ខ្លាំង
សាច់ញាតិក្រុមគ្រួសាររបស់តារាសម្ដែង កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី
បានខឹងសម្បានឹងតារាស្រីនេះជាខ្លាំង
បន្ទាប់ពីបានឃើញវីដេអូរបស់នាងសម្ភាសជាមួយអ្នកសារព័ត៌មានកាលពី
ពេលថ្មីៗកន្លងទៅ។ នេះបើតាមការលើកឡើងពី អ្នកស្រី សោម រចនា
ដែលត្រូវជាម្ដាយរបស់អូនមី។

អ្នកស្រី សោម រចនា ម្ដាយ កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី បានប្រាប់ Sabay ថា សាច់ញាតិបានស្ដីបន្ទោសអ្នកស្រីក៏ដូចជាកូនអ្នកស្រីជាខ្លាំង បន្ទាប់ពីបានឃើញសារព័ត៌មានចេញផ្សាយពីកូនអ្នកស្រី ដោយសាច់ញាតិបានចោទថា អ្នកស្រីបានស៊ុមគ្រលុំជាមួយកូន មិនចេះប្រដៅ និង បានធ្វើឲ្យខូចពូជខូចអំបូរអស់ ត្បិតអីស្ដាប់សម្ដីអូនម៉ី និយាយប្រៀបដូចជាចង់ហុចខ្លួនប្រាណឲ្យគេតែម្ដង ដើម្បីដោះដូរអ្វីមួយ។
ភ្លាមៗទាំង Facebook ក៏ដូចជា តាមទូរសព្ទ ត្រូវមិត្តភ័ក្ដិក៏ដូចសាច់ញាតិ call និង Chat មកជាច្រើនស្ទើរមិនមានពេលឆ្លើយតប អ្នកខ្លះសរសើរ អ្នកខ្លះស្ដីបន្ទោស។ តាមសម្ដីរបស់អ្នកស្រី សោម រចនា ចាប់តាំងពីពេលនោះមក អូនម៉ី មានការអៀនខ្មាសខ្លាំងណាស់ ព្រោះនាងទ្រាំមិនបានទៅនឹងការតិះដៀលពីមហាជន ហើយអ្នកស្រីបានព្យាយាមលើកទឹកចិត្តកូនអ្នកស្រី កុំឲ្យគិតច្រើនពេក។
ម្ដាយអូនម៉ីបានលើកឡើងថា អ្នកស្រីស្គាល់ច្បាស់ណាស់ពីប្រពៃណីខ្មែរ ហើយអ្នកស្រីក៏មិនបណ្ដោយឲ្យកូនស្រីដើរលើសគន្លងនោះទេ រាល់ការចេញទៅណាមកណាអ្នកស្រីទៅតាមជានិច្ចមិនបណ្ដោយឲ្យកូនទៅតែម្នាក់ឯង ឡើយ ហើយអូនម៉ីមុនធ្វើអ្វីមួយតែងតែសុំការអនុញ្ញាតពីម្ដាយជានិច្ច។
អ្នកស្រីបានបន្តថា ធម្មតាទេរឿងសិល្បៈបញ្ចេញភាពសិចស៊ីតិចតួចវាមិនទៅបញ្ហាចោទ ធំដុំអ្វីឡើយ។ ម្យ៉ាងកូនអ្នកស្រីនៅក្មេង ការនិយាយស្ដីមិនដឹងគ្រប់ជ្រុងជ្រោយ ដូចនេះ សូមឲ្យសាច់ញាតិក៏ដូចជាទស្សនិកជនមេត្តាយោគយល់ផង។
ទោះបីជាមានចំណុចវិជ្ជមានរិះគន់លើភាពសិចស៊ីបែបនេះ ប៉ុន្តែទន្ទឹមនឹងនោះ ទីផ្សារសិល្បៈរបស់អូនម៉ី បែរជាកាន់តែឡើងខ្លះទៅវិញ ព្រោះតាមការឲ្យដឹងពី អ្នកស្រី សោម រចនា មួយរយៈចុងក្រោយនេះ មានអ្នកដឹកនាំរឿង ខារ៉ាអូខេ និង ស្ប៉តពាណិជ្ជកម្ម ជាច្រើនបានទាក់ទងថត ប៉ុន្តែ អ្នកស្រីមិនទាន់ទទួល ព្រោះបច្ចុប្បន្ន អូនម៉ី កំពុងតែជាប់កុងត្រាថត រឿងរហូតដល់ទៅ ៥ រឿង ក្នុងដៃឯណោះ ក្នុងនោះ មាន រឿង ខ្មោចទឹក មរណៈបេះដូង វិថីនារី និង រឿង ២ ទៀត ដែលអ្នកស្រីមិនចាំឈ្មោះ។
ម្ដាយអូនម៉ីបញ្ជាក់ជាថ្មីថា កូនអ្នកស្រីសិចស៊ី និងចង់ល្បីដូចតារារៀមច្បងក៏ពិតមែន ប៉ុន្តែរឿងដោះដូរខ្លួនប្រាណដើម្បីអ្វីមួយ គឺមិនអាចទៅរួចឡើយ ព្រោះក្រុមគ្រួសារអ្នកស្រីមានពូជអំបូរត្រឹមត្រូវខ្លាំងណាស់ មិនធ្វើរឿងថោកទាបនោះឡើយ៕
អត្ថបទ៖ ខុត សីហា