អ.ហ ឆ្មក់ចូលបង្រ្កាប ផ្ទះម៉ាស្សា កោសជប់ យីហោ «៧៨៩» ឃាត់ខ្លួន ជនសង្ស័យ១១នាក់ និងដកហូតថ្នាំញៀន៣១កញ្ចប់
ភ្នំពេញ៖ ក្រុមចែកចាយគ្រឿងញៀន ចំនួន១១នាក់ ក្នុងនោះស្រី៦នាក់ ដែលជ្រកក្រោមស្លាកម៉ាស្សា កោស ជប់យីហោ «៧៨៩» ត្រូវបានកម្លាំង កងរាជអាវុធរាជធានីភ្នំពេញ សហការជាមួយ កម្លាំងកងរាជអាវុធ ខណ្ឌពោធិ៍សែនជ័យ ឆ្មក់ចូលបង្ក្រាប និងដកហូតបានថ្នាំញៀន ចំនួន៣១កញ្ចប់ ក្នុងនោះធំ៦កញ្ចប់ រួមទាំងសម្ភារៈប្រើប្រាស់ មួយចំនួនផងដែរ ។
ការចុះបង្ក្រាបនេះ ធ្វើឡើងនៅល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្នុងផ្ទះល្បែងបុរី ព្រីនផោនភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
លោក ប៉ាន់ សុភាព នាយការិយាល័យ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី ភ្នំពេញបានឲ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើងដោយសារមានការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងមានការបញ្ជាពីលោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យរូបលោក ដឹកនាំកម្លាំង ចុះមកសហការជាមួយកម្លាំង កងរាជអាវុធខណ្ឌពោធិ៍សែនជ័យ មានការឯកភាពពី លោក មាស ចាន់ពិសិទ្ធិ ព្រះអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ មកធ្វើការឆែកឆេរ ផ្ទះម៉ាស្សាកោសជប់ យីហោ «៧៨៩» ។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ចំនួន១១នាក់ ក្នុងនោះស្រី៦នាក់ និងធ្វើការដតហូតវត្ថុតាង ថ្នាំញៀនចំនួន៣១កញ្ចប់ ក្នុងនោះ ៦កញ្ចប់ធំ រួមនិងសម្ភារៈប្រើប្រាស់ មួយចំនួនទៀត ហើយ ដកហូតរថយន្ត មួយគ្រឿង ផងដែរ ម៉ាកទីកូពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ ច៧៩០៣។
ចំណែកឯជនសង្ស័យទាំង១១នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ត្រូវបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើសាកសួរ និវកសាងសុំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការ ទៅតាមផ្លូវច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល