ល្បីពេញ ប្រទេស រឿងហេតុ នាង លីណា ទទួលងារ "ស្រីស្អាតដាច់គេ" នោះ ស្លាប់បាត់ទៅហើយ ក្រោយស៊ូចាញ់ រោគមហារីក
ក្រោយពីបានដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានរដ្ឋចិន ទំព័រអាស៊ី វ័នបានបន្តចុះផ្សាយ អោយដឹងថា នាង Li na វ័យ ២០ ទទួលងារជា ស្រីស្អាត វ័យ ក្មេង សម្រស់ដាច់គេ ខណៈមានជម្ងឺមហារីកនោះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ កាលពីព្រឹក ថ្ងៃអាទិត្យ កន្លងទៅនេះ នៅឯមន្ទីរពេទ្យក្នុងស្រុក មន្ទីរពេទ្យ Gaoling នាខេត្ត Shaanxi ប្រទេសចិន ។
គួរបញ្ជាក់ថា រឿងហេតុ របស់កញ្ញា លីណា ទទូលបាននូវភាពល្បីល្បាញជាខ្លាំង រយៈ ពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ នៅតាមប្រព័ន្ធអនឡាញ ទាក់ទិនទៅនឹង គំនិតសុទិដ្ឋិនិយមខ្ពស់ និងការតាំងចិត្ត យ៉ាង មុតមាំ ក្នុងការប្រយុទ្ធតតាំង ទៅនឹងរោគមហារីក សួត ។ ក្រោយពីរឿងហេតុរបស់នាង ត្រូវ បានផ្សព្វ ផ្សាយជាសាធារណៈដោយ សារព័ត៌មានក្នុងស្រុក នាង លីណា អំឡុងឆ្នាំ ២០១៤ ខែតុលា កញ្ញាបាន ចូលរួមក្នុងកម្មវិធីសមត្ថភាពពិត Chinese Dream Show តាមរយៈប៉ុស្តិ៍ទូរទស្សន៍ផ្កាយរណប Zhejiang
កញ្ញា លីណា បានកើតនៅក្នុងខេត្ត Shaanxi ភាគខាងជើង ឆៀងខាងលិច ប្រទេស ចិន ។ ដំណើរជីវិត ដ៏ខ្លីរបស់នាង រងនូវភាពសៅហ្មងជាបន្តបន្ទាប់ តួយ៉ាង កាលពី ៨ ឆ្នាំមុន ជើងរ បស់នាង ត្រូវបានកាត់ ផ្តាច់នៅត្រឹមភ្លៅ ដោយរោគមហារីកឆ្អឹង (osteosarcoma) ខណៈ ៣ ឆ្នាំបន្ទាប់ ម្តាយរបស់នាង បានចែក ស្ថានដោយការរាតត្បាត នៃរោគសើស្បែក ។
នាង លីណា បញ្ជាក់អោយដឹងថា ស្ថិតនៅក្នុងវ័យទើបតែ ១២ ឆ្នាំ មានពេលមួយនោះ នាងបានត្រលប់ មកផ្ទះវិញ ដោយបាត់បង់ជើងបាត់ទៅហើយ បន្ទាប់ពីចេញពីមន្ទីរពេទ្យ ដែល ក្រោយមកទៀត តម្រូវ អោយនាងប្រើរទេះរុញជនពិការ ។ បុរសជាឪពុក នាង លីណា លោក Li Yongliស្រាយបំភ្លឺអោយដឹងថា ករណីការវះកាត់ជើងកូនស្រីចោល ក្នុងវ័យទើបតែ ១២ ឆ្នាំ លើក នេះ បានធ្វើអោយមាន ភាពរង្គោះរង្គើ ផ្លូវចិត្តជាខ្លាំង ដល់ម្តាយ នាង លីណា ហើយម្តាយនាង មិនហ៊ានសូម្បីតែមកមើលកូនស្រីក្រោយវះកាត់ បានមួយសប្តាហ៍ ។ ដោយឡែក នាងលីណា បញ្ជាក់ក្តែងៗអោយដឹងថា ៖ វា ប្រហែល មកពីការវះកាត់ ជើងរបស់នាងហើយ បានជាធ្វើអោយម្តាយ ធ្លាក់ខ្លួនឈឺ ។ គួររំឮកថា ក្រោយវះកាត់ ជើង នាង លីណា ម្តាយរបស់នាងបានចាប់ធ្លាក់ខ្លួនឈឺ តាំងពីពេលនោះមក ។ ម្តាយនាង លីណា ត្រូវបានរកឃើញ ថា បានកើតរោគមហារីកសើស្បែក អំឡុងឆ្នាំ ២០១២ និង បាន ចែក ស្ថាននៅក្នុងឆ្នាំ ២០១២ នោះផ្ទាល់តែ ម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន
