ចិន​បង្កើត​ភ្លៀង​សិប្បនិមិត្ត​ច្រើន​ជាងគេ​​នៅ​លើ​លោក ​ (មានវីដេអូ)

2/24/2015 0 Comments A+ a-


ក្រុមអ្នកជំនាញនៅចិន ត្រៀមបាញ់កាំជ្រួចដែលផ្ទូកជាតិគីមីទៅក្នុងអាកាសដើម្បីឲ្យបង្កើតជាភ្លៀងប្រភព៖​ usa.chinadaily.com.cn
បច្ចុប្បន្ន​នេះ ភ្លៀង​សិប្បនិមិត្ត (Artificial Rain)  ពិតជា​ដើរតួ​សំខាន់​ក្នុង​ការ​ដោះស្រាយបញ្ហា​រាំងស្ងួត​នៅ​តាម​តំបន់​ជាច្រើន​នៅ​លើ​ពិភពលោក។ ភ្លៀង​សិប្បនិមិត្ត (Artificial Rain)​ ត្រូវ​បាន​គេ​ក្រុម​អ្នកវិទ្យាសាស្ត្រ ​ប្រើ​តាមរយៈ​វិធី​បណ្ដុះ​ពពក ​​(Cloud Seeding) ដោយ​បាញ់​សារធាតុ​គីមី​ទៅ​លើ​អាកាស​ដើម្បី​ឲ្យ​ភ្លៀង​ធ្លាក់​មក​លើ​ដី។

គោលការណ៍​​បណ្ដុះ​ពពក​​ (The Principle of Cloud Seeding) ត្រូវ​បាន​រក​ឃើញ​ដោយ​លោក Vincent Schaefer ជា​អ្នកគីមី​វិទ្យា និង​អ្នកឯកទេស​ខាង​ឧតុនិយម​របស់​អាមេរិក​ក្នុង​ឆ្នាំ​១៩៤៦។

​បន្តបន្ទាប់​មក​ទៀត អ្នកវិទ្យាសាស្ត្រ​​នៅ​លើ​ពិភពលោក​​បាន​ខិតខំ​ស្រាវជ្រាវ​យ៉ាង​ខ្លាំង​លើ​គោលការណ៍​នេះ ដើម្បី​បង្កើត​ទឹកភ្លៀង​សិប្បនិមិត្ត​នេះ​ឡើង។​ ​នៅ​លើ​ពិភពលោក​ ប្រទេស​ដែល​ប្រើ​ទឹកភ្លៀង​សិប្បនិមិត្ត​នេះ​ច្រើន​ជាង​គេ​ គឺ​ចិន ព្រោះ​នៅ​ប្រទេស​ចិន​មាន​តំបន់​ជាច្រើន​ជួបប្រទះ​នឹង​បញ្ហា​គ្រោះ​រាំងស្ងួត​។

ចំណែក​ សហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី សហភាព​អារ៉ាប់រួម​​ ឥណ្ឌូណេស៊ី​ សិង្ហបុរី​ និង ប្រទេស​ជឿនលឿន​ផ្សេងទៀត​នៅ​តំបន់​អឺរ៉ុប​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ផង​ដែរ​ ដើម្បី​ប្រឆាំង​នឹង​គ្រោះ​រាំងស្ងួត​។

បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ចិន​ឲ្យ​ដឹង​ថា ​ រដ្ឋបាល​ឧតុនិយម​រ​ចិន​ គ្រោង​ប្រើប្រាស់​ភ្លៀង​សិប្បនិមិត្ត​នេះ​ដើម្បី​សំអាត​ផ្សែង​អ័ព្ទ​​នៅ​លើ​អាកាស​ផង​ដែរ​ចាប់​ពី​ឆ្នាំ ២០១៥​ នេះ​​ ​ដែល​នេះ​ក៏​ស្ថិត​ក្នុង​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​នឹង​ការ​បំពុល​អាកាស​​។

សូម​ទស្សនា​វីដេអូ​ ស្តី​អំពី​ការ​បង្កើត​ភ្លៀង​សិប្បនិមិត្ត​​នៅ​ក្នុង​ប្រទេស​ចិន ៖



ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ news.bbc.co.uk, www.newscientist.com & www.sciencedaily.com