ភ្នំភ្លើងធំៗដ៏គ្រោះថ្នាក់បំផុតទាំង ១០ ដែលអាចផ្ទុះឡើងនៅក្នុងពេលឆាប់ៗខាងមុខ
១២) ភ្នំភ្លើង Mauna Loa កោះ Hawaii សហរដ្ឋអាមេរិក
កោះហាវ៉ៃរបស់អាមេរិកដែលមានទីតាំងស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក គឺជាដែនដីទេសចរណ៍ដ៏ទាក់ទាញមួយនៅពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ ពេលមកបានទស្សនានៅទីនេះ គេក៏មិនត្រូវភ្លេចនោះឡើយពីឈ្មោះភ្នំភ្លើងដ៏សាហាវបំផុតមួយនៅលើលោក Mauna Loa ។ ទោះបីជាបន្ទុះចុងក្រោយរបស់វាបានកើតឡើងនៅក្នុងឆ្នាំ ១៩៨៤ កន្លងទៅក្តី គេមិនអាចកំណត់បានពីអនាគតពិតប្រាកដណាមួយនៃការផ្ទុះភ្នំភ្លើងនេះបាននោះឡើយ។

១១) ភ្នំភ្លើងHekla ប្រទេសអ៊ីស្លង់
បន្ទុះចុងក្រោយនៃភ្នំភ្លើង Hekla បានកើតឡើងជាចុងក្រោយកាលពីឆ្នាំ ២០០០ កន្លងទៅនេះ។ ប៉ុន្តែ នៅពេលបច្ចុប្បន្ននេះ គេបានចាត់ទុកភ្នំភ្លើងនេះជាភ្នំភ្លើងស្ងប់ដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោក ត្បិតអីស្ថានភាពភូមិសាស្ត្ររបស់វាមិនអាចឲ្យអ្នកជំនាញកំណត់បានពី ពេលវេលាពិតប្រាកដណាមួយនៃកាផ្ទុះរបស់វាបាននោះឡើយ ហើយម្យ៉ាងដោយសារតែកម្អែលផ្ទុះរបស់វាស្ថិតនៅជ្រៅពេកធ្វើឲ្យគេពិបាកកំណត់បាន ថាវានឹងអាចផ្ទុះឡើងនៅពេលណា។

១០) ភ្នំភ្លើង Llaima ប្រទេសឈីលី
ភ្នំភ្លើង Llaima គឺជាភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុតមួយនៅទ្វីបអាមេរិកខាងត្បូងលើទឹកដីប្រទេសឈីលី។ អ្វីដែលគេខ្លាចរអានោះគឺថា បើភ្នំភ្លើងនេះផ្ទុះនៅពេលណាមួយនោះ ព្រិលនៅលើភ្នំនេះនឹងបាក់ស្រុតបង្កទៅជាទឹកជំនន់ ដីល្បាប់លេបត្របាក់លំនៅឋាន និង អាយុជីវិតរបស់មនុស្សជាច្រើនជាក់ជាមិនខាន។ ការផ្ទុះដ៏តូចមួយនៅក្នុងឆ្នាំ ២០០៨ និង ២០០៩ គឺជាសក្ខីភាពស្រាប់ដែលបញ្ជាក់ពីអនុភាពរបស់វាដែលបានលេបត្របាក់លំនៅឋានរបស់អ្នកភូមិជាច្រើននៅជុំវិញតំបន់ភ្នំភ្លើងនេះ។

៩) ភ្នំភ្លើង Krakatoa ប្រទេសឥណ្ឌូណេស៊ី
ងាកមកមើលភ្នំភ្លើង Krakatoa របស់ឥណ្ឌូណេស៊ីវិញ ក៏ជាប់ឈ្មោះជាភ្នំភ្លើងដ៏គ្រោះថ្នាក់បង្កគ្រោះមហន្តរាយជាប្រវត្តិសាស្ត្រផងដែរ។ សោកនាដកម្មនៅក្នុងឆ្នាំ ១៨៨៣ គឺជាតឹកតាងបង្ហាញពីអនុភាពរបស់ភ្នំភ្លើងនេះដែលបានលេបត្របាក់អាយុជីវិតរបស់ពលរដ្ឋខ្លួន ប្រមាណ ៣៦ ០០០ នាក់។ គេមិនអាចកំណត់បានទេថា តើព្រឹត្តិការណ៍ ឆ្នាំ ១៨៨៣ កើតមានម្តងទៀតឬ យ៉ាងណានោះទេ ហើយបើវាកើតមានម្តងទៀតមែននោះ ម្តងនេះច្បាស់ជាធ្ងន់ធ្ងរជាងមុនជាមិនខាន។

៨) ភ្នំភ្លើង Redoubt រដ្ឋ Alaska សហរដ្ឋអាមេរិក
រដ្ឋAlaskaដ៏ធំបំផុតរបស់អាមេរិកមួយនេះ គឺជាដែនដីដ៏គ្រោះថ្នាក់បំផុតមួយផងដែរ ខណៈភ្នំភ្លើងធំៗចំនួន ៤០ ស្ថិតនៅទីនេះ។ ក្នុងនោះភ្នំភ្លើងដ៏គ្រោះថ្នាក់ Redoubt ក៏មានវត្តមាននៅលើទឹកដីនេះដែរ។ តាមពិតទៅលក្ខណៈពិសេសរបស់ភ្នំភ្លើងនេះមិនមែនជាការបង្ហូរភក់ល្បាប់ចាក់ចូលលំនៅឋានរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីនេះនោះទេ តែជាការបង្កឲ្យប្រព័ន្ធដឹកជញ្ជួនផ្លូវអាកាសកកស្ទះតែម្តងនៅពេលដែលវាផ្ទុះឡើង។ យន្តហោះមិនតិចគ្រឿងទេដែលត្រូវភ្នំភ្លើងនេះលេបត្របាក់ ហើយវិនាសកម្មរបស់វាអាចប្រែប្រួលយ៉ាងណាគឺអាស្រ័យលើអនាគតខាងមុខតែប៉ុណ្ណោះ។

៧) ជួរភ្នំភ្លើង Cascade (Cascade Range) សហរដ្ឋអាមេរិក
ធ្វើដំណើរទៅភាគខាងលិចអាមេរិក ជូរភ្នំភ្លើង Cascade ដែលលាតសន្ធឹងពីជើងទៅត្បូង គឺជាបណ្ដុំនៃភ្នំភ្លើងដ៏គ្រោះថ្នាក់ដែលអាចផ្ទុះឡើងនៅគ្រប់ពេលវេលាទាំងអស់។ ភ្នំភ្លើង Baker និង Rainier គឺជាសញ្ញាណមិនល្អ ដែលបញ្ជាក់ពីកម្លាំងដ៏ខ្លាំងនៃគ្រោះមហន្តរាយរបស់ជួរភ្នំភ្លើងនេះនៅពេលអនាគត ត្បិតអីវាមិនទាន់បង្ហាញពីអនុភាពរបស់វានៅឡើយទេនៅពេលកន្លងមក។ បំណាក់ដី ទឹកកក ព្រិល នឹងលេបត្របាក់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អាយុជីវិតរបស់មនុស្សទាំងអស់នៅអបនឹងភ្នំភ្លើងនេះ ប្រសិនបើវាផ្ទុះនៅថ្ងៃណាមួយនោះ។

៦) ភ្នំភ្លើងUnzen ប្រទេសជប៉ុន
សម្រាប់ប្រជាជនជប៉ុន ការជួបប្រទះទៅនឹងគ្រោះមហន្តរាយបន្ទុះភ្នំភ្លើង និង ការរញ្ជួយដីគឺជារឿងសាមញ្ញទៅហើយ។ ប៉ុន្តែ ក្រៅពីរលកយក្សស៊ូណាមិ (រញ្ជួយដីក្រោមបាតសមុទ្រ) កាលពីឆ្នាំ ២០១១ ដែលបានបណ្តាលឲ្យមនុស្សស្លាប់រាប់ម៉ឺននាក់ ជប៉ុននៅមិនទាន់ភ្លេចនៅឡើយទេ នូវសោកនាដកម្មផ្ទុះភ្នំភ្លើង Unzen ដែលបានឆកយកអាយុជីវិតពេលរដ្ឋរបស់ខ្លួនប្រមាណ ១៥ ០០០ នាក់កាលពីឆ្នាំ ១៧៩២។ មាត់ជ្រោះមរណៈរបស់ប្រជាជនជប៉ុននឹងសាហាវជាងនេះ ប្រសិនបើភ្នំភ្លើង Unzen ផ្ទុះឡើងវិញម្តងទៀតនៅពេលខាងមុខ។

៥) ភ្នំភ្លើង Teide កោះ Canary ទ្វីបអាហ្វ្រិក
កោះ Canary ដែលស្ថិតនៅដែនសមុទ្រភាគខាងលិចទ្វីបអាហ្រ្វិក គឺជាទីតាំងនៃភ្នំភ្លើង Teide ដែលគេបានចាត់ទុកថា ជាភ្នំភ្លើងធំជាងគេបំផុតទី៣ នៅលើពិភពលោក។ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាង ១០៦ ឆ្នាំ អ្នកវិទ្យាសាស្ត្រមិនអាចព្យាករណ៍បានទេថា តើការស្ងប់ស្ងាត់របស់វានឹងមានជារៀងរហូតឬ យ៉ាងណានោះទេ? ប្រសិនបើវាងើបឡើងវិញនោះ វានឹងបង្កវិនាសកម្មធ្ងន់ធ្ងរទាំងអ្នកដែលរស់នៅលើដី និង នៅលើសមុទ្រ ព្រោះថាវាអាចព្រុះកម្អែលភ្លើង និង បង្កទៅជារលកយក្សស៊ូណាមិបាន។

៤) ភ្នំភ្លើង Colima ប្រទេសមិកស៊ិក
ភ្នំភ្លើង Colima ដ៏សកម្មរបស់មិកស៊ិក បានផ្ទុះជាង ៤០ ដងក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយ ហើយអ្វីដែលគេភ័យខ្លាចនោះគឺថា ភ្នំភ្លើងនេះមានមាត់ដល់ទៅពីរ។ នេះជាសញ្ញាណដ៏គ្រោះថ្នាក់មួយរួចស្រេចទៅហើយ ត្បិតអីមានមនុស្សរាប់ពាន់នាក់ក៏បានរស់នៅជិតភ្នំភ្លើងនេះផងដែរ។ ថ្មីៗនេះ ពោលគឺនៅថ្ងៃទី ១០ ទី ២១ ទី ២៥ ខែ មករា ឆ្នាំ ២០១៥ កន្លងទៅ វាបានបញ្ចេញអនុភាពរបស់វាខ្លះៗប្រាប់សញ្ញាណឲ្យដឹងជាមុន ហើយអនាគតរបស់គ្មានអ្នកណាដឹងនោះឡើយថា វានឹងបង្កវិនាសកម្មនៅពេលណា។

៣) ភ្នំភ្លើង Galeras ប្រទេសកូឡុំប៊ី
រដ្ឋាភិបាលកូឡុំប៊ីកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើភ្នំភ្លើងចំនួនពីរដែលខ្លួនដឹងថា នឹងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរនៅពេលអនាគត។ មួយក្នុងចំណោមភ្នំភ្លើងទាំងនេះ នោះគឺភ្នំភ្លើង Galeras។ វាត្រូវបានចាត់ទុកថា ជាភ្នំភ្លើងដ៏សកម្មបំផុតនៅក្នុងប្រទេស។ ការផ្ទុះចុងក្រោយនៅក្នុងឆ្នាំ ២០១០ បានធ្វើឲ្យអាជ្ញាធររបស់ខ្លួនជម្លៀសប្រជាជន ៨ ០០០នាក់ចេញពីទីក្រុង Pasto ដែលស្ថិតនៅជិតភ្នំភ្លើងនេះ ហើយអនាគតរបស់វាកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។

២) ភ្នំភ្លើង Taal ប្រទេសហ្វីលីពីន
បងប្អូនភូមិផងរបងជាមួយរឥណ្ឌូណេស៊ី ហ្វីលីពីនគឺជាប្រទេសដែនកោះដ៏គ្រោះថ្នាក់ផងដែរជុំវិញគ្រោះមហន្តរាយផ្ទុះភ្នំភ្លើងនេះ។ ភ្នំភ្លើង Taal គឺជាភ្នំភ្លើងដ៏សកម្មបំផុតមួយលំដាប់ទី២របស់ខ្លួន តែអ្វីដែលគេភ័យខ្លាចនោះគឺថា វាស្ថិតនៅកៀកកើយទៅនឹងលំនៅឋានរបស់ប្រជាពលរដ្ឋរបស់ខ្លួន។ ទោះបីជាការផ្ទុះចុងក្រោយដ៏ធំមួយបានកើតឡើងនៅក្នុងឆ្នាំ ១៩៧៧ ក្តី អនាគតដែលឥតព្រាងទុកនៃសោកនាដកម្មរបស់វាគ្មានអ្នកណាអាចប៉ាន់ស្មានដឹងឡើយ។

១) ភ្នំភ្លើង Nyiragongo សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
Nyiragongo គឺជាភ្នំភ្លើងដ៏សកម្មទី២ នៅក្នុងប្រទេសកុងហ្គោ ហើយក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយនេះ វាបានផ្ទុះចំនួន ៣៤ លើកហើយ។ គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរចុងក្រោយរបស់ភ្នំភ្លើងនេះគឺបានកើតមាននៅក្នុងឆ្នាំ ២០០២ បង្ខំឲ្យពលរដ្ឋរបស់ខ្លួន ៤ ០០០នាក់ជម្លៀសចេញពីលំនៅឋានរបស់ពួកគេ។ អ្វីដែលគេខ្លាចបំផុតពីការផ្ទុះភ្នំភ្លើងនេះ គឺការបញ្ចេញផ្សែងពុល (dioxide toxicity) ដែលអាចបណ្តាលឲ្យមនុស្សស្លាប់បាននៅពេលដកដង្ហើម ហើយបើអនាគតនៃការផ្ទុះរបស់វាមានសភាពធ្ងន់ធ្ងរជាងនេះ ពលរដ្ឋរបស់ខ្លួនរាប់ពាន់នាក់នឹងស្លាប់ជាមិនខាន៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ Therichest