យន្តហោះ​មួយ​គ្រឿង​ទៀត​របស់ AirAsia​ ​​បក​​ត្រឡប់​ក្រោយ​វិញ បន្ទាប់ពី​ហោះ​ជា​រង្វង់​​អស់​៤ម៉ោង​ដោយសារ​បញ្ហា​បច្ចេកទេស​​

2/09/2015 0 Comments A+ a-


ផែនទីបង្ហាញថា យន្តហោះ​បានហោះវិលជារង្វង់រយៈពេល ៤ម៉ោង មុនពេលអាចចុះចតដោយសុវត្តិភាពប្រភព៖​ channelnewsasia.com

អ្នក​បើកបរ​យន្តហោះ D7172​ របស់​ក្រុមហ៊ុន AirAsia​ បាន​សម្រេចចិត្ត​​ហោះ​ហើរ​ត្រឡប់​មកកាន់​ប្រទេស​ម៉ាឡេស៊ី​វិញ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​បញ្ហា​បច្ចេកទេស​ ហើយ​យន្តហោះ​​នោះ​សម្រេច​ចិត្ត​ហោះវិល​ជុំវិញ​នៅ​លើ​អាកាស​រយៈពេល​  ម៉ោង​មុន​ពេល​អាច​ចុះចត។

ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នកដំណើរ​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រង​របួស​ ឬ ស្លាប់​អ្វី​ឡើយ។

នៅ​ថ្ងៃ​កើត​ហេតុ​នោះ ​យន្តហោះD7172​របស់​ក្រុមហ៊ុនAirAsia មាន​មនុស្ស​សរុប​ ៣៧១ នាក់​ ​ ​បាន​ចេញ​ដំណើរ​ពី​ទីក្រុង កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ ឆ្ពោះ​ទៅ​កាន់​ទីក្រុង ជេដ្ឋា ( Jeddah) ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ប៉ុន្តែ​នៅ​ពេល​ហោះហើរ​ទៅដល់​ច្រកសមុទ្រ​នៃ​រដ្ឋ Malacca របស់​ម៉ាឡេស៊ី​​ ស្រាប់តែ​ប្រព័ន្ធ​រក្សា​លំនឹងល្បឿន​របស់​យន្តហោះ​មាន​បញ្ហា ធ្វើ​ឲ្យ​យន្តហោះ​នោះ​ហោះ​ជា​រង្វង់​រយៈពេល ៤ម៉ោង​ ហើយ​សាំង​យន្តហោះ​បាន​អស់​យ៉ាង​រហ័ស​។

ដោយសារតែ​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៅៗ​ អ្នក​បើកបរ​យន្តហោះ ក៏​បាន​ប្រកាស​អាសន្ន​ ហើយ​ក៏ ព្យាយាម​ហោះ​ត្រឡប់​មកកាន់​ប្រលាន​យន្តហោះ​ក្នុង​ទីក្រុង​កូឡាឡាំពួរ ​ រហូត​អាច​ចុះចត​ដោយ​សុវត្ថិភាព។


នេះ​គឺ​ជា​ហេតុការណ៍​ថ្មី​មួយ​ទៀត​ បន្ទាប់ពី​យន្តហោះ QZ8501​ របស់​ក្រុមហ៊ុន​ AirAsia បាន​ធ្លាក់​ចូល​សមុទ្រ​ជ្វា​បណ្តាល​ឲ្យ​មនុស្ស១៦២ នាក់​បាន​ស្លាប់៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ channelnewsasia.com