Sony ចេញ​ឧបករណ៍​ស្ដាប់​តន្ត្រី​ Walkman ប្រើ Android

1/08/2015 0 Comments A+ a-

Sony ចេញ​ឧបករណ៍​ស្ដាប់​តន្ត្រី​ Walkman ប្រើ Android យ៉ាង​ពិសេស​តម្លៃ ១២០០ដុល្លារប្រភព៖​ gsmarena
ក្រុមហ៊ុន Sony ក្រោយពី​ស្ងាត់​ចេញ​ឧបករណ៍​ស្ដាប់​តន្ត្រី​ម៉ាក Walkman មួយ​រយៈ​មក ពេល​នេះ​បាន​វិល​មក​វិញ​ជាមួយ​ម៉ូដែល​ថ្មី​សន្លាង រូបរាង​ស្អាត​ទាន់សម័យ ពិសេស​គឺ​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ជាមួយ​តម្លៃ ១២០០ដុល្លារ។ តើ​ពិសេស​អ្វី​ខ្លះ​បាន​ជា​ធ្វើ​ឱ្យ Walkman Player ថ្មី​នេះ​មាន​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ?

ឧបករណ៍​ស្ដាប់​តន្ត្រី​ងាយស្រួល​ដាក់​តាម​ខ្លួន​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean, អេក្រង់​ទំហំ ៤អ៊ីញ, មេម៉ូរី​ទំហំ 128GB និង​អាច​បន្ថែម​កាត microSD បាន​ថែមទៀត។ មិនតែប៉ុណ្ណោះ Walkman Hi-Res Digital Music Player នេះ​ក៏​មាន Bluetooth ជាមួយ SBC/LDAC hi-fidelity code, Dual-band Wi-Fi និង DLNA playback ផង​ដែរ។ ចំពោះ​ការ​បើក​ស្ដាប់​តន្ត្រី​ជាប់ ឧបករណ៍ Walkman នេះ​អាច​កាន់​ថ្ម​បាន​រយៈពេល​យូរ​រហូត​ដល់ ៦០ម៉ោង​ជាមួយ​កម្រិត​សំឡេង 128Kbps MP3។ ប្រសិន​ស្ដាប់ FLAC គឺ​បាន​រយៈពេល​ប្រហែល​ ៣៣ម៉ោង៕


ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ http://store.sony.com