Microsoft Office ប្រើបាននៅលើស្មាតហ្វូន Android ផ្លូវការហើយ
បន្ទាប់ពីក្រុមហ៊ុន Microsoft ដាក់ចេញកម្មវិធី Microsoft Office ជំនាន់សាកល្បង (Office Preview) មុនចេញផ្លូវការកាលពីចុងឆ្នាំ២០១៤ ពេលនេះ ក្រុមហ៊ុន Software យក្សនេះ បានសម្រេចដាក់ចេញកម្មវិធីជំនាញសម្រាប់កិច្ចការការិយាល័យនេះផ្លូវការ សម្រាប់ដំណើរការនៅលើ ស្មាតហ្វូន/ថេប្លេត ប្រើ Android OS ហើយ។
នៅលើទំព័រ blog ផ្លូវការរបស់ Microsoft ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងខិតខំអភិវឌ្ឍកម្មវិធី Office ជាមួយបទពិសោធន៍ខ្ពស់ សម្រាប់បំពេញតម្រូវការសាធារណជន ដែលក្នុងនោះ ក្រុមហ៊ុនយកចិត្តទុកដាក់នៅលើសេវាកម្ម Cloud សម្រាប់ភ្ជាប់ជាមួយ Office app ផងដែរ។ កាលពីថ្ងៃទី២១ ខែមករានេះ ក្រុមហ៊ុនបានដាក់ចេញជំនាន់ Office សាកល្បងគឺ Office 2016 សម្រាប់ដំណើរការលើ Windows 10 ប្រភេទ touch និងឧបករណ៍ឆ្លាតវៃចល័ត។
ចំណែកថ្ងៃនេះ ក្រុមហ៊ុនមានមោទនភាព ប្រកាសចេញកម្មវិធី Microsoft Office ដែលអាចបំពេញការងារទាក់ទងនឹងការរៀបចំឯកសារ Word, Excel និង PowerPoint សម្រាប់ថេប្លេត Android។ វីដេអូខាងក្រោមនឹងបង្ហាញអំពីផ្ទាំងការងារនៅលើកម្មវិធី Office សម្រាប់ Android៖
សូមបញ្ជាក់ថា ក្រុមហ៊ុន Software យក្សនេះបានដាក់ចេញកម្មវិធី Microsoft Office ផ្លូវការដំណើរការនៅលើ iPhone/iPad/iPod Touch រួចមកហើយកាលពីឆ្នាំ២០១៤ ចំណែកពេលនេះ Office ផ្លូវការសម្រាប់ Android លោកអ្នកក៏អាចទាញយកបានដែរ។
ទាញយកកម្មវិធី Microsoft Office ដោយឥតគិតថ្លៃ Android
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ mashable, geeky-gadgets