ក្មេងស្រីអាយុ៧ឆ្នាំសោះ អាចHack ប្រព័ន្ធ Wi-Fi បានមិនធម្មតា!!
ក្មេងស្រីជនជាតិអង់គ្លេសអាយុ៧ឆ្នាំ
មួយរូប អាច Hack ប្រព័ន្ធ Wi-Fi បានដោយជោគជ័យ ប្រើពេលត្រឹមតែ
១០នាទី និង ៥៤វិនាទីប៉ុណ្ណោះ។

ក្មេងស្រីមានទេពកោសល្យអាយុ៧ឆ្នាំរូបនេះឈ្មោះ Betsy Davies។ នាងត្រូវបានក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតឯកជន Hidemyass.com (HMA) ជ្រើសរើសឲ្យសាកល្បង Hack ចូលកុំព្យូទ័រមួយ (កុំព្យូទ័រសម្រាប់ធ្វើតេស្ត) តាមរយៈប្រព័ន្ធ WiFi។ មុនពេលចាប់ផ្ដើម Hack ក្មេងស្រី Betsy Davies បានស្វែងរកវីដេអូបង្រៀនពីការ Hack ប្រព័ន្ធ Network តាមរយៈ Google និង YouTube។

បន្ទាប់ពីមើលវីដេអូរួចហើយ Davies ក៏ចាប់ផ្តើម Hack ប្រព័ន្ធ WiFi ដោយដំឡើង Rogue Access Point (វាត្រូវបានប្រើប្រាស់ជាលក្ខណៈ MITM (man-in-the-middle attack) ហើយត្រូវបានដំឡើងលើប្រព័ន្ធ Network របស់ក្រុមហ៊ុនណាមួយ ដោយស្ងាត់ៗ ដើម្បីលួចយកទិន្នន័យពីក្នុងកុំព្យូទ័រ។
ខណៈកំពុងដំណើរការ (Hack) Davies អង្គុយនៅចន្លោះកណ្ដាលនៃឧបករណ៍ផ្គត់ផ្គង់ Wi-Fi និង កុំព្យូទ័រដែលត្រូវ Hack ដែលនេះឲ្យឈ្មោះថា MITM។ ទីបំផុតក្មេងស្រីអាយុ ៧ឆ្នាំខាងលើអាច Hack Wi-Fi បានដោយជោគជ័យ ប្រើពេលតែ១០នាទី និង ៥៤វិនាទី។

ការធ្វើតេស្តមួយនេះស្ថិតក្រោមការត្រួតពិនិត្យរបស់អ្នកជំនាញ ឯករាជ្យផ្នែកសុវត្ថិភាពលើអ៊ីនធឺណិត លោក Marcus Dempsey និងក្រុមហ៊ុន HMA (រៀបរាប់ខាងលើ)។ មូលហេតុអ្នកជំនាញតម្រូវឱ្យក្មេងស្រី Davies សាកល្បង Hack Wi-Fi គឺដោយសារចង់ដឹងពីមូលហេតុ ដែលនាំឱ្យមានអ្នកប្រើប្រាស់ជាច្រើនងាយរងគ្រោះ (ការ Hack ចូលកុំព្យូទ័រ) ដោយសារប្រព័ន្ធ Wi-Fi។
ក្រោយពីទទូលបានលទ្ធផលពីការធ្វើតេស្តពីសំណាក់ក្មេងស្រីអាយុ ៧ឆ្នាំ Betsy Davies រួចហើយ អ្នកជំនាញបានសន្និដ្ឋានថា ប្រព័ន្ធ Wi-Fi គឺពិតជាងាយនឹងរងការវាយប្រហារខ្លាំងមែនទែន ដោយថា “ត្រឹមតែក្មេងតូចមួយសោះក៏អាច Hack បានដែរ”៕
អាន៖ ដឹងទេថាក្រុម Hacker ប្រទេសណាខ្លាំងជាងគេក្នុងលោក?
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ dailymail
ក្មេងស្រី Betsy Davies កំពុងមើលវីដេអូបង្រៀន Hack Wi-Fi
ក្មេងស្រីមានទេពកោសល្យអាយុ៧ឆ្នាំរូបនេះឈ្មោះ Betsy Davies។ នាងត្រូវបានក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតឯកជន Hidemyass.com (HMA) ជ្រើសរើសឲ្យសាកល្បង Hack ចូលកុំព្យូទ័រមួយ (កុំព្យូទ័រសម្រាប់ធ្វើតេស្ត) តាមរយៈប្រព័ន្ធ WiFi។ មុនពេលចាប់ផ្ដើម Hack ក្មេងស្រី Betsy Davies បានស្វែងរកវីដេអូបង្រៀនពីការ Hack ប្រព័ន្ធ Network តាមរយៈ Google និង YouTube។
វីដេអូបង្រៀន Hack Wi-Fi ដែល Betsy Davies ស្វែងរកនៅលើ YouTube
បន្ទាប់ពីមើលវីដេអូរួចហើយ Davies ក៏ចាប់ផ្តើម Hack ប្រព័ន្ធ WiFi ដោយដំឡើង Rogue Access Point (វាត្រូវបានប្រើប្រាស់ជាលក្ខណៈ MITM (man-in-the-middle attack) ហើយត្រូវបានដំឡើងលើប្រព័ន្ធ Network របស់ក្រុមហ៊ុនណាមួយ ដោយស្ងាត់ៗ ដើម្បីលួចយកទិន្នន័យពីក្នុងកុំព្យូទ័រ។
ខណៈកំពុងដំណើរការ (Hack) Davies អង្គុយនៅចន្លោះកណ្ដាលនៃឧបករណ៍ផ្គត់ផ្គង់ Wi-Fi និង កុំព្យូទ័រដែលត្រូវ Hack ដែលនេះឲ្យឈ្មោះថា MITM។ ទីបំផុតក្មេងស្រីអាយុ ៧ឆ្នាំខាងលើអាច Hack Wi-Fi បានដោយជោគជ័យ ប្រើពេលតែ១០នាទី និង ៥៤វិនាទី។
ការ Hack ជាលក្ខណៈ MITM