ខេម លេច គ្រោងចូលនៅផលិតកម្ម ហង្សមាស!!!

1/08/2015 0 Comments A+ a-

ភ្នំពេញ៖ ម្ចាស់បទ “បែកពីអូន បងមានលុយចាយ ជាងមុន” លោក ប៉ុន សុណារិន ហៅ ខេម ថ្មីៗនេះ មានព័ត៌មាន លេចឮថា កិច្ចសន្យាច្រៀង នៅផលិតកម្មថោន របស់លោក កំពុងតែជិតបញ្ចប់ ហើយក្រោយពីបញ្ចប់កិច្ចសន្យានេះ តារាចម្រៀង ខេម កំពុងតែមាន គម្រោងផ្លាស់ប្តូរ ទ្រនំចាស់ផ្លាស់ ទៅទ្រនំថ្មី ហើយទ្រនំ ថ្មីដែលលោក គ្រោងនិងផ្ញើរ ខ្លួន ផ្ញើរប្រាណ នោះ គឺជាផលិតកម្ម ហង្សមាស។
តារាចម្រៀង សំឡេងស្អក កំពុងតែរណ្ដំ ចិត្តយុវវ័យ លោក ខេម គឺជាតារា ចម្រៀងមួយដួង ដែលមាន ភាពលេចធ្លោ និងទទួល បាន ការគាំទ្រច្រើន ពីសំណាក់មហាជន គ្រប់ស្រទាប់ ពោលគឺហាក់លោត ឡើងដាច់ តារាចម្រៀង រួមដំបូលលោក ករុណា ពេជ្រ និងលោក សុគន្ធ ថេរ៉ាយុ ។ បើទោះជាពេលនេះ លោកកំពុងតែទទួលបាន ការគាំទ្រ ច្រើនក្នុងទ្រនំ ផលិតកម្មថោន ក៏ ដោយ ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែលេចឮ ព័ត៌មានថា តារាចម្រៀងរូបនេះ កំពុងតែមាន គម្រោងផ្លាស់ ប្តូរទ្រនំ ក្រោយពីបញ្ចប់ កិច្ចសន្យា ជាមួយផលិតកម្មចាស់ ។
បើតាមប្រភព ពីអ្នកគាំទ្រ លោក ខេម បានលួចបង្ហើបប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹងថា នៅសល់ ពេលមិនដល់ ១ឆ្នាំទៀតទេ លោកនឹងបញ្ចប់ កិច្ចសន្យា ជាមួយផលិតកម្មថោន ។ បន្ទាប់ពីតារា ចម្រៀងរូបនេះចប់ កិច្ចសន្យាហើយ លោក មិនមាន គម្រោងបន្ត នៅផលិតកម្ម ចាស់ទៀតទេ ព្រោះថាពេលនេះ លោកបានរកឃើញ ទ្រនំថ្មីហើយ គឺផលិតកម្មហង្សមាស ក្រោយបញ្ចប់ភ្លាម លោកនឹងស្ពាយបង្វេច ទៅជ្រកក្រោម ទ្រនំថ្មីនោះ ភ្លែតតែម្តង ។
ទាក់ទងនឹង ព័ត៌មានដ៏រសើបថា លោក ខេម មានគម្រោង ផ្លាស់ទ្រនំថ្មីនេះ គេហទំព័រ LookingTODAY បានព្យាយាម ទាក់ទង ទៅលោក ដើម្បីសាកសួរ ទាក់ទងរឿងនេះដែរ ប៉ុន្តែលេខទូរស័ព្ទ ដែលលោកធ្លាប់ ប្រើត្រូវបាន បុរសម្នាក់លើក ហើយនិយាយ យ៉ាងខ្លីថា “ច្រឡំលេខហើយរួច ក៏ចុចផ្តាច់ទូរស័ព្ទតែម្តងទៅ” ។ ប៉ុន្តែទោះជាយ៉ាងណា LookingTODAY រង់ចាំស្វាគមន៍ ការបក ស្រាយរបស់លោក នៅពេលក្រោយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល