អើតមុខមកដល់ស្រុកភ្លាម សៀម ស្រីណុច ត្អូញនឹករឿងអតីត
អតីតតារាចម្រៀង សៀម ស្រីណុច
ដែលបានដកខ្លួនប្រមាណជាង១០ឆ្នាំពីសិល្បៈ
ទៅរស់នៅប្រទេសកាណាដាជាមួយស្វាមីនោះ បានប្រាប់ Sabay ថា
នាងនៅតែវិលវល់នឹងរឿងអតីតជាច្រើន ពិសេសវេលាដែលនាង
មិត្តភ័ក្ដិ២-៣នាក់ទៀត ត្រូវគេចាត់ថាជាស្រីស្អាតទាំង៤។

“ចាស៎ នឹក…និយាយទៅគឺនឹកគ្រប់ពេលតែម្ដង ព្រោះពួកយើងដើរលើផ្លូវតែមួយ ហើយចៃដន្យអីពួកយើងឡើងល្បីតំណាលៗគ្នាអីចឹង លុះដល់បែកគ្នាអស់អីចឹងទៅ…ពេលខ្លះខ្ញុំដេកគិតថា ហ៊ឺបើថ្ងៃណាមួយពួកយើងបានជួបគ្នាមិនដឹងល្អយ៉ាងណា”។
ស្រីស្អាតទាំង៤កាលពីអតីតកាល ដែលត្រូវបានប្រិយមិត្តចាត់ថ្នាក់នោះមាន សៀម ស្រីណុច ឡាយ លក្ខិណា ស្រីតូច ចំណាន និងពេជ្រ ច័ន្ទបូរមី។ ពួកគេទាំង៤ចាប់ផ្ដើមល្បីខ្លាំងតំណាលគ្នាចន្លោះឆ្នាំ ១៩៩៩-២០០៣។ យ៉ាងណាបុប្ផា៤ទងនេះ បានបែកខ្ញែកគ្នាមានគ្រួសាររៀងៗខ្លួន ក្នុងនោះស្រីណុច រៀបការស្វាមីហើយចេញទៅរស់នៅកាណាដានាឆ្នាំ ២០០៧។
ស្រីតូចចំណានត្រូវបានគេដឹងថា មានជីវភាពស្ដុកស្ដម្ភជាងគេ ដោយមានអ្នកឧកញ៉ា គិត ម៉េង ជាខ្នងបង្អែក។ ពេជ្រ ច័ន្ទបូរមី ក៏ស្ដុកស្ដម្ភដែរ ដោយមានស្វាមីជាមន្ត្រីប៉ូលិសអន្តរជាតិ ហើយអ្នកនាងខ្លួនឯងក៏មានជំនួញជាច្រើនកាន់ការមើលខុសត្រូវដែរ។ មានតែ ឡាយ លក្ខិណា ប៉ុណ្ណោះដែលមានជីវភាពទន់ខ្សោយជាងគេ ដោយបានធ្លាក់ខ្លួនមេម៉ាយរស់ក្នុងជីវភាពសាមញ្ញ ពោលគឺជាអាជីវកលក់សំលៀកបំពាក់នៅផ្សារអូឬស្សីសព្វថ្ងៃ។

ស្រីណុច ថ្លែងថា តាំងពីបែកគ្នាអស់មក នាងមិនដែលបានជួបមិត្តភ័ក្ដិទាំងបីអតីតស្រីស្អាតទាំង៤ ជាក្រុមទេ គឺបានជួបត្រឹមលក្ខណៈបុគ្គលប៉ុណ្ណោះ។ “ខ្ញុំបានជួបពីរបីដងដែរ ប៉ុន្តែអត់ជួបទាំងអស់គ្នាទេ គឺធ្លាប់ជួបតែ ពេជ្រ ច័ន្ទបូរមី ហើយមិនមានអីច្រើនទេ គឺយើងគ្រាន់តែនិយាយលេងសួរសុខទុក្ខទៅវិញទៅមកប៉ុណ្ណឹង!”។
អ្នកនាង សៀម ស្រីណុច សម្រេចឈប់ពីសិល្បៈតាំងពីអំឡុងឆ្នាំ ២០០៤ គឺមុន៣ឆ្នាំ ដែលអ្នកនាងបានរៀបការជាមួយស្វាមីលោក ស៊ីម ប៊ុនថង នៅឆ្នាំ២០០៦ទៅទៀត។ អតីតតារាចម្រៀងរូបនេះ បានចាកចេញទៅរស់នៅប្រទេសកាណាដាជាមួយស្វាមីនៅឆ្នាំ ២០០៧ ដោយបច្ចុប្បន្នមានកូនស្រីម្នាក់ឈ្មោះ ណាលីន អាយុ ៦ឆ្នាំ និងកំពុងរស់នៅខេត្ត កេប៊ិច។

ផ្ញើខ្លួននៅស្រុកគេ សៀម ស្រីណុច បានបើកហាងលក់បាយមួយឈ្មោះ “ម្លិះ” មានលក់ម្ហូបខ្មែរ អឺរ៉ុប និងម្ហូបរបស់ប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី ដោយអ្នកនាង និងស្វាមី មើលការខុសត្រូវរួមគ្នា។ អ្នកនាង បានមកដល់ប្រទេសកំណើតកាលពីថ្ងៃទី ១០ មករា និងជាដំណើរលើកទី៣មកកម្ពុជា ដើម្បីមកលេងក្រុមគ្រួសារ។ អ្នកនាង គ្រោងត្រឡប់ទៅកាណាដាវិញនៅដើមខែកុម្ភៈនេះ។

ខុសពីរាល់ដង មកលេងស្រុកលើកនេះអ្នកនាង សៀម ស្រីណុច បានឆ្លៀតបង្ហាញមុខក្នុងកម្មវិធីសិល្បៈនានា ដោយដំបូងឡើយ បានចូលរួមពិធីកាត់ចំណងដៃរបស់ ឆ័យលី ដាឡែន បន្តមកទៀត បានចូលរួមកម្មវិធីសិល្បៈមួយរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ និងម្សិលមិញនេះ បានចូលរួមថតទុកកម្មវិធី CTN Channel 21 ត្រៀមចាក់ផ្សាយក្នុងពេលឆាប់ៗនេះ ៕
មើលសម្រស់អតីតស្រីស្អាតក្នុងពេលនេះមើល៍ អ្នកនៅតែស្អាតជាង?
អត្ថបទ៖ ទារិកា