គ្រូទាយរូបស្រស់ល្បីពូកែខាងដោះអំពើ
មិនត្រឹមតែល្បីមានមន្តអាគមសណ្ឋិតដោយព្រះមុនីឥសីអគ្គិនេត្រ ពូកែដោះអំពើ ធ្វើខ្សែគាថាយ័ន្ត បន្ទន់ចិត្តអ្នកប្រកបរបររកស៊ីឲ្យភ្ញៀវចូលចិត្តច្រើនរហូតល្បីដល់អ្នកនៅខាងក្រៅប្រទេសនោះទេ គ្រូស្រីនៅខាងលិចផ្សារឧដុង្គ ដែន សុរិន្ទ ក៏ល្បីសម្រស់មិនចាញ់តារាភាពយន្តដែរ។
ដូចគេល្បីមែន! មួយថ្ងៃៗមិនថា ថ្ងៃធម្មតា ថ្ងៃសីល សៅរ៍ អាទិត្យ ចន្ទ នោះទេ មនុស្សម្នាបណ្តាក់គ្នា ជញ្ជូនជើងចូលទៅរកពឹងពាក់រកគ្រូស្រីរូបស្អាតនៅភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គខេត្តកំពង់ស្ពឺឲ្យជួយប្រោះព្រំ ដែលមានទាំងអ្នកជំងឺចាស់ថ្មី មន្ត្រីសែរាជវង្សក៏មានដែរ។
មាឌធំដំបងកម្ពស់ក្បែរ១,៧០មែត្ររួមជាមួយសម្រស់ពីធម្មជាតិ សម្ដីម៉ាត់ៗប្រកបដោយភាពប្រាកដប្រជា ស្ត្រីដែលអះអាងថា មានបារមីព្រះមុនីឥសីអគ្គិនេត្រចូលសណ្ឋិតក្នុងរាងកាយតាំងពីឆ្នាំ២០០៣ ហើយមកទល់បច្ចុប្បន្នជួយប្រោសសត្វលោកមានទុក្ខបានរាប់ពាន់នាក់រូបនេះមានស្រុកកំណើតនៅកោះក្របី ព្រែកថ្មីកៀនស្វាយឯណោះទេ។
គ្រូ ដែន សុរិន្ទ នឹកកាលគ្រាត្រូវបារមីស័ក្ដិសិទ្ធិចូលសណ្ឋិតដំបូងដោយនិយាយថា៖ «ភ្លាមៗ បើទោះជាពេលនោះមានអ្នកស្រុកអ្នកភូមិមកពីឆ្ងាយៗក៏មានមកឲ្យខ្ញុំមើល និងថា ខ្ញុំមើលពូកែ ទាយឆុត ក៏ខ្ញុំនេះនៅមិនជឿលើខ្លួនឯងថា មានបារមីចូលសណ្ឋិត និងពូកែអីដែរទេ។ លុះ៧ខែក្រោយទើបជឿជាក់។ ប៉ុន្តែមុននឹងជឿជាក់នោះ ដល់ថ្នាក់អង្គុយយំ ហើយគិតថា ខ្លួនឯងគ្មានអ្វីក្រៅពីដេកគុកទេ»។
រំឭកពីការភិតភ័យដល់ថ្នាក់អង្គុយយំ មុនក្លាយជាគ្រូល្បី កេរ្តិ៍ឈ្មោះសុសសាយដល់ក្រៅប្រទេស បានប្រាប់ថា៖ «ពេលមានអ្នកជំងឺឈឺធ្ងន់ម្នាក់ ដែលថាដើរមើលគ្រប់ពេទ្យ គ្រប់គ្រូ មិនជាទើបមកដល់ទីនេះ(ខ្ញុំ) អ្នកជំងឺនោះនៅដង្ហើមផ្តឹកៗ។
ពេលនោះក៏សួរទៅបារមី បារមីប្រាប់ថាមើលបាន។ ខ្ញុំក៏ចាប់ផ្តើមមើល ស្រោចទឹក សូត្របាលីដោះអំពើ រំពេចនោះអ្នកជំងឺក៏ស្រាប់តែបាត់ដង្ហើមឈឹង គ្មានដង្ហើមតែម្តង ខ្ញុំគិតថាស្លាប់បាត់ហើយ»។
ពេលនោះក៏សួរទៅបារមី បារមីប្រាប់ថាមើលបាន។ ខ្ញុំក៏ចាប់ផ្តើមមើល ស្រោចទឹក សូត្របាលីដោះអំពើ រំពេចនោះអ្នកជំងឺក៏ស្រាប់តែបាត់ដង្ហើមឈឹង គ្មានដង្ហើមតែម្តង ខ្ញុំគិតថាស្លាប់បាត់ហើយ»។
ដោយឆ្លងផុតឧបសគ្គ ទាំងក្នុងខ្លួនស្ទើរគ្មានវិញ្ញាណ ដែលក្នុងចិត្តគិតឃើញថាគ្មានអ្វីក្រៅពីចូលដេកគុកព្រោះមើលគេស្លាប់នោះ គ្រូស្រី ដែន សុរិន្ទ ក៏ត្រូវបានគេរំលេចប្រជាប្រិយភាពតៗគ្នា ពីម្នាក់ទៅម្នាក់។ លុះពេលនេះ កេរ្តិ៍ឈ្មោះគ្រូស្រីរូបស្អាតដូចតារានៅតែមានអ្នកមកពឹងពាក់ឲ្យជួយស្រោចទឹកលើករាសី ដោះអំពើ ដោយថ្ងៃខ្លះភ្ញៀវពេញណែនក្នុងផ្ទះរកតែកន្លងចន្លោះគ្មាន។
រាល់ថ្ងៃមិនមែនតែក្នុងស្រុកទេដែលមករកឲ្យជួយនោះ សូម្បីអ្នកក្រៅស្រុកតាំងពីបារាំង អូស្ត្រាលី កាណាដា ក៏ធ្លាប់មកនិងសុំរាប់អានលុះដល់សព្វថ្ងៃនេះ។
ក្រោយមកគ្រូស្រី ដែន សុរិន្ទ អះអាងថា ខ្លួនត្រូវបានបារមីកាន់តែកាន់នោះបំភ្លឺផ្លូវឲ្យទៅរៀន បាលី និងវិធីមើលរោគាបន្តនៅលើភ្នំគូលែនមួយរយៈធំមុននឹងវិលមកបន្តធ្វើគ្រូទាយមើលជំងឺដោយមិនមានការបង្គាប់ទ្រនឹបក្រាស់ ឬស្ដើងឡើយ។
គ្រូល្បីមន្តអាគមសណ្ឋិតរូបនេះបានអះអាងទៀតថា៖ «គ្មានបង្គាប់អ្វីទេ។ ចង់អ្នកជំងឺឬអ្នកមករកនោះមានលុយទ្រព្យធនមហាសាលក៏មិនបង្គាប់ដែរ រឿងហ្នឹងស្រេចលើសទ្ធា។ បារមីមិនអនុញ្ញាតទេ»។
គ្រូល្បីមន្តអាគមសណ្ឋិតរូបនេះបានអះអាងទៀតថា៖ «គ្មានបង្គាប់អ្វីទេ។ ចង់អ្នកជំងឺឬអ្នកមករកនោះមានលុយទ្រព្យធនមហាសាលក៏មិនបង្គាប់ដែរ រឿងហ្នឹងស្រេចលើសទ្ធា។ បារមីមិនអនុញ្ញាតទេ»។
អ្នកគ្រូបញ្ជាក់ថា៖ «បើហ៊ានប្រព្រឹត្តឆ្គងនឹងបម្រាមបារមី អ្នកស្នងនឹងមានទោស។ បារមីដាក់ទណ្ឌកម្មមិនកាន់ទេ។ ដូច្នេះបារមីឲ្យធ្វើអ្វីធ្វើតាមហ្នឹង ទទួលមើលក៏ដូចគ្នា បើបារមីប្រាប់ថា មើលបានចាំមើល តែបើថាកុំហើយ កុំប្រឆាំង មិនបានដាច់ខាត»៕
____________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍