ឈុតស្រើបស្រាល ស្រៀវសាច់របស់កញ្ញា អ៊ុន អាលីហ្សា នៅតែទទួលបានការចាប់អារម្មណ៍ និងបញ្ឆេះចំណង់
រាជធានីភ្នំពេញ : ក្នុងឈុតខ្សែភាពយន្តរឿង “ព្រាយបាតបល័ង្គ” ដែលតារាសិចស៊ីកញ្ញា អ៊ុន អាលីហ្សា បានសម្តែងជា ចន អេឡិចហ្សូរ៉ា ដែលលោកជាតួអង្គប្រុសសង្ហា មានមន្តស្នេហ៍ប្រចាំភូមិ តែមានប្រពន្ធកូនរួចហើយ។ ចំណែកនាង អាលីហ្សា ក្នុងសាច់រឿងក៏មានប្ដីដែរ តែដោយសារ សម្រស់ទាក់ទាញគ្នាទៅវិញទៅមក នាំឲ្យពួកគេលេងល្បែងស្នេហា គ្មានកោតញញើត គ្មានខ្លាចបាបបុណ្យ ទោះជាមានប្ដី ប្រពន្ធរៀងៗខ្លួនរួចហើយក៏ដោយ។
នៅក្នុងសាច់រឿង “ព្រាយបាតបល័ង្គ” អ្នកនិពន្ធបានផ្តោតសំខាន់ បែបជំនឿបាបបុណ្យ ដោយក្នុងសម័យនោះ គេមិនសូវស្លៀកពាក់អ្វីជិតទេ ស្រីៗចោមពង់ចំណែកប្រុសៗវិញដោះអាវរហូតហ្នឹង។ ចំណែករូបភាពនោះ លោកគ្រាន់តែថតលេង ជាមួយ អាលីហ្សា គ្មានចេតនា បង្ហោះផ្គើនឌឺដងអ្នកណាទេ។ តែលោកក៏មិនដឹងថា ត្រូវបានគេយកទៅផ្សាយព្រោងព្រាត បែបនេះដែរ។ នេះបើតាមការអះអាងរបស់តារាសម្តែង ចន អេឡិចហ្សូរ៉ា៕
____________________
ប្រភពព័ត៌មានពី៖ កំណើតថ្មី
ប្រភពព័ត៌មានពី៖ កំណើតថ្មី