បន្ទប់ទឹកនៅកោះសង្សារ ជាប់ឈ្មោះជាបន្ទប់ទឹកស្អាតដាច់គេក្នុងលោក
គេហទំព័រ CNN បានចុះផ្សាយថា បន្ទប់ទឹកនៅកោះសង្សាររបស់កម្ពុជា គឺជាបន្ទប់ទឹកដែលស្អាតជាងគេ (the world’s splashiest hotel bathroom) ក្នុងចំណោមបន្ទប់ទឹក១០ផ្សេងទៀតក្នុងពិភពលោក ដែលអាចងូតទឹក ហើយអាចគយគន់ទេសភាពធម្មជាតិបាន។ បន្ទប់ទឹកទាំងនេះ មានលក្ខណៈពិសេសលើសពីបន្ទប់ទឹកធម្មតា។
ខាងក្រោមនេះ គឺជាបន្ទប់ទឹកសណ្ឋាគារ (លក្ខណៈចំហ_splashy) ទាំង ១០ ដែលប្រកបដោយប្រសិទ្ធភាព តុល្យភាពឧបករណ៍ប្រើប្រាស់ល្អៗ និងមានភាពស្រស់ស្អាត។
កោះសង្សាររបស់ប្រទេសកម្ពុជា
កោះសង្សារ គឺកោះលក្ខណៈឯកជន និងជារមណីយដ្ឋានបែបធម្មជាតិដែលមានទេសភាពខ្សាច់សក្បុស ស្ថិតនៅប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា។ កោះសង្សារជាគម្រោង អភិរក្សធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ ព្រមទាំងជាកន្លែងស្នាក់នៅ ហ៊ុមព័ទ្ធដោយឈើប្រក់ស្បូវប្រណីតៗ ដែលបានប្រែរមណីយដ្ឋាននេះ ក្លាយជាឋានសួគ៌ពិតរបស់ភ្ញៀវទេសចរណ៍ជាពិសេស សម្រាប់គូស្នេហ៍ថ្មីថ្មោង។នៅពេលទៅដល់កោះនោះ ភ្ញៀវទេសចរណ៍នឹងបានឃើញផ្ទះវីឡាឈើដ៏ប្រណីត ចំនួន ២៧ខ្នង ដែលបានបំផុសខ្លួនចេញពីព្រៃព្រឹក្សា តំបន់ឆ្នេរ និងខ្លះទៀតស្ថាបនាលេចចេញពីផ្ទៃសាគរ។ នៅកោះសង្សារបន្ទប់ទឹកត្រូវបានគេសង់ឡើងមានអាងសម្រាប់ងូតទឹកធំទូលាយដាក់លម្អដោយថ្មមានតម្លៃជាច្រើនប្រភេទដែលអ្នកងូតទឹកមិនត្រឹមតែអាចងូតទឹកប៉ុណ្ណោះទេប៉ុន្តែអាចគយគន់ទេសភាពដ៏ស្រស់ត្រកាលនៅឈូងសមុទ្រថៃ។ ចំពោះតម្លៃវិញ គឺមានចាប់ពី ១១១៧ដុល្លារអាមេរិកឡើងទៅ (តម្លៃនេះគិតក្នុងមួយវីឡា-jungle villa មានបន្ទប់គេងតែមួយក្នុងមួយយប់ដោយមិនគិតពន្ធ)។
សណ្ឋាគារ Park Hyatt នៅ ក្រុងវីយែន ប្រទេសអូទ្រីស
បើកដំណើរការនៅក្នុងខែមិថុនា សណ្ឋាគារ Park Hyatt ដែលស្ថិតនៅទីក្រុងវីយែន ប្រទេសអូទ្រីស ជាសណ្ឋាគារលំដាប់ប្រណិតមួយ មានឈុតប្រធានាធិបតី។ បន្ទប់ទឹកមានថ្មម៉ាបមួយដ៏ធំ ដែលមានជញ្ជាំងប្រកបដោយភាពទាក់ទាញ និងមានផ្កាឈូកងូតទឹកដែលអាចដើរបានទៀតផង។ តម្លៃបន្ទប់គឺចាប់ពី ៥១០ដុល្លារឡើងទៅ។
21c ស៊ីនស៊ីណាទី នៅអូហៃយូ
21c គឺជាសណ្ឋាគារបែបសារៈមន្ទីដែលមានកន្លែងស្នាក់នៅបែបសិល្បៈសហសម័យស្ថិតក្រោមដំបូងតែមួយនៃសណ្ឋាគារនេះ។ សណ្ឋាគារនេះ ស្ថិតក្រោមស្ថាបត្យកម្មរបស់លោក Deborah Berke ដែលជាស្ថាបត្យករដ៏ល្បីនៅសហរដ្ឋអាមេរិក និងមានបន្ទប់ដ៏ប្រណិតសរុបប្រមាណជាង ១០០។ បន្ទប់តម្លៃចាប់ពី $៣០០។

រមណីយដ្ឋាន Andaz Peninsula Papagayo នៅកូស្តារីកា
រមណីយដ្ឋាននេះត្រូវបានសាងសង់ឡើងដោយស្ថាបត្យករលោក Ronald Zurcher។ សំណង់រមណីយដ្ឋាននេះបានផ្សារភ្ជាប់ជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងហ៊ុមព័ទ្ធជុំវិញនោះ។ នៅក្នុងបន្ទប់ទឹកនេះមាន ដាក់ថ្ម និងគ្រួសពីតំបន់ធម្មជាតិ ជាមួយនឹងគ្រឿងវាយនភណ្ឌ វត្ថុបុរាណពីសិប្បករក្នុងស្រុកប្រកបដោយភាគទាក់ទាញ។ តម្លៃបន្ទប់ចាប់ ៤៥០ ដុល្លារ។

រមណីដ្ឋាន Four Seasons Resort Langkawi របស់ប្រទេសម៉ាឡេស៊ី
រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងតំបន់ព្រៃលិចទឹក ដែលបានចុះបញ្ជីនៅអង្គការយូណេស្កូ។ រមណីយដ្ឋានមានលក្ខណៈពិសេសចម្រុះព្រោះថាសំណង់អគារត្រូវបានសាងសង់ឡើងមានលក្ខណៈស្ថាបត្យកម្មជារបស់ម៉ាឡេផង អារ៉ាប់ផង និងរចនាបទអាស៊ីអាគ្នេយ៍ផង។ ដោយឡែក បន្ទប់ទឹកនៅរមណីយដ្ឋាននេះមានបង្អួចដំបូលភ្លឺអាចមើលឃើញទិដ្ឋភាពធម្មជាតិដ៏ស្រស់ត្រកាល។ តម្លៃបន្ទប់ចាប់ពី ៥៤០ ដុល្លារ។

The Viceroyនៅ ញូវយ៉ក
សណ្ឋាគារនេះ ត្រូវបានសាងសងឡើងដោយប្រើសម្ភារៈបុរាណ និងត្រូវរចនាឡើងនៅដើមសតវត្សទី ២០។ គំនូរ និងធាតុផ្សំផ្សេងៗដែលគេយកមកលម្អលើសណ្ឋាគារគឺជាសុទ្ធតែជារបស់ប្រណិត និង បន្ទប់ទឹកមេមានលក្ខណៈពិសេសគួរកត់សម្គាល់។ តម្លៃបន្ទប់ចាប់ពី ៥.៥០០ដុល្លារក្នុងមួយយប់។

សណ្ឋាគារ The Ritz-Carlton, Bahrain Hotel & Spa
សណ្ឋាគារ Ritz-Carlton, គឺជាសណ្ឋាគារ ដែលអាចឲ្យអ្នកបានងូតទឹកក្នុងអាងមុជទឹកដែលមានជញ្ជាំងធ្វើពីកញ្ចក់ ហើយអាចមើលឃើញព្រះអាទិត្យ និងពេលយប់ នៅជុំវិញបន្ទប់ អាចមើលមានពន្លឺបំភ្លឺចាំងចូលផងដែរ។ សណ្ឋាគារនវត្រូវបានសាងសង់ពីឈើ និងឧបករណ៍ផ្សេងៗជាច្រើន។ តម្លៃបន្ទប់ចាប់ពី ២៨០ដុល្លារក្នុងមួយយប់ ។

Point Yamu ប្រទេសថៃ
រមណីយដ្ឋាន Paola Navone បើកឲ្យដំណើរការនៅខែកញ្ញា បន្ទប់ទឹកក្នុងបន្ទប់ស្នាក់នៅ មានប្រក់ដំបូលពណ៌ខៀវ បរិយាកាសស្រស់បំព្រង អំពូលភ្លើងប្លែកៗ ដើម្បីបង្កើតបរិយាកាសរស់រវើកក្នុងបន្ទប់។ សម្រារៈដែលប្រើប្រាស់គឺជាផលិតផលរបស់ថៃ ៩៥% ដែលរួមបញ្ជូលទាំងឈើធម្មជាតិ បន្ទប់សេវាមិក និងប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់ដល់ធម្មជាតិ។ តម្លៃបន្ទប់ចាប់ពី ២៨០ដុល្លារក្នុងមួយយប់។

The Oberoi ទីក្រុងឌូបៃ
លក្ខណៈពិសេសគួរឱ្យកត់សម្គាល់បំផុត គឺបង្អួចជាន់ទៅលើមានពិដានដែលបង្ហាញឱ្យឃើញលក្ខណៈអស្ចារ្យនៃអគារកប់ពពករបស់ទីក្រុងឌូបៃ រួមទាំងអគារដ៏ល្បីល្បាញ Burj Khalifa ។ តម្លៃបន្ទប់ចាប់ពី ៧៩០ដុល្លារក្នុងមួយយប់ ។
រមណីដ្ឋាន Hoshino Resorts KAI Aso ប្រទេសជប៉ុន
រមណីយដ្ឋាន KAI Aso ស្ថិតនៅតាមវាលទំនាបនៃតំបន់ដែលមានភ្នំភ្លើងផ្ទុះញឹកញាប់។ នៅជុំវិញតំបន់នោះ ភ្ញៀវត្រូវបានអនុញ្ញាតឱ្យបរបាញ់សត្វនៅតំបន់នោះ និងធម្មជាតិមានទិដ្ឋភាពដ៏អស្ចារ្យ ។ តម្លៃបន្ទប់ចាប់ពី ៧៧០ដុល្លារក្នុងមួយយប់ (រួមទាំងអាហារពេលព្រឹក និងអាហារពេលល្ងាច)៕

ដោយ៖ ចរិយា
ប្រភព៖ CNN