អាជ្ញាធរ​វៀតណាម​ថា​កាស៊ីណូ​កម្ពុជា​តាម​ព្រំដែន​ធ្វើឲ្យប៉ះពាល់​ដល់​ស្ថិរភាព​សង្គម​របស់​វៀ​ត​ណាម​​

1/30/2015 0 Comments A+ a-

អាជ្ញាធរ​វៀតណាម​បាន​លើកឡើង​ថា កាស៊ីណូ​នៅ​តាម​ជាយ​ដែន​ក្នុង​ទឹកដី​កម្ពុជា​បាន​បង្ក​អសន្តិសុខ​ដល់​សង្គម​ វៀតណាម ដោយ​អះអាង​ថា​ប្រជាជន​វៀតណាម​រាប់ពាន់​នាក់​បាន​ឆ្លង​ដែន​មក​លេង​ល្បែង​ជា​ រៀងរាល់ខែ ។​
​លោក Vu Hoang Kien មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សន្តិសុខ​ជាតិ​របស់​ប្រទេស​វៀតណាម​បាន​ប្រាប់​ សារព័ត៌មាន​របស់​វៀត​ណា​ម ថាញ់​នៀន (Thanh Nien News) កាល​ពី​ម្សិលមិញ​ថា មាន​ជនជាតិ​វៀតណាម​ជាច្រើន​ពាន់​នាក់ ​បាន​ឆ្លង​មក​លេងល្បែង​នៅ​កាស៊ីណូ​នៅ​តាម​បណ្ដោយ​ជាយដែន​នៅក្នុង​ទឹកដី​ កម្ពុជា​ជា​រៀងរាល់ខែ ហើយ​អ្នកលេង​ល្បែង​ជំពាក់​បំណុល​ជា​ច្រើន​នាក់​ត្រូវបាន​គេ​ចាប់ខ្លួន​ទុក ឬ​សម្លាប់ ។​
gambling_dzct-2015-01-29ជនជាតិ​វៀតណាម​លេង​ល្បែង​ក្នុង​កាស៊ីណូ​នៅ​ព្រំដែន​កម្ពុជា វៀតណាម (រូបពី Thanh Nien News)
​សារព័ត៌មាន​ថាញ់​នៀ​នក៏បាន​ស្រង់​សម្ដីរ​ប​ស់ន​គរបាល​វៀតណាម​ថា នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​វៀតណាម មាន​កាស៊ីណូ​ចំនួន​៥៤ និង​សង្វៀន​ជល់​មាន់​៣៥​កន្លែង​នៅក្នុង​ដី​កម្ពុជា ដែល​បាន​ទាក់ទាញ​ជនជាតិ​វៀតណាម​ជាច្រើន​នាក់​ចូល​មក​លេងល្បែង ឬ​មក​ធ្វើការ​ជា​អ្នករកស៊ី​ផ្លូវភេទ ឬ​អ្នក​ឲ្យ​លុយ​ខ្ចី​ខុសច្បាប់ ។ នគរបាល​វៀតណាម​ថា​បញ្ហា​ទាំងនេះ​បាន​បង្ក​ហានិភ័យ​​ដល់​ស្ថិរភាព​សង្គម​ វៀតណាម ។​
​សារព័ត៌មាន​ថាញ់​នៀ​នក៏បាន​ឲ្យដឹង​ដែរថា ជនជាតិ​វៀតណាម​ជាង​១,៦​លាន​នាក់​បាន​ឆ្លងដែន​ដោយ​ខុស​ច្បាប់​មក​កម្ពុជា​ កាលពី​ឆ្នាំមុន ដែល​ក្នុងនោះ​មនុស្ស​ជាង​២​សែន​នាក់​ត្រូវ​គេ​ជឿ​ថា​ឆ្លងដែន​ដើម្បី​ទៅ​លេង​ ល្បែង ។​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​នេះ ។ ពាក់ព័ន្ធ​នឹង​ការលើកឡើង​ថា​មាន​ជនជាតិ​វៀតណាម​ឆ្លងដែន​ដោយ​ខុស​ច្បាប់​មក​ លេងល្បែង លោក ខៀវ សុភ័គ ថា​សមត្ថកិច្ច​ពុំ​អាច​ទៅ​ហាមឃាត់​បានទេ ។ លោក​ថា «​សំខាន់​គឺ​កាស៊ីណូ​វា​សង់​ជាប់​នឹង​ព្រំដែន​ហ្នឹង​…​ចំពោះ​ការទាក់ទាញ​ អ្នក​ចូល​លេង​មិនមែន​សមត្ថកិច្ច​កម្ពុជា​ទេ សូម​កុំ​ច្រឡំ​អញ្ចឹង គឺ​ខាង​កាស៊ីណូ​ខ្លួនឯង​ទេតើ​» ៕ ប្រភពៈ VOD