វិភាគ៖ គ្រូទស្សន៍ទាយ និងអ្នកវិភាគនៅស្រីលង្កាអាម៉ាស់មុខកាលដែលព្យាករខុសលើជោគរាសីបុរសខ្លាំងមាហិនដា
គ្រូទស្សន៍ទាយ និងអ្នកវិភាគភាគច្រើននៅស្រីលង្កាលែងទទួលបានការទុកចិត្តពីប្រជាជន ស្រីលង្កាក្នុងការទស្សន៍ទាយ និងវិភាគអំពីជោគរាសីរបស់មេដឹកនាំប្រទេស ខណៈពួកគេទាយថាលោក Mahinda Rajapaksa ដែលក្រុមប្រឆាំងដាក់រហ័សនាមថា មេដឹកនាំផ្ដាច់ការនឹងឈ្នះឆ្នោត តែបែរជាចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៨ ខែមករា ។
ជ្រុងមួយនៃការវិភាគរបស់ទស្សនាវដ្តី The Economist និងកាសែត The Guardian បានធ្វើការពន្យល់ថា វាមើលទៅជាការហួសចិត្តដែលអ្នកវិភាគ និងគ្រូទស្សន៍ទាយជោគជតារាសីមួយចំនួនដែលល្បីឈ្មោះបានព្យាករថា លោក Mahinda Rajapaksa នឹងឈ្នះការបោះឆ្នោតយ៉ាងងាយ ហើយបន្តកាន់អំណាចច្រើនឆ្នាំទៅមុខទៀត ប៉ុន្តែទីបំផុតមេដឹកនាំផ្ដាច់ការរូបនេះចាញ់ឆ្នោតយ៉ាងអាម៉ាស់ ហើយកំពុងសុំសិទ្ធិជ្រកកោននៅបរទេស នៅពេលរកឃើញថា បុរសខ្លាំងរូបនេះ នៅពីក្រោយផែនការធ្វើរដ្ឋប្រហារមិនបានសម្រេចមួយ ដើម្បីប្លន់សន្លឹកឆ្នោតពីបេក្ខជនឈ្នះឆ្នោត ។
Sumanadasa Abeygunawardena អាយុ៦៣ឆ្នាំ ដែលជាគ្រូសិល្ប៍ និងគ្រូទស្សន៍ទាយប្រចាំត្រកូលរបស់អតីតប្រធានាធិបតី Mahinda Rajapaksa ប្រាប់ទស្សនាវដ្ដី The Economist ថាលោកមិនដែលទាយខុសម្ដងណាទេ ចំពោះជោគរាសីរបស់ក្រុមគ្រួសារលោក មាហិនដា និងអ្នកនយោបាយដទៃទៀត តែលើកនេះលោកថាជាកំហុសមួយដែលលោកធ្វើការគន់គូរទៅឃើញថា លោក មាហិនដា អាចឈ្នះការបោះឆ្នោតព្រោះថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ត្រូវនឹងថ្ងៃ៤រោច ខែបុស្ស គឺជាថ្ងៃនក្ខត្តឫក្ស បារមីរបស់លោក មាហិនដា ហើយបែរជាថ្ងៃអស់លក្ខណ៍របស់មេដឹកនាំនេះទៅវិញ ។
គ្រូទស្សន៍ទាយរូបនេះទទួលស្គាល់ថា នៅពេលដំណើរការបោះឆ្នោតចាប់ផ្ដើមភ្លាមនោះ លោកបានកោះហៅគ្រូទស្សន៍ទាយ និងគ្រូសិល្ប៍ជាច្រើនមកធ្វើការគន់គូរម្ដងទៀត គឺនៅតែឃើញថា លោក មាហិនដា អាចឈ្នះ តែឈ្នះតិចតួចបំផុត ហើយបើចំម៉ោងស៊យ គឺចាញ់ឆ្នោតលោក Maithripala Sirisena ។ លោកថា ភាពចាញ់ឈ្នះមានតែរវាង៥ភាគរយប៉ុណ្ណោះ ។
បើទោះជាយ៉ាងណា គ្រូទស្សន៍ទាយសម្រាប់លោក Mahinda Rajapaksa មិនហ៊ានចេញមុខជាសាធារណៈ ដើម្បីឆ្លើយតបនឹងការចោទសួររបស់ប្រព័ន្ធផ្សព្វផ្សាយឡើយ ។
មិនថាតែក្រុមគ្រូទស្សន៍ទាយ និងគ្រូសិល្ប៍ល្បីៗទេ ដែលធ្វើការទស្សន៍ទាយខុសចំពោះជោគវាសនារបស់លោក មាហិនដា គឺសូម្បីតែអ្នកវិភាគ
លោក Mahinda Rajapaksa អតីតប្រធានាធិបតីស្រីលង្កា (រូបថតពី៖ Channel News Asia)
មិនថាតែក្រុមគ្រូទស្សន៍ទាយ និងគ្រូសិល្ប៍ល្បីៗទេ ដែលធ្វើការទស្សន៍ទាយខុសចំពោះជោគវាសនារបស់លោក មាហិនដា គឺសូម្បីតែអ្នកវិភាគ
ទស្សនាវដ្តី The Economist និងកាសែត The Guardian និយាយថាមានអ្នកវិភាគឯករាជ្យខ្លះក៏ព្យាករខុសដែរ ។ ពួកគេសុទ្ធតែនិយាយថា ប្រជាជនស្រីលង្កាភាគច្រើននៅមានអារម្មណ៍ភ័យខ្លាច នឹងការផ្ទុះសង្គ្រាមស៊ីវិលជាថ្មីទៀត ទើបពួកគេនៅតែបោះឆ្នោតឲ្យលោក មាហិនដា បន្តទៀតព្រោះពួកគេចាត់ទុកមេដឹកនាំចាញ់ឆ្នោតនេះជាបុរសខ្លាំង និងជាអ្នកឈ្នះដែលមិនដែលចាញ់ ។
ប្រទេសស្រីលង្កាផ្ទុះសង្គ្រាមស៊ីវិលជិត៣ទសវត្ស ដោយបន្សល់ទុកមនុស្សស្លាប់ជាង៤០០០០០នាក់ ដោយបានបញ្ចប់នៅឆ្នាំ២០០៩ ។ លោក មាហិនដា គឺជាអ្នកបញ្ចប់សង្គ្រាម ដោយលោកបញ្ជាទ័ពបាញ់សម្លាប់ពួកឧទ្ទាមខ្លាតាមិល ដោយមិនរើសមុខឡើយ ។ ប៉ុន្តែលោក មាហិនដា គឺម្នាក់ក្នុងចំណោមមេទ័ពរបស់លោកជាច្រើន អាចនឹងប្រឈមមុខនឹង ឧក្រិដ្ឋកម្មសង្គ្រាម ។ ក្រោយពីជាប់ឆ្នោតជាប្រធានាធិបតីឆ្នាំ២០០៥ លោក មាហិនដា ចាប់ផ្ដើមពង្រឹងអំណាចគឺអំណាចបក្សពួកនិយម គណបក្ស និងគ្រួសារនិយម ហើយនៅដំណាក់កាលចុងក្រោយ លោកបណ្ដោយឲ្យមន្ត្រីជាន់ខ្ពស់របស់លោកជាច្រើនរូបប្រព្រឹត្តអំពើ ពុករលួយ និងអយុត្តិធម៌សង្គម ។
កត្តាទាំងនេះហើយ ដែលធ្វើឲ្យលោក មាហិនដា ចាញ់ឆ្នោត ។
កត្តាទាំងនេះហើយ ដែលធ្វើឲ្យលោក មាហិនដា ចាញ់ឆ្នោត ។
គេមិនដឹងថា ជោគវាសនារបស់លោ កមាហិនដា និងគ្រួសារមានភ័ព្វវាសនាដូចម្ដេច ខណៈប្រធានាធិបតីជាប់ឆ្នោត Maithripala Sirisena បង្គាប់ឲ្យស៊ើបអង្កេតថាតើគ្រួសារលោក មាហិនដា មានព្រទ្យសម្បតិ្តប៉ុន្មាន ដែលបានមកពីអំពើពុករលួយ កឹបកេងថវិការដ្ឋអំឡុងពេលលោកកាន់អំណាចរយៈពេល១០ឆ្នាំ ដែលពោរពេញដោយអយុត្តិធម៌ សង្គម ។
ទស្សនាវដ្តី The Economist និងកាសែត The Guardian និយាយថា ឥឡូវនេះទាំងក្រុមគ្រូទស្សន៍ទាយ និងអ្នកវិភាគសម្តែងការងឿងឆ្ងល់ចំពោះភាពក្លាហានរបស់ប្រជាជនស្រីលង្កា ដែលបានបង្ហាញស្មារតីរួបរួមគ្នាទម្លាក់អំណាចរបស់បុរសខ្លាំង Mahinda Rajapaksa ពីអំណាច ។
ទស្សនាវដ្តី និងកាសែតនេះបានហៅលទ្ធផលបោះឆ្នោត ថ្ងៃទី៨ ខែមករា គឺជាព្រឹត្តិការណ៍វិសាមញ្ញបំផុតរបស់ប្រជាជនស្រីលង្កា ដែលស្រឡាញ់យុត្តិធម៌ ៕ ប្រភពៈ VOD
