គន្លឺះទាំង ៥ ដើម្បីពង្រឹងសុវត្ថិភាពអាជីវកម្ម
សុវត្ថិភាពអាជីវកម្មរបស់លោកអ្នក គឺជាអ្វីដែលមិនអាចខ្វះបាន និងត្រូវយកចិត្តទុកដាក់បំផុត ២៤ ម៉ោងលើ ២៤ម៉ោង។ នេះបានទាមទារឲ្យលោកអ្នកត្រូវបង្កើតគោលដៅសុវត្ថិភាព បច្ចេកទេស និង ធនធានមនុស្ស ជាដើម ដើម្បីធ្វើឲ្យអាជីវកម្មរបស់លោកអ្នកអាចដំណើរការទៅបានដោយមិនមានហានិភ័យខ្ពស់។
ខាងក្រោមនេះជាចំណុចសំខាន់ៗចំនួន ៥ ដែលលោកអ្នកត្រូវគិតពិចារណាដើម្បីទុកធ្វើជាគន្លឹះគ្រប់គ្រងសុវត្ថិភាពក្នុងអាជីវកម្មរបស់លោកអ្នក៖
១) កំណត់គោលដៅសុវត្ថិភាពជាអាទិភាព (Priorities)
នៅពេលដែលអ្នកចាប់ផ្តើមធ្វើអាជីវកម្មជាមួយការសម្រេចចិត្តរបស់អ្នក ជាដំបូងអ្នកត្រូវកំណត់អត្តសញ្ញាណគោលដៅសុវត្ថិភាពជាមុនសិន មុននឹងអនុវត្តការងារនោះដោយសួរថា តើផ្នែកណាមួយនៃអាជីវកម្មរបស់អ្នក ដែលអ្នកមានការព្រួយបារម្ភបំផុត? ទាំងនេះអាចជាបញ្ជីចំណូលចំណាយ ព័ត៌មានអតិថិជន ឬ ទិន្នន័យផ្សេងពាក់ព័ន្ធទៅនឹងអាជីវកម្មជាដើម។

បន្ថែមលើនេះ អ្នកប្រហែលជាចង់ឲ្យកន្លែងការងារមានសុវត្ថិភាពខ្ពស់ តែបុគ្គលិករបស់អ្នកទំនងមិនមានការប្រុងប្រយ័ត្ននោះឡើយ។ ត្រង់នេះ លើកចោទជាសំនួរឡើងថា តើបរិយាកាសការងារ និង ទំនាក់ទំនងបែបណាដែលអ្នកចង់បានជាមួយបុគ្គលិកដើម្បីជួយការពារសុវត្ថិភាពក្រុមហ៊ុនរបស់អ្នក?
២) រៀបចំយុទ្ធសាស្ត្រ (Strategy)
នៅពេលដែលអ្នកក្តោបបានការងារដែលអ្នកត្រូវការពារឲ្យមានសុវត្ថិភាពបំផុតហើយនោះ អ្នកនឹងអាចរៀបចំយុទ្ធសាស្ត្រការពារដោយងាយស្រួលក្នុងជំហានបន្ទាប់ថា តើអ្នកត្រូវរៀបចំគម្រោងបែបណាខ្លះដើម្បីសុវត្ថិភាពអាជីវកម្មរបស់អ្នក? អ្នកទំនងត្រូវមើលប្រវត្តិ CV បុគ្គលិករបស់អ្នកមុននឹងសម្រេចចិត្តជ្រើសរើសពួកគេ ឬ តាមដានដោយដិតដល់លើបញ្ជីចំណូលចំណាយរបស់អ្នក រួមទាំងសកម្មភាពការងាររបស់បុគ្គលិកឆ្លើយតបទៅនឹងយន្តការជាតម្រូវការសុវត្ថិភាពទាំងនោះ។

នៅទីនេះ អ្នកគួរតែរៀបចំយុទ្ធសាស្ត្រការពារសុវត្ថិភាពអាជីវកម្មឡើងឲ្យបានម៉ត់ចត់ឲ្យស្របទៅតាមអ្វីដែលជាគោលដៅសុវត្ថិភាពរបស់អ្នកមានជាអាទិ៍ សៀវភៅការងារ និង កិច្ចសន្យាជាមួយបុគ្គលិកដើម្បីបញ្ជាក់ពីភាពទទួលខុសត្រូវរបស់ពួកគេ។ ប៉ុន្តែបើយុទ្ធសាស្ត្ររបស់អ្នកប្រព្រឹត្តទៅផ្ទុយពីការរំពឹងទុករបស់អ្នក អ្នកគួរតែបោះបង់វាចោល ហើយរៀបចំវាឲ្យត្រូវឡើងវិញ បើមិនដូច្នេះទេ ហានិភ័យនឹងកើតមានឡើងជាក់ជាមិនខាន។
៣) ទីតាំងសុវត្ថិភាព (Place)
អ្នកនឹងត្រូវការអ្នកជំនាញដើម្បីប្រឹក្សាយោបល់ផ្តល់បច្ចេកទេសទុកដាក់ការពារទិន្នន័យ សម្ភារៈផ្សេង និង ឯកសារនានាដែលជាគោលដៅអាទិភាពរបស់អ្នកឲ្យមានសុវត្ថិភាពខ្ពស់។ ប៉ុន្តែសំនួរសួរថា តើអ្នកត្រូវការអ្វីខ្លះដើម្បីឲ្យអ្វីៗទាំងនេះមានសុវត្ថិភាព?

វាពិតជាមានសារសំខាន់ណាស់សម្រាប់អ្នកដើម្បីយកចិត្តទុកដាក់ទៅលើទីតាំងខាងក្នុង និង ទីតាំងខាងក្រៅក្រុមហ៊ុន។ អំពូលភ្លើងមានពន្លឺល្អ សញ្ញាសុវត្ថិភាព ផ្លាក ឬផ្ទាំងក្រដាស (stickers)បិទនៅជាប់ជញ្ជាំង របង ឬ របាំងផ្សេងៗទៀត មេសោរឹងមាំ កាមេរ៉ាសុវត្ថិភាព និង ប្រព័ន្ធប្រកាសអាសន្នដើម្បីផ្តល់ព័ត៌មានផ្សេងៗ គឺជាអ្វីដែលអ្នកត្រូវការ ដើម្បីបញ្ជាក់ថា មានអ្វីកើតឡើង ហើយមានអ្នកណាខ្លះអាចចូល ឬ មិនអនុញ្ញាតឲ្យចូលកន្លែងការងាររបស់អ្នក។
នេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពីព្រោះថា អាជីវកម្មរបស់អ្នកក៏ត្រូវការបំផុតការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា។ ហេតុដូច្នេះ ការលួចយកទិន្នន័យ និង បទល្មើសអ៊ីនធឺណិត (Cyber Crime) ក៏កើតមានច្រើនណាស់ដែរ ដែលនេះទាមទារឲ្យអ្នកត្រូវការអ្នកជំនាញគ្រប់គ្រងសុវត្ថិភាពទិន្នន័យកុំព្យូទ័រ (IT) មកជួយរៀបចំសុវត្ថិភាពឲ្យអ្នក។ អ្វីដែលអ្នកមិនត្រូវមើលរំលងមួយទៀតនោះគឺការជួលសន្តិសុខយាម ២៤ លើ ២៤ ម៉ោង ត្បិតអីពួកគេអាចការពារសុវត្ថិភាពក្រុមហ៊ុនរបស់អ្នកនៅពេលអ្នកមិនធ្វើការ។
៤) មនុស្សនៅក្នុងក្រុមហ៊ុន (People)
បុគ្គលដែលមនុស្សជួរមុខអាចធានាដល់សុវត្ថិភាពនៅកន្លែងការងាររបស់អ្នកយ៉ាងពិតប្រាកដ គឺបុគ្គលិករបស់អ្នក។ ដរាបណាអ្នកចំណាយពេលកាន់តែច្រើនដើម្បីជួលមនុស្សដែលអាចធ្វើឲ្យអ្នកជឿជាក់បាន និង បណ្តុះបណ្តាលពួកគេឲ្យដឹងច្បាស់ពីយុទ្ធសាស្ត្រសុវត្ថិភាពក្រុមហ៊ុន ដរាបនោះពួកគេនឹងអាចជួយការពារអ្នកបានកាន់តែច្រើន។

ការអប់រំបុគ្គលិករបស់អ្នកមិនមែនធ្វើឡើងត្រឹមតែយុទ្ធសាស្ត្រ និង ការរំពឹងទុករបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអ្វីដែលអ្នកត្រូវបង្រៀនពួកគេពីចោរលួច និង ការបាត់បង់ផ្សេងៗកើតឡើងពីការធ្វេសប្រហែសណាមួយផងដែរ។ អ្នកអាចលើកឡើងប្រាប់ពួកគេពីផល់ប៉ះពាល់ណាមួយក្នុងរយៈពេលវែងនៅពេលដែលអ្វីមួយនៅក្នុងក្រុមហ៊ុនត្រូវបានបាត់បង់ ធ្វើដូចនេះពួកគេនឹងកាន់តែយកចិត្តទុកដាក់ការពារសុវត្ថិភាពក្រុមហ៊ុនកាន់តែច្រើនឡើង។
រូបតំណាង
៥) ត្រួតពិនិត្យលើប្រព័ន្ធសុវត្ថិភាព (Performance)
ប្រព័ន្ធគ្រប់គ្រងរបស់អ្នកមានសុវត្ថិភាពខ្ពស់ លុះត្រាតែវាត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ និង ដំណើរការបានទៅមុខជានិច្ច។ ហេតុដូច្នេះហើយ អ្នកត្រូវការសិក្សា តាមដាន ត្រួតពិនិត្យលើការដំណើរការរបស់ប្រព័ន្ធសុវត្ថិភាពទាំងនោះថា វាពិតជាឆ្លើយតបទៅនឹងតម្រូវការដែរឬទេ?

កំណត់ឲ្យបានច្បាស់ថា មានបញ្ហាអ្វីខ្លះកើតឡើង? ចំណុចខ្សោយនៅកន្លែងណា? បន្ទាប់មករៀបចំយុទ្ធសាស្ត្រ និង បច្ចេកទេសថ្មីឡើងវិញដោះស្រាយបញ្ហាប្រឈមទាំងនោះ ទាំងនេះទើបអាចពង្រឹងសុវត្ថិភាពក្រុមហ៊ុនរបស់អ្នកបាន៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Entrepreneur