ប៉ូលិស​អំពាវនាវ​ការពារ​សុវត្ថិភាព​កូនចៅ​ស្រីៗ ក្រោយ​បង្ក្រាប​ជនល្មើស​ប្រើល្បិច​រំលោភ​ក្មេងស្រី​ទាំង​ហ្វូង​

1/28/2015 0 Comments A+ a-

បន្ទាយមានជ័យ: ប៉ូលិស​ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​អោយ​ឪពុកម្តាយ អាណាព្យាបាល និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ជួយ​អប់រំ​ចាត់ការ​ការពារ​សុវត្ថិភាព​កូន ចៅស្រី នៅ​ជំទើរ ជំទង់ និង​យុវតី ទប់ស្កាត់​កុំអោយ​ចាញ់បោក ឬ​ធ្លាក់ខ្លួន​ជា​ជនរងគ្រោះ ដោយ​អំពើ​រំលោភ​សេពសន្ថវៈ ឬ​ការ​បំពារបំពាន​បៀតបៀន​ប្រទូស្ត​កេរ្តិ៍​ផ្លូវភេទ​។​
​លោក​វរសេនីយ៍ សិទ្ធ ឡោះ ស្នងការរង ទទួល​ជា​នាយការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ ខេត្ត បាន​អំពាវនាវ​ដូចខាងលើ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ ខណៈ​បង្ហាញមុខ និង​បកអាក្រាត​ល្បិចកល​របស់​ជនល្មើស​វ័យ​ក្មេង​ម្នាក់ ករណី​ប​ង្ខ​រំលោភ​ក្មេងស្រី​ម្នាក់ បានសម្រេច​កណ្តាល​ហ្វូង​ក្មេងស្រី​-​ប្រុស ៩ នាក់ កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៥​។ បន្ទាប់មក យុវជន​នោះ បាន​ប្រព្រឹត្ត​ប៉ុនប៉ង​រំលោភ​ក្មេងស្រី​ម្នាក់ទៀត កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥​។​
​លោក សិទ្ធ ឡោះ និយាយថា យោង​បទបញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ និង​មាន​កិច្ចសម្របសម្រួល​ពី​លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​កិច្ចសហការ​ល្អ និង​នគរបាល​ស្រុក​មង្គល​បូរី អាណាព្យាបាល ឪពុកម្តាយ​ក្មេងរងគ្រោះ ពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន រហូតដល់​ព្រះសង្ឃ ពិសេស​គឺ​ការប្រើប្រាស់​វិធានការ​ជំរឿន​រដ្ឋបាល​ចំហ ស៊ើប​អង្ក​ត​សម្ងាត់ និង​ស្រាវជ្រាវ​តាម​បច្ចេកទេស​ជំនាញ​នោះ ទើប​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ នៃ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត ចាប់បាន​ជនល្មើស​រំលោភ​ក្មេងស្រី ដល់​ទៅ ២​លើក​នោះ​។​
​ជនល្មើស មានឈ្មោះ មឿ​ន សេត ហៅ ក្រឹម ភេទ​ប្រុស អាយុ ២១ ឆ្នាំ លំនៅ​ភូមិ​តា​សល់ ឃុំ​ចំណោម ស្រុក​មង្គល​បូរី មាន​ប្រពន្ធ​កំពុង​ផ្ទៃពោះ ៧​ខែ​។ ជននេះ បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី អាយុ ១២ ឆ្នាំ នៅ​ភូមិ​តា​ប៊ុន ឃុំ​ចំណោម នៅ​ចំណុច​ទំនប់​តា​បាង​ភូមិ​តា​ប៊ុន ឃុំ​ចំណោម ស្រុក​មង្គល​បូរី គឺ​ផ្លូវលំ​ចេញពី​វិទ្យាល័យ​រោង​គោ ឆ្ពោះទៅ​ផ្ទះ​វេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥​។​
​ប៉ូលិស​ឲ្យ​ដឹងថា ជនល្មើស​សម្ងំ​ចាំ ហើយ​ស្ទុះ​ចេញមក​ដេញតាម​ក្មេងស្រី​សិស្សសាលា​នេះ អោយ​ឈប់​។ នាង​ខំ​ជិះ​កង់​កាន់តែ​លឿន តែ​ជនល្មើស​នៅតែ​តាម​ទាន់​។ ដោយ​ចាប់ដៃ​នាង​ជាប់​ក្នុង​បំណង់​រំលោភ​។ តែ​នាង​បាន​អង្វរ​ជនល្មើស​ថា ទៅ​រើស​ស្បែកជើង​សិន ហើយ​នាង ក៏​ខំ​រត់គេច​រួច​ទៅផ្ទះ លោត​ចោល​កង់ និង​សៀវភៅ​។​
​ក្រោយ​កើតហេតុ​នេះ ឪពុក​ក្មេងស្រី​រងគ្រោះ បាន​ប្តឹង​កម្លាំង​ប៉ូលិស​ខេត្ត និង​ស្រុក បាន​ចុះ​ទៅដល់ ហើយ​ឃាត់ខ្លួន​ជនល្មើស​នេះ ក្នុង​បទល្មើស​ជាក់ស្តែង​។ នៅ​យប់​ដដែល ជនល្មើស​បាន​សារភាពថា ខ្លួន​ប៉ុនប៉ង​រំលោភ​ក្មេងស្រី​អាយុ​១២​ឆ្នាំនេះ​មែន​។​
​លោក សិទ្ធ ឡោះ បន្តថា សមត្ថកិច្ច​បន្ត​ឈ្លេចសួរ​ចម្លើយ​ជននេះ ដែល​សង្ស័យ​បំភ័យ​បញ្ឆោត​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​ម្នាក់ ក្នុងចំណោម​ក្មេងស្រី ៦​នាក់ និង​ក្មេងប្រុស ៣ នាក់ ជា​សិស្សសាលា​បឋមសិក្សា​ដង​ត្រាង ឃុំ​ចំណោម កាលពី​ម៉ោង ២ រសៀល ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៥ នៅ​ខាងលិច​វត្ត​ដង​ត្រាង ១៦០ ម៉ែត្រ​។​
​យោងតាម​ក្មេងស្រី​រងគ្រោះ ពលរដ្ឋ និង​ព្រះសង្ឃ បានចង្អុលបង្ហាញ​ថា ជនល្មើស​នេះ ពាក់​របាំង​ម៉ាស់​មុខ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ខ្មៅ ឆ្នាំ​២០០៥ ឌ្រី​ម​អត់​ស្លាក មាន​បូម​ពណ៌​ក្រហម និង​ពាក់​ស្បែក​ជើងចាស់ ពេលធ្វើ​សកម្មភាព​លើក​មុន និង​លើក​នេះ​។ ពេលនោះ ជនល្មើស បាន​ជិះ​ម៉ូតូ​ទៅប្រាប់​ក្មេងៗ សិស្សសាលា​ដង​ត្រាង ១ ហ្វូង​ថា បើ​លោកគ្រូ​អត់​បង្រៀន ត្រូវ​ប្រញាប់​ទៅផ្ទះ​ទៅ​។​
​ជនល្មើស​បន្តថា ពេលនោះ ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​ចាំ​ស្ទាក់ផ្លូវ​មុន​។ ខណៈ​ក្មេងៗ ជិះ​កង់​ទៅដល់ ខ្លួន​ក៏​បំភ័យ បញ្ឆោត​ថា នៅខាងមុខ មាន​ចោរប្លន់ ចាំ​ចាប់​សម្លាប់​ក្មេងៗ​។ ដូច្នេះ​ប្រញាប់​នាំគ្នា​យក​កង់​លាក់ ហើយ​ទាំងអស់គ្នា ( គឺ​ក្មេងស្រី ៦ នាក់ អាយុ​ក្រោម ១០ ឆ្នាំ ) ត្រូវ​ចូល​ពួន​ក្នុង​គុម្ពោត​ព្រៃ​មក​។​
​ពេលនោះ ខ្លួន​បាន​ពាក់​របាំងមុខ​កុំអោយ​ក្មេងៗ​ស្គាល់ ហើយ​សម្លុត​អោយ​ក្មេងស្រី ៤ នាក់ ស្រាត​ខោអាវ​។ ឯ​ក្មេងស្រី ២ នាក់​ទៀត និង​ក្មេងប្រុស ៣ នាក់ អោយ​ឈរជុំវិញ​តែ​បិទ​ភ្នែក​ទាំងអស់គ្នា ហើយ​កុំ​ស្រែក ព្រោះ​ខ្លាច​ចោរ​ឮ​។ ធ្វើ​ដូច្នោះ​ហើយ ខ្លួន​ក៏​ចាប់រំលោភ​ក្មេងស្រី​ម្នាក់ បានសម្រេច ក្នុងនោះ អោយ​ក្មេងៗ​ដទៃ ជួយ​ចាប់​ដៃជើង​កន្ធែក និង​ចុកមាត់​ផង​។ បន្ទាប់មក ខ្លួន​បាន​បង្គាប់​អោយ​ក្មេងៗ នៅ​ទីនោះ​សិន ហើយ​ខ្លួន ក៏​ចាកចេញ​ទៅមុន​។​
​ជនល្មើស​និយាយ​បន្តថា ខ្លួន​ធ្លាប់​សេព​គ្រឿងញៀន កាល​ទៅ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ ហើយ​មាន​ជំងឺផ្លូវចិត្ត​ផង​។ តែ​ការ​ប្រព្រឹត្តល្មើស​រំលោភ​សេពសន្ថវៈ ២​លើក​នេះ គឺ​ដោយសារ​ខ្លួន​ផឹកស្រា​ស្រវឹង​។ ម្យ៉ាងទៀត ដោយសារ​ប្រពន្ធ កំពុងមាន​ផ្ទៃពោះ ៦-៧​ខែ ពុំ​អាច​រួមដំណេក​បាន​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចាត់ទុក​អំពើ​ល្មើស​របស់​ជនល្មើស​ថា ឃោរឃៅ អាក្រក់​លាមក និង​ប្រើ​ល្បិចកល​ងាយៗ ដោយ​គិតទុក​មុន​ក្នុងការ​រំលោភបំពាន​ផ្លូវភេទ​ក្មេងស្រី​។ ហេតុនេះ សូម​អំពាវនាវ​ដល់​ឪពុកម្តាយ អាណាព្យាបាល អ្នកពាក់ព័ន្ធ និង​ក្មេងស្រី​ពី​កុមារ​តូច ដល់​យុវវ័យ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​នូវ​សុវត្ថិភាព​។
​លោកស្នងការ ក៏បាន​ព្រមាន​ជន​ទាំងឡាយណា ប៉ុនប៉ង​ប្រព្រឹត្តល្មើស​បែបនេះ ឬ​បែបណាក៏ដោយ ក៏​សមត្ថកិច្ច​នៅតែ​បង្ក្រាប ចាប់​ដាក់​ក្នុង​សំណាញ់​ច្បាប់​ទាល់តែ​បាន​។​
​គួរ​បញ្ជាក់ថា ក្នុងការ​ស្រាវជ្រាវ​បង្ក្រាប និង​សង្គ្រោះ​ក្មេងៗ​រងគ្រោះ​ករណីនេះ អង្គការ​ការពារ​កុមារ (Child Protect Unit: CPU) បាន​ជួយឧបត្ថម្ភ គាំទ្រ​សមត្ថកិច្ច និង​សង្គ្រោះ ស្តារ​សម្បទារ​ក្មេងរងគ្រោះ​ផងដែរ​៕ ប្រភពៈ CEN
b1ក្មេងស្រី​រងគ្រោះ​កាលពី​ថ្ងៃ​ទ ២៦ មករា ២០១៤ និង  ក្មេងស្រី​រងគ្រោះ​កាលពី​ថ្ងៃ​ទ ៦​មករា ២០១៥ (រូបថត៖ សូផុន)
b2b3b4ជនល្មើស​ឈ្មោះ មឿ​ន សេត​ហៅ​ក្រឹម​អាយុ ២១​ឆ្នាំ ប្រើល្បិច​និង​គំនិត​ឃោរឃៅ អាក្រក់​លាមក រំលោភ​ក្មេងស្រី​ទាំង​ហ្វូង​​ (រូបថត៖ សូផុន)
b5លោក​វរសេនីយ៍ ​សិទ្ធ ឡោះ ស្នងការរង​ ប៉ូលិស​ខេត្តបន្ទាយមានជ័យ  ង្ហា​ញ​មុខ​និង​ហែក​ល្បិច​ជនល្មើស ហើយ​អំពាវនាវ​អោយ​ការពារ​សុវត្ថិភាព​កុមារ (​រូប​: សូ​ផុន​)