​ប្រទេស​ជា​​ឋានសួគ៌​សម្រាប់​អ្នក​វិនិយោគគឺ​​អាស៊ី​អាគ្នេយ៍​

1/28/2015 0 Comments A+ a-

អ្នក​វិនិយោគ​អង់គ្លេស​នៅ​សិង្ហបុរី (រូប​តំណាង)ប្រភព៖​ bloomberg.com
ប្រទេស​ដែល​បង្ក​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​ការ​ប្រកប​មុខ​របរ​រក​ទទួល​ទាន (Business-Friendly Countries) ​មិន​មែន​ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំៗ ដូច​ជា​ប្រទេស​ចិន – ប្រេស៊ីល (Brazil) -ឬ​ឥណ្ឌា (India) នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​ចាត់​ចំណាត់​ថ្នាក់​របស់​ធនាគារពិភពលោក (World Bank)។ ប្រទេស​ខ្លះ​មាន​ទំហំ​តូច ប៉ុន្តែ​បែរ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ប្រកប​មុខ​របរ ដែល​គេ​ហៅ​ថា «តូច​តែ​ខ្លឹម» តួយ៉ាង​ដូច​ជា​ប្រទេស​សិង្ហបុរី និង​ប្រទេស​នូវែលហ្សេឡង់ (New Zealand) គឺ​វ៉ា​ដាច់​គេ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨៧ ដែល​ស្ថិត​ក្នុង​បញ្ជី​វាយ​តម្លៃ និង​ចាត់​ចំណាត់​ថ្នាក់។

«ធនាគារពិភពលោក» ​វាយ​តម្លៃ​នេះ ដោយ​យោង​តាម​ «សូចនាករ​បែប​បរិមាណ​វិស័យ​ -quantitative indicators» ស្ដីពី​«បទបញ្ញត្តិ​ក្នុង​វិស័យ​ធុរកិច្ច – business regulation» ហើយ​យក​សូចនាករ​នេះ​ជា​គោល ដើម្បី​ប្រៀប​ធៀប​ប្រទេស​ទាំង ១៨៩ នេះ។ ​នីតិវិធី​ក្នុង​ការ​វាយ​តម្លៃ​នេះ គឺ​គិត​ចាប់​ពី​ការ​ដំណើរ​ការ​មុខ​របរ​រកស៊ី និង​វិនិយោគ​ដំបូង​បំផុត រហូត​ដល់​ការ​រត់​ការ​សុំ​សិទ្ធិ​បើក​អាជីវកម្ម ឬ​វិនិយោគ – ការ​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​សហគ្រាស និង​ឧស្សាហកម្ម​តូច​ធំ – ​ការ​ចុះ​បញ្ជិកា​ក្នុង​ក្រសួង – កិច្ច​គាំពារ​វិនិយោគិន – នីតិវិធី​ក្នុង​ការ​បង់ពន្ធ – មធ្យោបាយ​ដឹក​ជញ្ជូន​ផលិតផល​ចេញ​ទៅ​ក្រៅ​ប្រទេស – ការ​គោរព​កិច្ច​សន្យា​យ៉ាង​ខ្ជាប់ខ្ជួន – និង​នីតិវិធី​ដោះស្រាយ​ក្នុង​ករណី​ក្រុមហ៊ុន​ក្ស័យធន (insolvency)។


ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​ទាប​ជាងគេ​ក្នុង​បញ្ជី​គឺ​ប្រទេស​ដែល​កំពុង​កើត​មាន​ចម្បាំង​រាំង​ជល់ និង​ប្រទេស​ដែល​មាន​អសន្តិសុខ​ពេញ​ផ្ទៃ​ប្រទេស​ដូចជា៖ អេរិចទ្រា​ (Eritrea) – លីប៊ី (Libya) – សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល (Central African Republic) – ស៊ូដង់​ខាងត្បូង (South Sudan) – អាហ្វហ្គានីស្ថាន (Afghanistan)។ល។ បណ្ដា​ប្រទេស​អាស៊ី​ដែល​នាំ​មុខ​គេ​ក្នុង​បញ្ជី​មាន​ដូចជា៖ ១- សិង្ហបុរី (Singapore) ២- នូវែលហ្សេឡង់ (New Zealand) ៣- កោះ​ហុងកុង (Hong Kong) ៥- កូរ៉េខាងត្បូង (South Korea) ១០- អូស្ត្រាលី (Australia) ១៨- ម៉ាឡេស៊ី (Malaysia) ២៦- ថៃ (Thailand) ២៩- ជប៉ុន (Japan) ៕


ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ businessinsider.com