៨ ចំណុចដែលលោកអ្នកមិនបានដឹងពីផ្កាយនៅក្នុងចក្រវាឡយើងនេះ
១) នៅពេលរាត្រី លោកអ្នកអាចមើលឃើញផ្កាយរាប់ពាន់បានរះយ៉ាងព្រោងព្រាតហាក់ដូចជានៅជិតគ្នាខ្លាំងណាស់។ ប៉ុន្តែចំងាយពីផ្កាយមួយទៅផ្កាយមួយទៀតមិនដូចអ្វីដែលអ្នកគិតនោះឡើយ ពោលគឺពួកវាឃ្លាតពីគ្នាក្នុងចម្ងាយរាប់ឆ្នាំពន្លឺឯណោះ។
២) មានផ្កាយជាច្រើនដែលមានទំហំធំជាងព្រះអាទិត្យរាប់រយដង និង អាចផលិតថាមពលខ្លាំងជាងពន្លឺព្រះអាទិត្យរាប់លានដង។
៣) Eta Carinae ត្រូវបានគេចាត់ទុកថា ជាផ្កាយធំជាងគេបំផុតនៅក្នុងប្រព័ន្ធកាឡាក់ស៊ី (Galaxy)នៃចក្រវាឡយើងនេះ។ វាមានចម្ងាយប្រមាណពី ៧ ៥០០ ទៅ ៨ ០០០ឆ្នាំពន្លឺពីព្រះអាទិត្យ។
៤) ផ្កាយដែលមានទំហំធំបន្ទាប់ពីផ្កាយ Eta Carinae គឺផ្កាយ Pistol ដែលមានពន្លឺជះខ្លាំងជាងផ្កាយ Eta Carinae ទៅទៀត ឬ មានពន្លឺខ្លាំងជាងព្រះអាទិត្យ ១០ ពាន់លានដងនូវអ្វីដែលអ្នកវិទ្យាសាស្ត្រអះអាងថា គ្មានអ្នកណាអាចទៅជិតវាបាន។
៥) ផ្កាយនីមួយៗមានចម្ងាយឆ្ងាយណាស់ពីភពផែនដីយើងនេះ។ ផ្កាយដែលនៅជិតផែនដីជាងគេបំផុតក្រៅពីប្រព័ន្ធព្រះអាទិត្យយើងនេះ មានឈ្មោះថា Alpha Centauri ដែលមានចម្ងាយ ៤,២ ឆ្នាំពន្លឺ។ គេត្រូវការពេលរហូតដល់ ៧០ ០០០ឆ្នាំជាមួយយានអវកាសដ៏លឿនជាងគេបំផុតទើបអាចទៅដល់ផ្កាយនេះបាន។
៦) តើមានផ្កាយប៉ុន្មាននៅចក្រវាឡយើងនេះ? ក្រុមតារាវិទូបានរកឃើញថា នៅចក្រវាឡយើងនេះមានប្រព័ន្ធកាឡាក់ស៊ីចំនួន ១០០ ពាន់លានកាឡាក់ស៊ី ហើយគ្រាន់តែប្រព័ន្ធកាឡាក់ស៊ី Milky Way មួយ គឺមានផ្កាយរហូតដល់ទៅ ៤០០ ពាន់លានផ្កាយទៅហើយ។
៧) នៅពេលមេឃស្រឡះនៅពេលរាត្រី អ្នកអាចមើលឃើញផ្កាយដោយភ្នែកទទេបានក្នុងចម្ងាយ ៣០ ០០០ ០០០ ០០០ ០០០ ០០០ គីឡូម៉ែត្រ។
៨) បើតាមការអះអាងរបស់ក្រុមតារាវិទូអូស្ត្រាលី ផ្កាយ SMSS J031300.36-670839.3 ត្រូវបានគេចាត់ទុកថាជាផ្កាយមានវ័យចំណាស់ជាងគេបំផុតក្នុងចក្រវាឡយើងនេះដែលអ្នកវិទ្យាសាស្ត្រមិនដែលជួបប្រទះនោះឡើយ។ វាមានអាយុកាលប្រមាណ ១៣,៦ ពាន់លានឆ្នាំទៅហើយ៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ cnn& curiosityaroused