កង​យោធា​ឥណ្ឌូណេស៊ី​​ឈប់​​​ស្វែង​រក​និង​​ស្រង់​យក​​​បំណែក​យន្តហោះ​និង​សាកសព​ AirAsia QZ8501 ​ហើយ​​

1/28/2015 0 Comments A+ a-

​កង​យោធា​ឥណ្ឌូណេស៊ី​​ឈប់​​​ស្វែង​រក​និង​​ស្រង់​យក​​​បំណែក​យន្តហោះ​និង​សាកសព​ AirAsia QZ8501 ​ហើយ​​ប្រភព៖​ lacrossetribune.com, mymalayblogger.com, straitstimes.com
កង​កម្លាំង​យោធា​របស់​ប្រទេស​ឥណ្ឌូណេស៊ី​​​ ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​​ម្សិលមិញ​ថា​ ​ខ្លួន​​បាន​បញ្ឈប់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ស្រង់​​យក​បំណែក​យន្តហោះ​ និង​សាកសព​ពី​សមុទ្រ​ជ្វា​​​ហើយ​បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​នេះ​អស់​រយៈ​ពេល​ប្រមាណ​ ​១​ខែ។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ សារព័ត៌មាន​ CNN។ ​​​​​

​​​​បើ​តាម​ប្រភព​ដដែល​ ​ទោះ​ជា​ក្រុម​​យោធា​របស់​ប្រទេស​ឥណ្ឌូណេស៊ី​បាន​បញ្ឈប់​សកម្មភាព​នេះ​ក្ដី​ ប៉ុន្តែ​ទីភ្នាក់ងារ​ជួយ​សង្គ្រោះ​និង​រុក​រក​របស់​ឥណ្ឌូណេស៊ី​ (BASARNAS) ​នឹង​នៅ​តែ​បន្ត​​​ស្រង់​​​យក​សាកសព​ដែល​ជាប់​នៅ​ក្នុង​បំណែក​ និង​តួ​យន្តហោះ​នៅ​ក្នុង​សមុទ្រ​ជ្វា​​​បន្ត​ទៀត។ ​​

​​សូម​បញ្ជាក់​ថា ​​កង​យោធា​​​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​​បាន​ផ្ដល់​កង​កម្លាំង​ និង​​បរិក្ខារ​ជា​ច្រើន​ក្នុង​ប្រតិបត្តិការ​​រុករក​យន្តហោះ​របស់​ក្រុមហ៊ុន​ AirAsia ​កន្លង​​មក។ ​​ការ​ប្រកាស​របស់​កង​យោធា​​ឥណ្ឌូណេស៊ី​នៅ​ពេល​នេះ​ បាន​ធ្វើ​ឱ្យ​​​គ្រួសារ​ជន​រង​គ្រោះ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត ខណៈ​សមាជិក​គ្រួសារ​របស់​ពួក​គេ​ដែល​នៅ​លើ​យន្តហោះ​នោះ​មិន​ទាន់​ត្រូវ​បាន​ស្រង់​មក​លើ​គោក​បាន​នៅ​ឡើយ។ ​

​​គិត​មក​ទល់​នឹង​ពេល​នេះ​ ​​សាក​សព​នៅ​លើ​យន្តហោះ​ QZ8501 ​​​ត្រូវ​បាន​ស្រង់​ដោយ​ជោគជ័យ​បាន​ចំនួន​ ៧០​នាក់​ហើយ​។ ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ ​​ក្រុម​អ្នក​មុជ​ទឹក​​​នៃ​កង​ទ័ព​ជើង​ទឹក​ឥណ្ឌូណេស៊ី​ ​បាន​ព្យាយាម​​​​ស្រង់​​តួ​យន្តហោះ​ពី​​ក្នុង​ទឹក​ដោយ​ប្រើ​ខ្សែ​ពួរ​​ និង​បាល់ឡុង​ចង​ភ្ជាប់​ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​​នោះ​ទេ​ព្រោះ​ថា​ដាច់​ខ្សែ៕
ប្រភព៖​ http://edition.cnn.com/