Apple ប្រហែល​ជា​បាត់​ឱកាស​ដ៏​ធំ​នៅ​លើ​​ទីផ្សារ​សម្រាប់​ផលិតផល Mac​​

1/27/2015 0 Comments A+ a-

ផលិតផល iPads និង កំព្យូូទ័រ Macប្រភព៖​ mymacnetbook.com
ក្រុមហ៊ុន​ Apple ​ កាល​ពី​ឆ្នាំ​មុន​បាន​សហការ​ជាមួយ​​ក្រុមហ៊ុន​ IBM (International Business Machines Corporation) ដើម្បី​លក់​ផលិតផល iPads ​​ឲ្យ​បាន​ច្រើន​នៅ​លើ​ទីផ្សារ​ ប៉ុន្តែ​វា​ប្រហែលជា ការបាត់បង់​ឱកាស​ដ៏​ធំ​មួយ​ទៅ​វិញ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ លោក Gene Munster​ អ្នកជំនាញ​ស្រាវជ្រាវ​របស់​ធនាគារ​វិនិយោគ​ ​Piper Jaffray។

​លោក Gene Munster​ ជឿជាក់​ថា ផលិតផល​ Mac ​របស់​ក្រុមហ៊ុនApple មាន​ឱកាស​ទីផ្សារ​ធំជាង​ផលិតផល ​iPad ​ ព្រោះថា មនុស្ស​ភាគច្រើន​ ជាពិសេស​អ្នកបម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​ ឬ ស្ថាប័ន​ ប្រើ​កុំព្យូទ័រ​ច្រើន​ជាង ​​tablet​ ដើម្បី​ធ្វើ​កិច្ចការ​ផ្សេងៗ​។

ការ​លើកឡើង​​របស់​អ្នកជំនាញ​ខាងលើ​ គឺ​ស្រប​ពេល​ដែល ក្រុមហ៊ុនApple មាន​យុទ្ធសាស្ត្រ​ជំរុញ​ឲ្យ​អតិថិជន​ប្រើប្រាស់ tablet​ ឲ្យ​បាន​ច្រើន​ជាង​កុំព្យូទ័រ​ ដែល​នេះ​គឺជា​ធ្វើ​ឲ្យ​ផលិតផល​Mac​ មាន​ការ​ចុះ​អន់​ខ្សោយ​ ។


យ៉ាងណាក៏ដោយ​ លោក​Gene Munster បាន​យល់​ឃើញ​ថា ផលិតផលMac​​ នឹង​នៅ​តែ​អាច​វាយ​លុក​លើ​ទីផ្សារ​បាន​យ៉ាង​ល្អ ដែល​ធ្វើឲ្យ​គូប្រជែង​មិន​ងាយ​នឹង​​យកឈ្នះ​ដោយ​ងាយ​នោះ​ឡើយ៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ businessinsider.com