ក្រុមហ៊ុន Asus ចាប់ផ្ដើម​ចេញ​​លក់​នាឡិកាដៃ Zenwatch នៅ​ថ្ងៃ​នេះ​តម្លៃ ១៩៩ដុល្លារ​

11/26/2014 0 Comments A+ a-


ក្រុមហ៊ុន Asus ចាប់ផ្ដើម​ចេញ​​លក់​នាឡិកាដៃ Zenwatch នៅ​ថ្ងៃ​នេះ​តម្លៃ ១៩៩ដុល្លារ​ប្រភព៖​ geeky-gadgets

នាឡិកាដៃ​ឆ្លាតវៃ (smartwatch) ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android Wear ជាច្រើន​ត្រូវ​បាន​រំពឹង​នឹង​ចេញ​លក់​ជា​បន្តបន្ទាប់​នៅ​លើ Google Play Store អំឡុង​រដូវ​វិស្សមកាល​ចុងឆ្នាំ២០១៤​នេះ ហើយ​នាឡិកាដៃ Zenwatch របស់​ក្រុមហ៊ុន Asus ដែល​បាន​ប្រកាស​រូបរាង​ផ្លូវការ​នៅ​ក្នុង​ព្រឹត្តិការ IFA ខែ​កញ្ញា​កន្លង​ទៅ ក៏​នឹង​ចាប់​លក់​ពី​ថ្ងៃ​នេះ​តទៅ​ដែរ។ តម្លៃ Asus Zenwatch គឺ​១៩៩ដុល្លារ​អាមេរិក។

លក្ខណៈ​សម្បត្តិ​នាឡិកាដៃ​ឆ្លាតវៃ​របស់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់​នៅ​អាមេរិក​នេះ ភ្ជាប់​មក​ជាមួយ​អេក្រង់​កោង​បច្ចេកវិទ្យា 2.5D curved Corning Gorilla 3 ទំហំ ១,៦៣អ៊ីញ resolution 320x320px និង​កម្រិត​ដង់ស៊ីតេ​ភិចហ្សែល 278ppi។ Zenwatch បំពាក់​អង្គ​ប្រតិបត្តិ quad-core Snapdragon 400 ល្បឿន 1.2GHz, RAM 512MB និង​មាន​អង្គ​ចងចាំ​ទំហំ 4GB។ វា​មាន​បច្ចេកវិទ្យា Bluetooth 4.0, បំពាក់ bio sensor, មាន microphone, បច្ចេកវិទ្យា​មិន​ចូល​ទឹក IP55 certification។

Asus Zenwatch នេះ​មាន​តម្លៃ​ប្រហាក់ប្រហែល​នាឡិកាដៃ​ឆ្លាតវៃ Android Wear ដែល​នៅ​លើ Google Play Store។ តម្លៃ Zenwatch នេះ​គឺ ១៩៩ដុល្លារ​អាមេរិក៕ យល់​យ៉ាងណា​ដែរ ចំពោះ​លក្ខណៈ សម្បត្តិ ជាមួយ​តម្លៃ​ប៉ុណ្ណេះ?