បណ្ឌិតសាយ បូរី និង បណ្ឌិត ឡៅ ម៉ុងហៃ ត្រូវបានស្នើឱ្យតែងតាំង ជាទីប្រឹក្សា លោក កឹម សុខា
ភ្នំពេញ៖ លិខិតមួយច្បាប់ របស់លោក កឹម សុខា ក្នុងនាមជា អនុប្រធានទី១ នៃរដ្ឋសភាជាតិ បានគោរពជូនទៅកាន់ សម្តេចពញ្ញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើតែងតាំង លោក បណ្ឌិត សាយ បូរី និង លោកបណ្ឌិត ឡៅ ម៉ុងហៃ ជាទីប្រឹក្សារបស់លោក ដោយមានឋានៈស្មើ នឹងរដ្ឋមន្រ្តី ។ យោងលិខិតចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ ត្រូវបានគេអះអាងថា ទទួលបានការយល់ព្រម ពីសម្តេចប្រធានរដ្ឋសភា ផងដែរ នេះបើយោងតាមលិខិត ដែលគេបង្ហោះ តាមបណ្តាញទំនាក់ទំនងសង្គម Facebook នៅថ្ងៃទី៥ ខែធ្នូនេះ ។
ពាក់ព័ន្ធទៅនឹងការស្នើសុំតែងតាំង លោកបណ្ឌិត សាយ បូរី និងលោកបណ្ឌិត ឡៅ ម៉ុងហៃ ជាទីប្រឹក្សា លោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភាខាងលើនេះ នៅព្រឹកថ្ងៃទី៥ ខែធ្នូ លោកបណ្ឌិត សាយ បូរី ខណៈដែលដើមអម្ពិល ទូរស័ព្ទសាកសួរព័ត៌មាន ត្រូវបានលោក ឆ្លើយតបថា លោកមិនបានដឹងនោះឡើយ តែប្រសិនបើមានមែន គឺលោក ត្រៀមខ្លួន ជានិច្ច មានន័យថា លោកព្រមទទួលធ្វើជាទីប្រឹក្សា ។
លោកសាយ បូរី ត្រូវបានគេស្គាល់ថា គឺជាមេធាវី និងជាបណ្ឌិតច្បាប់ ដែលមានវ័យចាស់ទុំមួយរូប ចំណែកលោកឡៅ ម៉ុងហៃ ត្រូវបានគេ អះអាងថា គឺជាអ្នកវិភាគឯករាជ្យមួយរូប ដែលកន្លងមករាល់ការវិភាគរបស់លោក ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយ យកទៅធ្វើការផ្សព្វផ្សាយនោះ ត្រូវបានគេចាត់ទុកថា មានភាពឯករាជ្យ មិនលម្អៀង ទៅរកគណបក្សនយោបាយណានោះឡើយ ៕
_____________________
ផ្តល់សិទ្ធិដោយ៖ Dapភ្នំពេញ៖ លិខិតមួយច្បាប់ របស់លោក កឹម សុខា ក្នុងនាមជា អនុប្រធានទី១ នៃរដ្ឋសភាជាតិ បានគោរពជូនទៅកាន់ សម្តេចពញ្ញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើតែងតាំង លោក បណ្ឌិត សាយ បូរី និង លោកបណ្ឌិត ឡៅ ម៉ុងហៃ ជាទីប្រឹក្សារបស់លោក ដោយមានឋានៈស្មើ នឹងរដ្ឋមន្រ្តី ។ យោងលិខិតចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ ត្រូវបានគេអះអាងថា ទទួលបានការយល់ព្រម ពីសម្តេចប្រធានរដ្ឋសភា ផងដែរ នេះបើយោងតាមលិខិត ដែលគេបង្ហោះ តាមបណ្តាញទំនាក់ទំនងសង្គម Facebook នៅថ្ងៃទី៥ ខែធ្នូនេះ ។

ផ្តល់សិទ្ធិដោយ៖ Dap
ផ្តល់សិទ្ធិដោយ៖ Dap